អត្ថបទពាណិជ្ជកម្ម
អង្គការ​GPF និង​វី​តា​ល់ រៀបចំ​បណ្ណាល័យ​និង​កន្លែង​លាងដៃ​ក្នុង​សាលា​បឋម​ពីរ​កន្លែង
19, Feb 2015 , 11:31 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖អង្គការ​មូលនិធិ​សន្តិភាព​សកល (Global Peace Foundation) ប្រចាំ​នៅ​កម្ពុជា​បាន​ជួយ​ជួសជុល​បណ្ណាល័យ​មួយកន្លែង នៅក្នុង​សាលាបឋមសិក្សា​ជំ​ពុះ​ព្រឹក ខេត្តកំពង់ស្ពឺ​ឡើងវិញ​និង​បាន​បំពាក់​អំពូល​ដោយ​ប្រើ​ដោយ​ពន្លឺព្រះអាទិត្យ នៅ​សាលា​នោះ​ផងដែរ ។ បន្ថែម​ពីលើ​នេះ​ទៀត​ដោយមាន​ចូលរួម​សហការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ អង្គការ​GPFនេះ​ក៏បាន​កសាង​កន្លែង​លាងដៃ​មួយកន្លែង ស្ថិតនៅ​សាលាបឋមសិក្សា និង​អនុវិទ្យាល័យ ហ៊ុន សែន​ព្រែកប្រា ក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។

លោក ហូ វៃ នាយក​នៃ​បឋម និង​អនុវិទ្យាល័យ ហ៊ុនសែន​ព្រែកប្រា​បាន​ឲ្យ​ដឹងថា លោក​មាន​អារម្មណ៍​រំភើប និង​សាទរ​ជាមួយនឹង​សកម្មភាព​មនុស្សធម៌​ទាំងនេះ​ខ្លាំងណាស់។ លោកនាយក​បាន​បន្ថែម​ទៀតថា ក្រុមនិស្សិត​ស្ម័គ្រចិត្ត​នៃ​អង្គការ​មូលនិធិ​សន្តិភាព​សកល​បាន​ចុះមក​ធ្វើការ​បង្រៀន​ភាសា​អង់គ្លេស នៅ​សាលា​យើងខ្ញុំ ហើយ​ពិសេស​ជាងនេះទៅទៀត គឺ​បាន​កសាង​កន្លែង​លាងដៃ សម្រាប់ប្អូនៗសិស្សានុសិស្ស ដែល​នេះ​ជា​កាយវិការ​មនុស្សធម៌​មួយ ក្នុងការ​លើកកម្ពស់​ដ​ល់​សុខភាព​សាធារណៈ​សម្រាប់​ប្រជាជន​កម្ពុជា ដោយ​ចាប់ផ្តើម​ពី​ប្អូន​កុមារតូច។

លោក ជា ម៉េង​គួ​ង សមាជិក​ក្រុមប្រឹក្សាភិបាល នៃ​អង្គការ​មូលនិធិ​សន្តិភាព​សកល ប្រចាំ​នៅ​កម្ពុជា​បាន​បញ្ជាក់ថា មកដល់​បច្ចុប្បន្ននេះ​អង្គការ​មូលនិធិ​សន្តិភាព​សកល ប្រចាំ​នៅ​កម្ពុជា មានការ​ចូលរួម​ពី​យុវជន​ស្ម័គ្រចិត្ត​ជាង៣០០នាក់​ហើយ។ មិនតែប៉ុណ្ណោះ នៅ​ចុងឆ្នាំ២០១៥នេះ យុវជន​ស្ម័គ្រ​យ៉ាងតិច៥នាក់ នឹងត្រូវ​បញ្ជូនទៅ​ប្រទេស​កូរ៉េ​ដើម្បី​ធ្វើ​ទស្សនកិច្ច​សិក្សា​រយៈពេល​ខ្លី​ក្នុង​គោលបំណង សិក្សា​ពីគ្នា​ទៅវិញទៅមក ចែករំលែក​វប្បធម៌ ក៏ដូចជា​ទទួលយក​ប​ទ​ពិសោធន៍​ថ្មី ក្នុងការ​លើកកម្ពស់​យុវជន ដើម្បី​ចូលរួម​សកម្មភាព​មនុស្សធម៌​នៅក្នុង​ប្រទេស​កម្ពុជា។

គួរបញ្ជាក់​ផងដែរ​ថា អង្គការ​មូលនិធិ​សន្តិភាព​សកល ដែលមាន​ស្នាក់ការ​កណ្តាល​នៅ​សហរដ្ឋអាមេរិក បាន​ដំណើរការ​នៅក្នុង​ប្រទេស​កម្ពុ​ជាជាង៣ឆ្នាំ​មកហើយ។ អង្គការ​នេះ​មាន​ទស្សនវិស័យ​ក្នុងការ​លើ​កម្ពស់​វិស័យ​អប់រំ សកម្មភាព​មនុស្សធម៌ និង​ការងារ​ស្ម័គ្រចិត្ត​នៅ​កម្ពុជា ដូចជា ការចុះ​បង្រៀន​ស្ម័គ្រចិត្ត​នៅក្នុង​សហគមន៍ ការផ្លាស់ប្តូរ​ទស្សនកិច្ច​សិក្សា​របស់​និស្សិត​កូរ៉េ និង​យុវ​និស្សិត​កម្ពុជា។

ចំណែកឯ​គម្រោង​ជួសជុល​បណ្ណាល័យ ការបំពាក់​ភ្លើង​បំភ្លឺ​ផ្លូវ​ដោយ​ពន្លឺព្រះអាទិត្យ ដែលជា​អំណោយ​របស់​GPFប្រចាំ​នៅ​សាធារណៈរដ្ឋ​កូរ៉េ និង​កន្លែង​លាង​នេះ គឺជា​គម្រោង​ថ្មី​របស់​អង្គការ​GPF។ អង្គការ​នេះ គ្រោង​នឹង​បន្ថែម​សកម្មភាព​មនុស្សធម៌រ​បស់​ខ្លួន​ជា​បន្តបន្ទាប់ ដូចជា​បង្កើន​ការចុះ​បង្រៀន​ស្ម័គ្រចិត្ត​ភាសា​អង់គ្លេស​នៅ​ខណ្ឌមានជ័យ ក្នុង​រាជធានី​ភ្នំពេញ​បន្ថែមទៀត៕



© រក្សាសិទ្ធិដោយ thmeythmey.com