អត្ថបទពាណិជ្ជកម្ម
បង្កើន​ភាព​រំភើប​រីករាយ​ក្នុង​ទិវា​ក្តី​ស្រឡាញ់ ជាមួយ LUMIA APPS ទាំង ៥!
13, Feb 2015 , 3:56 pm        
រូបភាព
ដោយ: ថ្មីៗ

ទិវា​ក្តី​ស្រឡាញ់​នាំមក​នូវ​អារម្មណ៍ផ្សេងៗដូចជា​រំភើប​រីករាយ​នឹង​បាន​ជួបជុំ​ជាមួយ​មនុស្ស​ពិសេស,ភ័យ​អរ​នឹង​គម្រោង​សារភាព​ប្រាប់​គូ​អនាគត​ថា​ស្នេហ៍ ។ល។ទោះបី​លោកអ្នក​មាន​អារម្មណ៍​បែបណាក៏ដោយ, Lumia Apps ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការជួយ​លោកអ្នក​ឲ្យ​សាង​អនុស្សាវរីយ៍​ដែល​មិនអាច​បំភ្លេចបាន ៖

Lumia Selfie ៖ គឺជា​កម្មវិធី​ថតរូប​ដ៏​សក្តិសម​បំផុត​សម្រាប់​លោកអ្នក​យកទៅ​ថតរូប​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់​របស់ខ្លួន ដោយ​ប្រើ​កាមេរ៉ា​មុខ​ក៏បាន កាមេរ៉ា​ក្រោយ​ក៏បាន​ពី​ស្មា​ត​ហ្វូ​ន Lumia របស់​អ្នក ។


Lumia Camera ៖ គឺជា​ជម្រើស​កម្មវិធី​ថត​រូបភាព​មួយទៀត ដែល​អាច​កំណត់​ឲ្យ​ថត​បែប​ស្វ័យប្រវត្តិ ឬ​លក្ខខណ្ឌ​នៃ​ការថតរូប​ដោយ​ឯង​បាន ។ អ្នក​អាច​កំណត់​ឲ្យ​ថត ម្តង​បាន​រាប់​ប៉ុស្តិ៍​ក៏បាន ។


Adobe Photoshop Express ៖ កែ​រូបភាព​គូ​ជិវិត​របស់​លោកអ្នក​ឲ្យ​បាន​ស្រស់ស្អាត បាន​យ៉ាង​ងាយស្រួល​ជាទីបំផុត ។ វា​ជា​កម្មវិធី​កែ​រូបភាព​ប្រកបដោយ​វេទមន្ត  ហើយ​អាច​កំណត់​ឲ្យ​ការកែ​រូបភាព​ដោយ​ស្វ័យប្រវត្តិ​ក៏បាន ។


Perfect Date Ideas ៖ កម្មវិធី​នេះ ផ្តល់​ជាគំនិតល្អៗក្នុងការ​យកទៅអនុវត្ត​លើ​ការ​ណាត់ជួប​អ្នកជា​ទីស្រឡាញ់​របស់​អ្នក ថែមទាំង​មាន​បញ្ជាក់​ប្រការ​គួរ​ធ្វើ និង​ប្រការ គួរ​ចៀសវាង​ថែម​ទៀតផង ។



Valentine ៖ សូមកុំ​បណ្តែតបណ្តោយ​ឲ្យ​ទិវា​ក្តី​ស្រឡាញ់​កន្លង​ទៅដោយ​ពុំបាន​បង្ហាញ​អំពី​ការយកចិត្តទុកដាក់រ​បស់​អ្នក សូម​ប្រើប្រាស់​កម្មវិធី Valentine ដើម្បី​រាប់ ចំនួន​ម៉ោង និង​ចំនួន​ថ្ងៃ​ដែល​កៀក​នឹង​ទិវា​នេះ និង​ដកស្រង់​សារ​ដែល​ស្តែង​អំពី​ទឹកចិត្ត​របស់​អ្នក និង​ប្រភេទ​អំណោយ​សម្រាប់​អ្នកជា​ទីស្រឡាញ់​របស់​អ្នក ។

Lumia ជូនពរ​អ្នកប្រើប្រាស់​ទាំងអស់​ឲ្យ​ទទួលបាន​នូវ​ភាព​រីករាយ !


អត្ថបទពាណិជ្ជកម្ម

© រក្សាសិទ្ធិដោយ thmeythmey.com