ជាតិ
រដ្ឋមន្ត្រីការបរទេស​ហ្វាំ​ង​ឡង់ នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា
16, Feb 2015 , 1:52 pm        
រូបភាព
ដោយ: ថ្មីៗ
រដ្ឋមន្ត្រីការបរទេស​ហ្វាំ​ង​ឡង់ លោក អេក​គី ទូ​អូ​មី​អូ​ចា (Erkki Tuomioja) នឹង​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី១៨ កុម្ភៈ ដើម្បី​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​រវាង​ប្រទេស​ទាំងពីរ។ ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​រូបនេះ ធ្វើឡើង​តប​តាម​ការអញ្ជើញ របស់លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស​កម្ពុជា ។



ក្នុងអំឡុងពេល​ទស្សន​កិច្ច​នេះ លោក អេក​គី ទូ​អូ​មី​អូ​ចា នឹង​ជួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស​កម្ពុជា។ ក្រៅពីនេះ​លោក​រដ្ឋមន្ត្រីការបរទេស​ហ្វាំ​ង​ឡង់ នឹង​អញ្ជើញ​ទៅ​ទស្សនា​សារមន្ទី​ប្រល័យពូជសាសន៍​ទួលស្លែង​ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com