អត្ថបទពាណិជ្ជកម្ម
យុវវ័យ​​ថតរូប Selfieជាមួយ​អ្នកជា​ទីស្រឡាញ់​ដើម្បី​ឈ្នះ​រង្វាន់​ពី​ក្រុមហ៊ុន Samsung
16, Feb 2015 , 2:44 pm        
រូបភាព
ដោយ: ថ្មីៗ

ដើម្បី​ចូលរួម​រីករាយ​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រលាញ់14កុម្ភៈ​ក្រុមហ៊ុន Samsung បាន​បង្កើត​កម្មវិធី​ផ្តល់ជូន​មួយ​ដ៏​ភ្ញាក់ផ្អើល“កាលី​ប Valentine’s ជាមួយ Samsung Galaxy A“ នៅ​ហាង​ទំនើប Samsung  KLD ទល់មុខ​អគារ​ភ្នំពេញ Tower ។

ដើម្បី​សម្តែង​នូវ​ក្តី​ស្រលាញ់​របស់ខ្លួន​ចំពោះ​អតិថិជន​គ្រប់រូប Samsung មាន​កាដូ​ផ្តល់ជូនភ្លាមៗចំពោះ​រាល់​ការទិញ​ទូរស័ព្ទ Samsung Galaxy Aស៊េរី​ណាក៏ដោយ ដែលមាន​ការ​ថែម​ជូន​អាវយឺត​គូស្នេហ៍ 1 គូភ្លាមៗ រួមជាមួយ​ទឹក​ប្រាប់​បន្ថែម​ក្នុង​ទូរស័ព្ទដៃ​រហូតដល់ ១៩០ដុល្លារ​និង​រាល់​ការទិញ Samsung Galaxy Grand Galaxyពណ៌​ផ្កាឈូក​ថែម​ជូន អាវយឺត​គូស្នេហ៍ 1 គូ ។ មិនតែប៉ុណ្ណោះ សម្រាប់​ការទិញ Galaxy Note 3ឫ​Galaxy Note 4ពណ៌​ផ្កាឈូក​នឹង​ទទួលបាន​គម្រប​ការពារ FLIP COVER បន្ថែម​ពីលើ​អាវយឺត​គូស្នេហ៍ 1 គូ ទៀតផង។

រឹតតែ​សប្បាយ​និង​រំភើប​ភ្ញាក់ផ្អើល​ជាមួយ​ការប្រកួត​រូបថត​ឈ្នះ​រង្វាន់​ទូរស័ព្ទ​កាលី​ប Samsung Galaxy A3ចំនួន 3 រង្វាន់​ដោយ​គ្រាន់តែ​ថតរូប​ជាមួយ​អ្នកជា​ទីស្រលាញ់​ចាប់ពី​ថ្ងៃទី 12-14 កុម្ភៈ​នៅតាម​បណ្តា​ហាង​ទំនើប Samsung នៅ​ផ្សារ​ថ្មី ស្តុ​ប​បូកគោ និង​ទល់មុខ​អាគារ ភ្នំពេញ ថោ​វ​វឺ រួច Post រូបថត​នៅលើ​ទំព័រ Samsung Valentine ដើម្បី​ទទួលបាន Like ពី​មិត្ត​ភ័ក្ត្រ។អ្នកជា​ឈ្នះ​ទូរស័ព្ទដៃ SamsungGalaxy A3 ដែល​ទទួលបាន Like ច្រើនជាងគេ​បំផុត​នោះ​គឺ​បាន​ទៅលើ ប្អូនស្រី គុន សុគន្ធា​រី​អាយុ22 មកពី​មហាវិទ្យាល័យ​វិ​ជ្ជ​សាស្ត្រ​ទទួលបាន​ចំនួន LIKE រហូតដល់ ចំនួន481 Likeរង្វាន់​ទី២ បាន​ទៅលើ​ប្អូនស្រី គុន ណា​រុង អាយុ17 មកពី​សាលា​វិ​ជ្ជ​សាស្ត្រ​ទទួលបាន​ចំនួន LIKE462 Like និង​អ្នកឈ្នះ​ទី៣ បាន​ទៅលើ លោក អ៊ឹង សុង​ឆាយ អាយុ22មកពី ភ្នំពេញ​ទទួលបាន​ចំនួន LIKEចំនួន390 Like។

សម្រាប់​អតិថិជន​ដែល​មិនបាន​ចូលរួម​ទទួលយក​ការផ្តល់​ពិសេស​ក្នុង​ថ្ងៃ​នៃ​សេចក្តីស្រឡាញ់​នេះ ក្រុមហ៊ុន Samsung ក៏​នឹងមាន​កម្មវិធី​ផ្តល់ជូន​ពិសេស​ជា​បន្តបន្ទាប់​ក្នុងឱកាស​បុណ្យ​ចូល​ចូលឆ្នាំ​ចិន ខាងមុខនេះ ដើម្បី​ជាកា​ដូរ​សម្រាប់​ក្រុមគ្រួសារ និង​អ្នកជា​ទីស្រឡាញ់ របស់​អ្នក​ផងដែរ។

អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd
គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិជ្ជា​ដោយ​ផ្តល់​លទ្ធភាពថ្មីៗជូន​មនុស្ស​គ្រប់រូប​គ្រប់​ទីកន្លែង។តាមរយៈ​ការបង្កើត​ថ្មី​និង​របកគំហើញ​ឥតឈប់ឈរ​យើង​កំពុងតែ​ផ្លាស់ប្តូរ​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​ពិភព​ទូរទស្សន៍​ស្មា​ត​ហ្វូ​ន​កុំព្យូទ័រ​ផ្ទាល់ខ្លួន​កុំព្យូទ័រ​លើ​តុ​ម៉ាស៊ីនថតរូប​ឧបករណ៍​ផ្ទះបាយ​ម៉ាស៊ីនថតចម្លង​ប្រព័ន្ធ​⁣ LTE ឧបករណ៍​វេជ្ជសាស្ត្រ​ឧបករណ៍ផ្សេងៗប្រើ​ប្រព័ន្ធ​អគ្គិសនី​និង​ដំណោះស្រាយផ្សេងៗប្រើ​ប្រព័ន្ធ​LED។យើង​មាន​បុគ្គលិក​ចំនួន286.000 នាក់​នៅ​ទូទាំង 80 ប្រទេស​ដោយមាន​បរិមាណ​លក់​ប្រចាំឆ្នាំ​ចំនួន 216.7 ពាន់​លាន​ដុល្លារ​អាមេរិក។

ព័ត៌មាន​បន្ថែម​សូម​មើល​គេហទំព័រ www.samsung.com


© រក្សាសិទ្ធិដោយ thmeythmey.com