អត្ថបទពាណិជ្ជកម្ម
Lumia 535 តម្លៃ ១៤៨ ដុល្លារ កំពុង​ទទួល​ការពេញនិយម​ពី​យុវវ័យ​
16, Feb 2015 , 10:40 am        
រូបភាព
ដោយ: ថ្មីៗ

 
Lumia 535គឺជា​ទូរស័ព្ទដៃ​ដ៏​ទំនើប​មួយ​ម៉ូ​ដែល​ទៀត​ពី​ក្រុមហ៊ុន​Microsoftដែល​បាន​ឆ្លងកាត់​ការច្នៃប្រឌិត​យ៉ាង​សម្រិតសម្រាំង​បំផុត ទាំង​ការ​រចនា​រូបរាង​ទាំង​សមត្ថភាព​ប្រើប្រាស់ និង​តម្លៃ​ដែលមាន​លក្ខណៈសម្បត្តិ​ប្រកួតប្រជែង​ខ្ពស់ ធៀប​ទៅនឹង​បណ្តា​ទូរស័ព្ទ​ម៉ាក​ដទៃ​ដែលមាន​តម្លៃ​ខ្ទង់200 ដុល្លារ។

យោងតាម​លោក​Rahul Karveអគ្គនាយក​នៃ​ប្រតិបត្តិការ​នៃ​ក្រុមហ៊ុន Microsoft Devices ប្រចាំ​នៅ​កម្ពុជា​បាន​បញ្ជាក់ថា ស្មា​ត​ហ្វូ​ន Microsoft Lumia 535 ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​យុវវ័យ ចាប់តាំងពី​ពេលដែល​បានដាក់​លក់​នៅលើ​ទីផ្សារ​កាលពី​ខែធ្នូ ឆ្នាំ 2014 កន្លងទៅ ។ នេះ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​តាមរយៈ​កំណើន​បរិមាណ​បញ្ជា​ទិញ​ពីមួយ​សប្តាហ៍​ទៅមួយ​សប្តាហ៍ ពី​សំណាក់​អ្នកលក់​រាយ​នៅ​ទូទាំងប្រទេស​កម្ពុជា ជាពិសេស​នៅក្នុង​រាជធានី​ភ្នំពេញ។

លោក ហេង ឃាង ម្ចាស់​ហាង​លក់​ទូរស័ព្ទ​ទំនើប “គីរីរម្យ” ដែលមាន​ទីតាំង​នៅតាម​បណ្តា​យ​ផ្លូវ​ព្រះមុនីវង្ស​ក្បែរ​វិទ្យាល័យ​យុគន្ធរ បាន​បញ្ជាក់ថា ៖ ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល Lumia 535 លក់ដាច់​គួរ​ឲ្យ​កត់សម្គាល់ ហើយ​ភ្ញៀវ​ដែល​មក​ទិញ ភាគច្រើន​អាយុ​ចន្លោះ​ពី18-30 ឆ្នាំ ហើយ​ក្រៅពី​ពណ៌​ស​និង​ពណ៌​ខ្មៅ​មាន​គេ​សួររក​ពណ៌​ទឹកក្រូច​ថែមទៀត ។ ស្រដៀង​គ្នា​នេះដែរ លោក សៀន បូ​ណេ​រ ម្ចាស់​ហាង​ទូរស័ព្ទ “អា​រី​ណេ” ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​នេ​រុ​ហ៍​ក្បែរ​ផ្សារ​ដេប៉ូ បាន​លើកឡើងថា ៖ លក់ដាច់, កុម្ម៉ង់​ទិញយក​មក​លក់​ស្ទើរតែ​ពុំទាន់ ! មាន​ម៉ូយ​សួររកជារឿយៗហើយ​បាន​ជាវ​យកទៅ​ប្រើប្រាស់​ហូរហែ។

យ៉ាងណាមិញ លោក ទី រ៉ាវី ដែល​ទើប​បញ្ចប់​ថ្នាក់បរិញ្ញាប័ត្រ និង​ចាប់ផ្តើម​បម្រើការ​នៅក្នុង​ក្រុមហ៊ុន​ឯកជន​មួយ បាន បញ្ជាក់ថា ហេតុដែល​លោក​សម្រេច​ជាវ Lumia 535 ទៅប្រើ​ប្រាស់ ៖ “ វា​ទំហំ​ធំ​សមល្មម​អាច​ចាប់​កាន់​ពេញដៃ និង​រំលេច​ដោយ​សម្បក​ផលិតឡើង​ពី​ផ្លា​ស្ទិ​ក​ពណ៌​យ៉ាង​ស្រស់​ឆើតឆាយ​ពិតជា​ធ្វើឱ្យ​វា​មាន​ភាព​លេចធ្លោ​ក្នុងចំណោម​ទូរស័ព្ទដៃ​ម៉ាក​ដទៃ។ កាមេរ៉ា​ទាំងមុខ​ទាំងក្រោយ​របស់​វា​គឺមាន​ទំហំ 5 មេ​ហ្គា​ភិ​ច​សែ​ល​ដែល​អាច​ផ្តិត​យក​រូបភាព​បាន​យ៉ាងច្បាស់​ក្នុង​បរិវេណ​ធំ​ទូលាយ​ហើយ​នេះ ។

វា​ពិតជា​បាន​បំពេញចិត្ត​អ្នក​ដែល​ចូលចិត្ត​ថតរូប​បែប Selfieដោយ​វា​អាច​ចាប់យក​រូប​មុខ​មនុស្ស​បាន​ច្រើន​គ្នា​បាន​យ៉ាង​ងាយស្រួល​ហើយ​ថែមទាំង​ភ្លឺ​ច្បាស់​ត្រជាក់​ភ្នែក​ទៀតផង។ ពិសេស​ទៅទៀត វា​ដំណើរការ​ដោយ​ប្រព័ន្ធ Windows Phone 8.1 ដែល​បាន​ភ្ជាប់​មក​រួចជាស្រេច​នូវ​កម្មវិធី​ពេញនិយម​ជាច្រើន​ដូចជា​Microsoft Office, Skype, OneDrive, OneNote និង Cortanaជាដើម ដោយ​កម្មវិធី​ទាំងនេះ​អាច​ផ្តល់​បទពិសោធន៍​បរិបូ​រណ៍​ក្នុងការ​ស្រាវជ្រាវ និង​ការងារ​ប្រចាំថ្ងៃ​របស់​យុវវ័យ។

គួរបញ្ជាក់​ផងដែរ​ថា Microsoft Devices បានប្រកាស​ចេញ​សម្ពោធ​ផលិតផល Microsoft Lumia 535 ស៊ីម​ពីរ​កាលពី​ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៤កន្លងទៅនេះ​ដោយបាន​សហការ​ជាមួយនឹង​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​លំដាប់ថ្នាក់​លេខ 1 Cellcard។ ក្រោម​កិច្ច សហការ​នេះ អ្នកប្រើប្រាស់​ទទួលបាន​ការ​ថែម​ជូន​កញ្ចប់​ទិន្នន័យ​អ៊ិន​ធើ​ណែ​ត​ចំនួន 10,500 MB និង​រយៈពេល​សន្ទនា​តាម​ទូរស័ព្ទ​ចំនួន 300 នាទី​ពី​ក្រុមហ៊ុន Cellcard៕



© រក្សាសិទ្ធិដោយ thmeythmey.com