អត្ថបទពាណិជ្ជកម្ម
អ៊ែ​ម​អ៊ីចឹង​HUAWEI ផ្តល់​សំបុត្រ​កុន 3D ​ភ្លា​មៗ​នា​ទិវា​ក្តី​​ស្រឡាញ់​ ​រហូតដល់​ទិវា​​សិ​ទ្ធិ​នា​រី​
16, Feb 2015 , 2:59 pm        
រូបភាព
ដោយ: ថ្មីៗ


បន្ទាប់ពី​បែកធ្លាយ​ពី​អត្ថប្រយោជន៍ និង​ចំណុច​ទាក់ទាញ​ដ៏​ខ្លាំងក្លា​របស់ HUAWEI G7 តាំងពី រូបរាង​ថ្ម​កាមេរ៉ា​និង​ល្បឿន​អ៊ី​ន​ធើ​ណេ​ត​ដ៏​លឿន​អស់​ស្ទះ ហើយ​បើ​និយាយ​ពី​រូបរាង​គឺ​ទាក់ទាញ​ស្តើង ស្រាល​មាំ​ជាមួយនឹង​តួ​ទាំងមូល​ស្រោប​ដោយ​លោហធាតុ​ដែល​មាំ​ធុន​អ៊ែ​ម​អស់ទាស់ ផ្អើល​ពេញ​Facebook និង​គ្រប់​បណ្តាញ​សង្គម វ៉ិ​ប​សាយល្បីៗ បាន​ចុះផ្សាយផ្ទួនៗគ្នា​ប៉ុន្មាន​ថ្ងៃនេះ អំពី HUAWEI  G7ដែល​អ៊ែ​ម​លើសពី​តម្លៃ​ត្រឹមតែ២៩៥ឬ២៩៩ដុល្លារ លក់​អស់ពី​ស្តុក​ក្នុង​រយៈពេល​ខ្លី​បំផុត ដែល​ធ្វើឱ្យ​អ្នក​ប្រើ​ជា​យុវវ័យ បុគ្គលិក​ក្រុមហ៊ុន អន្ទះអន្ទែង​រង់ចាំ​ស្តុក​ថ្មី ដែល​នឹង​មកដល់​ចុង​សប្តាហ៍​នេះនោះ ក្រុមហ៊ុន HUAWEI ក៏បាន​ចេញ​ប្រូ​ម៉ូ​ស្សិន​ដ៏​ញាក់សាច់​មួយទៀត​នា​ទិវា​ក្តី​ស្រឡាញ់ រហូតដល់​ពិធីបុណ្យ​ចូលឆ្នាំ​ចិន និង​ទិវា​នារី​អន្តរជាតិ៨មីនា​ដ៏​សម្បូរបែប​ដើម្បី​អបអរ​នូវ​អ្វីដែល​ល្អ​នាំ​សំណាង និង​ចែករំលែក​ក្តី​រីករាយ​ជាមួយនឹង​ប្រជាជន​កម្ពុជា។

ការផ្តល់ជូន​ដ៏​រំភើប​និង​អស្ចារ្យ​នេះ​រួមមាន ការ​ថែម​ជូន​កាដូ​ពិសេសភ្លាមៗ ដូចជា ឧបករណ៍​បំពង​សំឡេង​ឥត​ខ្សែ HUAWEI ស្រោម​ទូរស័ព្ទ កែវ​ទឹក​លោហៈ Memory SD Card ជាពិសេស​សំបុត្រ​កុន​ប្រភេទ 3D ជាមួយ​ដៃគូ​នៅ​រោងភាពយន្ត Major Cineplex ផ្សារ​ទំនើប AEON ។ចំពោះ​អតិថិជន​ដែល​ទិញ​ទូរស័ព្ទ HUAWEIណាមួយ​ដូចខាងក្រោម​នឹង​ទទួលបាន​កាដូ​ជាទី​គាប់ចិត្តភ្លាមៗដោយ​មិនបាច់​រង់ចាំ​យូរ៖
•    HUAWEI  Mate 7 ទទួលបាន​ឧបករណ៍​បំពង​សំឡេង ស្រោម​ទូរស័ព្ទ និង​សន្ទះ​ជ័រ​ពីក្រោយ
•    HUAWEI  G 7 ទទួលបាន​ស្រោម​ទូរស័ព្ទ និង​សំបុត្រ​កុន 3D
•    HUAWEI  P 7 ទទួលបាន​ឧបករណ៍​បំពង​សំឡេង ស្រោម​ទូរស័ព្ទ និង​សន្ទះ​ជ័រ​ពីក្រោយ
•    HUAWEI  G 7 ទទួលបាន​ស្រោម​ទូរស័ព្ទ និង​សំបុត្រ​កុន 3D
•    HUAWEI  P 7 ទទួលបាន​ឧបករណ៍​បំពង​សំឡេង ស្រោម​ទូរស័ព្ទ និង​សំបុត្រ​កុន 3D
•    HUAWEI  Honor 6 ទទួលបាន​ស្រោម​ទូរស័ព្ទ Memory SD Card និង​សំបុត្រ​កុន 3D
•    HUAWEI Holly ទទួលបាន​ស្រោម​ទូរស័ព្ទ និង​សំបុត្រ​កុន  3D
•    HUAWEI  G620 ទទួលបាន​ស្រោម​ទូរស័ព្ទ Memory SD Card និង​សំបុត្រ​កុន 3D
•    HUAWEI  Y625 ទទួលបាន​ស្រោម​ទូរស័ព្ទ និង Memory SD Card
•    HUAWEI  Y520 ទទួលបាន​សំបុត្រ​កុន 3D និង Memory SD Card
•    HUAWEI  M1 ទទួលបាន​ស្រោម​ទូរស័ព្ទ និង Memory SD Card
•    HUAWEI  T1ទទួលបាន​ស្រោម​ទូរស័ព្ទ
•    HUAWEI  Youth 2 ទទួលបាន​ស្រោម​ទូរស័ព្ទ និង​កែវ​ទឹក​លោហៈ

លោក អែម​យុ​ទ្ធូ​នាយក​ជាន់ខ្ពស់​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន​Huawei កម្ពុជា​បាន​មានប្រសាសន៍ថា៖«ហួ​វៃ​នឹង​ផ្តល់ជូន​អតិថិជន​នូវ​កិច្ច​តបស្នង​ដែលមាន​កាដូ​យ៉ាងច្រើន​សន្ធឹក​ស​ន្ទា​ប់​នាឱកាស​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន​និង​បន្ត​រហូតដល់​ទិវា​សិទ្ធិនារី​អន្តរជាតិ​ជាមួយនឹង​ការជូន​កាដូភ្លាមៗ ពោលគឺ​ទិញ១ថែម៤ដោយ​បន្ថែម​សំបុត្រ​កុន​3Dនៅ​រោងកុន Major Cineplex  ផ្សារ​ទំនើប​AEON ដើម្បី​ជួយ​ពង្រឹង​ភាពរឹងមាំ​របស់​ស្លាក​សញ្ញា​Huawei ឡើងដល់​កម្រិត​មួយទៀត​ស្ថិតនៅក្នុង​ដួងចិត្ត​របស់​អ្នកប្រើប្រាស់​ភាគច្រើន​និង​ផ្តល់ឱកាស​ឱ្យ​ប្រជាជន​កម្ពុជា​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​បានគ្រប់ៗគ្នា​តាមរយៈ​ការចែក​ចាយ​ដ៏​ទូលំទូលាយ​នៅក្នុង​ទីផ្សារ​ទូទាំងប្រទេស​ក្នុង​ឆ្នាំ២០១៥ប្រមាណ៧០០ហាង និង ២០១៦ ប្រមាណ ១០០០ហាង ក្នុងចំណោម​ហាង​លក់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ទាំងអស់​ប្រមាណ១៣០០ហាង»

បើ​ក្រឡេកមើល​ពី​ទស្សនៈវិស័យ​ជា​លក្ខណៈ​សកល​វិញ​នោះ ក្នុង​ឆ្នាំ២០១៤កន្លងទៅនេះ HUAWEI គឺជា​ក្រុមហ៊ុន​ដែល​ពិភពលោក​ទទួលស្គាល់ និង​ឱ្យ​តម្លៃ​លើ​ម៉ាក​សញ្ញា​ដ៏​ធំ​មួយ​ក្នុងចំណោម​ម៉ាក​សញ្ញាធំៗទាំង១០០ម៉ាក បើ​យោងតាម​ទីភ្នាក់ងារ​ក្រុមហ៊ុន interbrand ។បើ​និយាយ​ពី​សន្ទុះ​នៃ​ការលក់​ស្មា​ត​ហ្វូ​ន​វិញ គឺ​លក់បាន២គ្រឿង​តែមួយ​ប៉ព្រិចភ្នែក​ហើយ​ក្នុង​មនុស្ស៣នាក់​មាន២នាក់​បាន​ស្គាល់​ហួ​វៃ និង​ទទួលបាន​នូវ​តួលេខ​លក់​កើន​យ៉ាងខ្ពស់​រហូតដល់ ១២,២ពាន់​លាន​ដុល្លារ កើន៣០% បើ​ធៀប​នឹង​ឆ្នាំ២០១៣ពោលគឺ មាន​អតិថិជន​រហូតដល់១៣៨លាន​នាក់ ស្មើនឹង ៧,៨% នៃ​ចំនួន​ប្រជាជន​ទាំងអស់​លើ​ពិភពលោក។

បើ​នៅ​ប្រទេស​កម្ពុជា​វិញ​នោះ កាលពី​ឆ្នាំ ២០១៤កន្លងទៅនេះ​ស្មា​ត​ហ្វូ​ន HUAWEI ទទួលបាន​ការយល់ព្រម​ពី​តារាចម្រៀង ដូចជា មាស​សុខ​សោភា​ធ្វើជា​តារា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផ្តាច់មុខ​របស់ HUAWEI ដែលជា​ផ្នែក​មួយ​បាន​ជួយ​ពង្រឹង​ប្រជាប្រិយភាព​បន្ថែមទៀត ជាពិសេស​ទៅទៀត​ពិធី​ការិនី កញ្ញា យុគ ចិន្តា​អ្នកនាង ខៀវ សាន​សា​ណា​និង​ពិធីករ តា​ប៊ុ​យក​ញ្ញា ទឹម រដ្ឋា លោក​អេ​ឡិច​ចាន់​ត្រា​លោក រ៉ូ​លីន​លោក សុវណ្ណ​រិទ្ធី​ហៅ​លោកតា​វ៉ិ​ច​ទ័​របា​ន​ចូលរួម​ក្នុង​កម្មវិធី​នានា​របស់​HUAWEIនិង​ជ្រើស​រើសយក​HUAWEIមកប្រើប្រាស់ និង​ពេញចិត្ត​ម៉ា​អ៊ែ​ម​លើសពី​ការរំពឹងទុក​មកដល់​សព្វថ្ងៃនេះ៕





© រក្សាសិទ្ធិដោយ thmeythmey.com