អត្ថបទពាណិជ្ជកម្ម
អ្នកឈ្នះ​រង្វាន់​ពី​កម្មវិធី “ប្រមាញ់​រូបភាព​ម៉ូតូ​កង់​បី​តូ​តា​ល់” ប្រចាំខែ ធ្នូ 2014
16, Feb 2015 , 9:55 am        
រូបភាព
ដោយ: ថ្មីៗ
ឱកាស​ឈ្នះ​រង្វាន់​ពី​កម្មវិធី ប្រមាញ់​រូបភាព​ម៉ូតូ​កង់​បី​តូ​តា​ល់ របស់​ក្រុមហ៊ុន​ប្រង​តូ​តា​ល់ បាន​បន្ត​ប្រគល់ជូន​អ្នកឈ្នះ ចំនួន 4 នាក់ ទៀតហើយ កាលពី​ថ្ងៃ​អង្គារ ទី 10  ខែ​កុ​ម្ភះ ឆ្នាំ 2015 នៅ​អគារ​ហុងកុង​សេន​ធើ​ដែល បានប្រគល់​រង្វាន់​ដោយ លោក Yves Jassaud នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន តូ​តា​ល់​ប្រចាំ​នៅ​កម្ពុជា ។ នេះ​គឺជា លើក​ទី 2 ដែល​ក្រុមហ៊ុន​ប្រង​តូ​តា​ល់​បាន​រៀបចំឡើង​សម្រាប់​ប្រគល់​រង្វាន់ ជូន​អ្នកឈ្នះ​ប្រចាំ​ខែធ្នូ ឆ្នាំ 2014។

នៅក្នុង​កម្មវិធី​លោក Yves Jassaud នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​តូ​តា​ល់​ប្រចាំ​នៅ​កម្ពុជា បាន​មានប្រសាសន៍ថា បច្ចុប្បន្ននេះ តូ​តា​ល់ទ​ទួលបាន​អ្នកគាំទ្រ Page Facebook តូ​តា​ល់ រហូតដល់ 2,411,476 នាក់​ហើយ ដែល ក្នុងចំណោម​នេះ មាន​អ្នកគាំទ្រ Page ចំនួន 200 នាក់​ជាង​ដែល​បាន​ចូលរួម​លេង​កម្សាន្ត និង​ខិតខំ​ប្រឹង​តាម​ថត រូបភាព បង្ហោះ​រូបភាព​នៅក្នុង​កម្មវិធី ប្រមាញ់​រូបភាព​ម៉ូតូ​កង់​បី​តូ​តា​ល់ ប្រចាំ​ខែធ្នូ ឆ្នាំ 2014។ នេះ​ជាស​ញ្ញាណ    វិជ្ជមាន​មួយ​បង្ហាញថា កម្មវិធី ប្រមាញ់​រូបភាព​ម៉ូតូ​កង់​បី​តូ​តា​ល់ កំពុង​ទទួលបាន​ប្រជាប្រិយភាព និង​ការគាំទ្រ​កាន់តែ​ច្រើនឡើង​ពី​អ្នកគាំទ្រ Page ជាពិសេស​យុវវ័យ។

លោក Yves Jassaud បាន​មានប្រសាសន៍​បន្តទៀតថា លោក​សប្បាយរីករាយ​ណាស់ ដែល​កម្មវិធី នេះ​បាន​ដំណើរការ យ៉ាង​រលូន និង​ទទួលបាន​លទ្ធផល​យ៉ាង​ល្អប្រសើរ ដូចដែល​យើង​គ្រប់គ្នា​បានដឹងថា នៅក្នុងពេល​បច្ចុប្បន្ននេះ   Facebook ជា​មធ្យោបាយ​ទំនាក់ទំនង​ដ៏​មាន​ប្រជាប្រិយភាព និង​លឿន​សម្រាប់​ទំនាក់ ទំនង​គ្នា ដែល​តូ​តា​ល់​ក៏ បានជ្រើសរើស​កម្មវិធី​នេះ ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនង​អ្នកគាំទ្រ​ជាមួយ​ក្រុមហ៊ុន​តូ​តា​ល់ ឲ្យ​កាន់តែ​ជិតស្និទ្ធ។

លោកនាយក Yves Jassaud ក៏បាន​សម្តែង​នូវ​ការថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​អតិថិជន​របស់​តូ​តា​ល់ និង​អ្នកគាំទ្រ​ទាំងអស់ ហើយក៏​បានបង្ហាញ​ពី​ទស្សនវិស័យ​របស់លោក​ថា កម្មវិធី ប្រមាញ់​រូបភាព​ម៉ូតូ​កង់​បី​នេះ កំពុងតែ​ឈានទៅរក​ភាពជោគជ័យ ហើយ​ថែមទាំង ទាក់ទាញ​អ្នកចូលរួម​ប្រកួតប្រជែង​កាន់តែច្រើន នៅ​ខែបន្ទាប់ៗ ។

យុវតី​ម្នាក់​ដែល​បាន Post រូបភាព​ម៉ូតូ​កង់​បី​ច្រើនជាងគេ​បំផុត​ប្រចាំ​ខែធ្នូ ឆ្នាំ 2014 គឺ ជា ហ្គិ​ច​លាង ក៏បាន​បង្ហាញ នូវ​អារម្មណ៍​សប្បាយរីករាយ​យ៉ាងខ្លាំង ដែល​ខ្លួន​បាន​ក្លាយជា​អ្នកឈ្នះ​នៅក្នុង​ខែ​ទី​ពីរ ហើយ​អ្នកនាង​នឹង ជួយ​ផ្សព្វផ្សាយ​បន្តទៅ​មិត្តភក្តិ​របស់​នាង​ឲ្យ​ចូលរួម​តាម​ថតរូប​ភាព​ម៉ូតូ​កង់​បី​តូ​តា​ល់​នៅខែក្រោយៗផងដែរ។

សូមបញ្ជាក់ថា​អ្នកមាន​សំណាង​ឈ្នះ​រង្វាន់​ទាំង 4 នាក់​រួមមាន៖  
1 កញ្ញា ជា ហ្គិ​ច​លាង ដែលមាន​ឈ្មោះ​នៅលើ Facebook Mouy Mouy ជា​អ្នក​ដែល​បាន Post រូបភាព​ច្រើនជាង គេ ឈ្នះ​រង្វាន់​ទូរទស្សន៍​ទំហំ 32 អ៊ី​ញ 1 គ្រឿង
2 លោក ធី​រ៉ា​ក់ បញ្ញា​រិ​ទ្ធិ ដែលមាន​ឈ្មោះ​នៅលើ Facebook E.b Apples ជា​អ្នក​ដែល​ទទួលបាន Like ច្រើនជាងគេ ឈ្នះ​រង្វាន់​កាត​តូ​តា​ល់​ទឹកប្រាក់​ចំនួន 100 ដុល្លារ
3 កញ្ញា ឈុន លី​ណែ​ត ដែលមាន​ឈ្មោះ​នៅលើ Facebook Chhun Leeneth ជា​អ្នក​ដែល​ទទួលបាន Like ច្រើនជាងគេ ឈ្នះ​រង្វាន់​កាត​តូ​តា​ល់​ទឹកប្រាក់​ចំនួន 100 ដុល្លារ
4 កញ្ញា ប្រាក់ ម៉ា​រីតា ដែលមាន​ឈ្មោះ​នៅលើ Facebook Marita Prak ជា​អ្នក​ដែល​ទទួលបាន Share ច្រើនជាងគេ ឈ្នះ​រង្វាន់​កាត​តូ​តា​ល់​ទឹកប្រាក់​ចំនួន 100 ដុល្លារ។
គួរ​បញ្ជាក់ថា “កម្មវិធី​ប្រមាញ់​រូបភាព​ម៉ូតូ​កង់​បី​តូ​តា​ល់” ចាប់ផ្តើម​ពី​ខែ វិច្ឆិកា ឆ្នាំ 2014 រហូតដល់​ខែមេសា ឆ្នាំ 2015។ ព័ត៌មាន​បន្ថែម​សូម​ចូលទៅ www.facebook.com/TOTAL

អំពី​ក្រុមហ៊ុន​តូ​តា​ល់
តូ​តា​ល់ គឺជា​ក្រុមហ៊ុន​ប្រេង​និង​ឧស្ម័ន​ដ៏​ធំ​បំផុត​មួយ​នៅលើ​ពិភពលោក ដែលមាន​ប្រតិបត្តិការ​នៅ​បណ្ដា ប្រទេស​ជាង 130 ប្រទេស។ តូ​តា​ល់​កម្ពុជា​បាន​ប្រតិបត្តិការ​ជា​ផ្លូវការ​នៅ​កម្ពុជា​ឆ្នាំ1993 ខណៈដែល​ក្រុម ហ៊ុន​មាន​វត្តមាន​ជាង 70 ឆ្នាំ​មកហើយ។ ទូទាំងប្រទេស តូ​តា​ល់​កម្ពុជា​បាន​ចូលទៅក្នុង​ទីផ្សារ​នៃ​ផលិត ផល​ប្រេង និង​សេវាកម្ម​បម្រើ​ជូន​អតិថិជន​ទាំង​ឯកជន និង​សាធារណៈជន។

បច្ចុប្បន្ន តូ​តា​ល់​មាន​ផលិតផល​និង​សេវាកម្ម ច្រើនជាង 50 ស្ថានីយប្រេងឥន្ធនៈ​តាម​ផ្លូវ (ប្រេងសាំង និង ម៉ា​ស្សូត) និង​មាន 20 ហាង​ទំនិញ​លក់​ផលិតផលផ្សេងៗ  ព្រមទាំង​មាន​ប្រេង​សម្រាប់​រោងចក្រ​ប្រេង ចាក់​យន្តហោះ និង​ប្រេងម៉ាស៊ីន​ផងដែរ។

ជា​ចុងក្រោយ កាត​សម្រាប់​ចាក់​សាំង​តូ​តា​ល់ (តូ​តា​ល់​ក្លឹប​កាត) គឺមាន​អត្ថប្រយោជន៍​បំផុត​ក្នុងការ​គ្រប់ គ្រង​ការទិញ​ប្រេងសាំង​របស់​អ្នក​បាន​យ៉ាង​ងាយស្រួល។ តាមរយៈ​ផលិតផល​និង​សេវាកម្ម​ខាងលើ យើង ក៏​ផ្តល់​សេវាកម្ម​ដ៏​ចាំបាច់​ផ្សេងទៀត ដូចជា​ការវិភាគ​លើ​ការប្រើប្រាស់​ប្រេង និង​ការដំឡើង​ធុង​ប្រេង​និង ការដឹកជញ្ជូន​ចំណុះ​ប្រេង​ទៅ​ឲ្យ​អតិថិជន​ពាណិជ្ជកម្ម​ផងដែរ។

(អត្ថបទពាណិជ្ជកម្ម)



© រក្សាសិទ្ធិដោយ thmeythmey.com