ព័ត៍មានសុខភាព
សុខភាព៖ អ្នកជំងឺ​ទឹកនោមផ្អែម អាច​បរិភោគ​ផ្លែឈើ បាន​ឬទេ?
25, Feb 2015 , 7:30 am        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​គ្រប់រូប សុទ្ធតែ​ដឹងថា ក្នុង​ផ្លែឈើ គឺមាន​ជាតិ​ស្ករ​ខ្ពស់​ណាស់ ដូចនេះ អ្នក​ដែលមាន​ទឹកនោមផ្អែម គេ​មិន​ហ៊ាន​ពិសារ​ផ្លែឈើ​ឡើយ។ តាមពិតទៅ បើ​អ្នក​បរិភោគ​ត្រូវ​ក្បួនខ្នាត អ្នក​អាច​ពិ​សារបាន ដោយ​មិនបាច់​តម​ទេ។ តើ​មាន​វិធី​អ្វី ដែល​អាច​ចាត់ទុកថា ជា​វិធី​ត្រូវ​នោះ?



1.    អ្នក​អាច​ពិ​សារបាន នៅពេលដែល​ជាតិ​ស្ករ​នៅ​នឹងនរ មានន័យថា ជាតិ​ស្ករ​មិន​ឡើង​ខ្ពស់ គឺ​នៅក្រោម ៧.០ ទើប​អាច​ពិ​សារបាន។
2.    អ្នក​អាច​ពិសារ​ផ្លែឈើ ចន្លោះ​ម៉ោង ៩ ដល់ ១០ ព្រឹក ឬ​ម៉ោង ៣ ដល់ ៤ ល្ងាច។
3.    អ្នក​អាច​ពិសារ​បានតែ​ចំនួន ១៥០ ក្រាម​ដល់ ២០០ ក្រាម​តែប៉ុណ្ណោះ ក្នុង​រយៈពេល​មួយថ្ងៃ ប៉ុន្តែ ត្រូវតែ​កាត់បន្ថយ អាហារ​ដែល​អ្នក​បរិភោគ។
4.    អ្នក​អាច​ពិសារ​ផ្លែឈើ ដូចជា ផ្លែ​ប៉ោម ទំពាំងបាយជូរ គី​វី ក្រូចថ្លុង ម្នាស់ ស្វាយ ឳ​ឡឹ​ក ដូង​ជាដើម។

ដូចនេះ អ្នក​អាច​ធ្វើតាម​វិធី​ខាងលើ ដើម្បី​អាច​ពិសារ​ផ្លែឈើ​បាន សម្រាប់​អ្នក​ដែលមាន​ទឹកនោមផ្អែម ប៉ុន្តែ យក​ល្អ អ្នក​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន ទើប​ពិសារ ដើម្បី​សុខភាព​អ្នក៕


ផ្តល់សិទ្ធិ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com