អត្ថបទពាណិជ្ជកម្ម
​S​a​m​s​u​n​g​ ​ប​ង្ហា​ញ​​​ផ​លិ​ត​ផ​ល​​​ប​ច្ចេកវិទ្យា​ទំនើប​​ក្នុ​ង​​​ពិ​​​ព័​រ​​​ណ៌​​​អេ​​ឡិ​ច​​ត្រូ​​​និ​​​ច​​​អា​ស៊ី​អា​គ្នេ​យ៍​ ​២​០​១​៥​
17, Feb 2015 , 3:43 pm        
រូបភាព
ដោយ: ថ្មីៗ

ដូច​អ្វីដែល​បាន​រំពឹងទុក ឆ្នាំនេះ​ក្រុមហ៊ុន Samsung Electronics បានរៀបចំ​ពិ​ព័រ​ណ៌​អេឡិចត្រូនិក​អាស៊ីអាគ្នេយ៍ 2015  (Samsung SEA FORUM 2015) នៅ​ទីក្រុង បាងកក ប្រទេស​ថៃ។ ព្រឹត្តិការណ៍ នោះ​ត្រូវបាន​ចូលរួម​ដោយ​ភ្ញៀវកិត្តិយស​ប្រមាណ​ជាង 2000 អ្នក និង​បណ្តា​អ្នកសារព័ត៌មាន​មកពី​ប្រទេស​ចំនួន9 រួមទាំង​ប្រទេស​កម្ពុជា​ផងដែរ ។ គោលបំណង​ធំ​របស់​ពិ​ព័រ​ណ៌​ផលិតផល​អេឡិចត្រូនិក​នេះ គឺ​ដើម្បី​ធ្វើការ​បង្ហាញ​ផលិតផល​អេឡិចត្រូនិក​ឆ្លាត​វៃ និង​ទំនើប​ចុងក្រោយ​បំផុត​សម្រាប់​ជីវិត​រស់នៅ​ប្រចាំថ្ងៃ ក៏ដូចជា​ពង្រឹង​ទីផ្សារ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ តាមរយៈ​ផលិតផល​ដែល​នឹងត្រូវ​បញ្ចេញ​ក្នុង​ឆ្នាំ 2015 នេះ​ដោយ​រាប់​ចាប់ពី​ទូរទស្សន៍ SUHD ទំហំ 88 អ៊ី​ញ ក៏ដូចជា​ផលិតផល​ផ្ទះបាយ Chef Collection ទូទឹកកក ម៉ាស៊ីន​បោក​សម្លៀកបំពាក់ ឧបករណ៍​បំពង​សម្លេង ទូរស័ព្ទដៃ រួម​និង​កាមេរ៉ា​ស៊េរី​ថ្មី NX500 ផងដែរ។

យោងតាម​សម្តី​របស់លោក Yong Sung Jeonប្រធាន និង​នាយក​ប្រតិបត្តិ Samsung Electronics ប្រចាំ​តំបន់ អាស៊ីអាគ្នេយ៍ និង​អូ​សេ​អា​នី បាន​ដោយ​ដឹងថា “ក្រុមហ៊ុន​Samsung បន្ត​បង្កើត​បច្ចេកវិជ្ជា​ច្នៃប្រឌិត​ថ្មី​ដែល​ធ្វើ​ឲ្យ​ពិភពលោក ភ្ញាក់ផ្អើល​រៀងរាល់ឆ្នាំ។  ខ្ញុំ​ពិតជា​មាន​ក្តីរំភើប​ចំពោះ​បណ្តា​ផលិតផលថ្មីៗដែល​យើង​កំពុង​នាំមក​ជូន​អតិថិជន​តាម​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍ និង​ខ្ញុំ​មាន​ទំនុកចិត្ត​យ៉ាងខ្លាំង​ថា​គ្រ​ប់ច្ចេកវិជ្ជា​បំពាក់​មកជា​មួយ​បណ្តា​ផលិតផល​ទាំងនេះ​ប្រាកដជា​អាចបំពេញ​រាល់​តម្រូវការ​របស់​អតិថិជន”
ផលិតផល​ដែល​លេចធ្លោ និង​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាងគេ​ក្នុង​ពិ​ព័រ​ណ៌​នោះ​មានដូចជា៖

ទូរទស្សន៍​SUHD ផ្តល់​រូបភាព​កាន់តែ​លម្អិត​និង​ច្បាស់​ឥតខ្ចោះ​ថែម​មួយកម្រិត​ទៀត
Samsung បានដាក់​បង្ហាញ​ទូរទស្សន៍​ទំហំ 88 អ៊ី​ញ JS9500  ដែល​បំពាក់​ដោយ​បច្ចេកវិជ្ជា​ផ្ទាល់​របស់ Samsung គឺ Eco-friendly nano-crystal ដែល​កែ​ពន្លឺ​និង​ពណ៌​រូបភាព​ឲ្យ​ដូច​ពណ៌​ធម្មជាតិពិតៗនិង​ច្បាស់​ជាង​ទូរទស្សន៍​ធម្មតា​រហូត​ដល់​ទៅ 64 ដង។ជាមួយ​បច្ចេកវិជ្ជា​ឆ្លាត​វៃ SUHD re-mastering engine មានលទ្ធភាព​កែសម្រួល​ពន្លឺ​និង​ធ្វើ​ឲ្យ​រូបភាព​ដិត​ល្អ​ដោយ​ស្វ័យប្រវត្តិ​ដើម្បី​រូបភាព​កាន់តែ​លម្អិត​ច្បាស់​ឥតខ្ចោះ​ក្នុង​កម្រិត UHD ក៏ដូចជា​គ្មាន​ការរំខាន​រឿង​បញ្ហា​ចាំ​ា​ង​ពន្លឺ​ផងដែរ។ទូរទស្សន៍ SUHD នឹងមាន​លក់​នៅលើ​ទីផ្សារ​ជាមួយ​ជម្រើស3ម៉ូ​ឌែ​ល​ដូចជា JS9500, JS9000 និង JS8500 ដែលមាន​ទំហំ​ចាប់ពី 55 អ៊ី​ញ​រហូតដល់ 88 អ៊ី​ញ។

ម៉ាស៊ីន​បោក​សម្លៀកបំពាក់​ActivewashTM
ម៉ាស៊ីន​បោក​សម្លៀកបំពាក់​ថ្មី activewashTM  ជា​ម៉ាស៊ីន​សម្លៀកបំពាក់​ជំនាន់​ថ្មី​ដែល​អាចធ្វើ​ការផ្លាស់ប្តូរ​វិធី​បោក​ជម្រះ​សម្លៀកបំពាក់​របស់លោក​អ្នក​ជាមួយ​មុខងារ 2 យ៉ាង។

ម៉ាស៊ីន​បោក​សម្លៀកបំបាក់​នេះ​ភ្ជាប់​មកជា​មួយ​ឡា​បូ​ដែល​អនុញ្ញាត​ឲ្យ​អ្នកធ្វើការ​ដុស​ជម្រះ​ដោយផ្ទាល់​លើ​ផ្នែក​ប្រឡាក់​ខ្លាំង​មុនពេល​ដាក់​ទៅក្នុង​ម៉ាស៊ីន​បោក​សម្លៀកបំពាក់។

ម៉ាស៊ីន​បោក​សម្លៀកបំពាក់​នេះ​ពិតជា​ឆ្លាត​វៃ​ដែល​អាច​ជម្រះ​ស្នាម​ប្រឡាក់​ខ្លាំង​បាន​ងាយ​តាមរយៈ​បច្ចេកវិជ្ជា​កាំរស្មី​ដែល​ធ្វើ​ឲ្យ​ការបោក​គក់​បាន​ស្អាត​ល្អ​និង​ចំណាយពេល​ខ្លី។

ក្រៅពីនេះ​Samsungក៏បាន​បង្ហាញ​ទូរស័ព្ទ Galaxy A ដែលជា​ស៊េរី​ទូរស័ព្ទ​កាលី​ប​សម្រាប់​យុវវ័យ​និង​មាន​រាងស្តើង​បំផុត។ចំពោះ​ស្ត្រី​មេផ្ទះ​ពិតជា​ពេញចិត្ត​ទទួលយក​ជំនួយការ​ចុងភៅ​ដ៏​ជំនាញ​តាមរយៈ​ឈុត​ផ្ទះបាយ Chef Collection។មិនតែប៉ុណ្ណោះ​កាមេរ៉ា Samsung NX500 ប្រាកដជា​ធ្វើ​ឲ្យ​លោកអ្នក​រីករាយ​ក្នុងការ​ផ្តិត​យក​រូបថត​និង​វីដេអូ​ក្នុង​កម្រិត 4K និង UHD។ពិសេស​ជាងនេះទៅទៀត​លោកអ្នក​ប្រាកដជា​ពេញចិត្ត​ជាមួយ​ផលិតផល​តន្ត្រី New Premium Audio។


អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd
គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិជ្ជា​ដោយ​ផ្តល់​លទ្ធភាពថ្មីៗជូន​មនុស្ស​គ្រប់រូប​គ្រប់​ទីកន្លែង។តាមរយៈ​ការបង្កើត​ថ្មី​និង​របកគំហើញ​ឥតឈប់ឈរ​យើង​កំពុងតែ​ផ្លាស់ប្តូរ​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​ពិភព​ទូរទស្សន៍​ស្មា​ត​ហ្វូ​ន​កុំព្យូទ័រ​ផ្ទាល់ខ្លួន​កុំព្យូទ័រ​លើ​តុ​ម៉ាស៊ីនថតរូប​ឧបករណ៍​ផ្ទះបាយ​ម៉ាស៊ីនថតចម្លង​ប្រព័ន្ធ​⁣ LTE ឧបករណ៍​វេជ្ជសាស្ត្រ​ឧបករណ៍ផ្សេងៗប្រើ​ប្រព័ន្ធ​អគ្គិសនី​និង​ដំណោះស្រាយផ្សេងៗប្រើ​ប្រព័ន្ធ​LED។យើង​មាន​បុគ្គលិក​ចំនួន286.000 នាក់​នៅ​ទូទាំង 80 ប្រទេស​ដោយមាន​បរិមាណ​លក់​ប្រចាំឆ្នាំ​ចំនួន 216.7 ពាន់​លាន​ដុល្លារ​អាមេរិក។

ព័ត៌មាន​បន្ថែម​សូម​មើល​គេហទំព័រwww.samsung.com


© រក្សាសិទ្ធិដោយ thmeythmey.com