ព័ត៍មានសុខភាព
ហេតុអ្វី​បានជា​បុគ្គលិក​ពិបាក​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ដឹកនាំ​បែប​គ្រួសារនិយម?
18, Mar 2015 , 9:30 am        
រូបភាព
ដោយ: ថ្មីៗ

នៅក្នុង​ប្រទេស​ជឿនលឿន វត្តមាន​ក្រុមហ៊ុន​ដឹកនាំរ​តាម​បៀ​ប​គ្រួសារនិយម​មាន​ចំនួន​តិចជាង​ក្រុមហ៊ុន​ដឹកនាំ​តាមរបៀប​ក្រុមហ៊ុន​ពិតប្រាកដ។ តែ​នៅក្នុង​ប្រទេស​កម្ពុជា​វិញ ក្រុមហ៊ុន​ដឹកនាំ​តាមរបៀប​គ្រួសារនិយម​មាន​ចំនួន​ច្រើនជាង​ក្រុមហ៊ុន​ដឹកនាំ​តាមរបៀប​ក្រុមហ៊ុន។



តើ​ក្រុមហ៊ុន​ដឹកនាំ​តាមរបៀប​គ្រួសារនិយម និង​ក្រុមហ៊ុន​ដឹកនាំ​តាមរបៀប​ក្រុមហ៊ុន​ខុសគ្នា​យ៉ាងដូចម្តេច?

ចំណុច​ទី១ បុគ្គលិក​ពិបាក​ធ្វើការ​បំផុត ពីព្រោះ ប្រធាន ឬ​មេ មាន​ចំនួន​ច្រើនពេក។ បុគ្គលិក​មិនដឹងថា ជា​ត្រូវ​ស្តាប់​នរណា បើ​គ្រប់គ្នា​នៅក្នុង​គ្រួសារ​ក៏​សុទ្ធតែ​មេ ជា​ប្រធាន និង​ជា​ម្ចាស់​កម្មសិទ្ធិ​ទាំងអស់។ នៅក្នុង​ចំណុច​ទី១ដដែល​នេះ ការបញ្ជា​ធ្វើឡើង​ភាគច្រើន​តាម​អារម្មណ៍ និង​គ្រប់គ្នា​អាច​បញ្ជា​បាន​ទាំងអស់។ នៅក្នុង​ចំណុច​ទី១នេះ កូនចៅ​វិលមុខ ពីព្រោះ មេ​បញ្ជា​គ្រប់គ្នា និង​ពេលខ្លះ បញ្ជា ខុស​គោលការណ៍​គ្នា​ទាំងអស់។ ការដឹកនាំ​តាមរបៀប​ចំណុច​ទី១នេះ ភាគច្រើន ឈានទៅរក​បរាជ័យ។

ចំណុច​ទី២ គឺជា​ការដឹកនាំ​ដែលមាន​មេ​តែមួយ រាល់​ការបញ្ជា​ទាំងឡាយ​ធ្លាក់​ពី​ក្បាលម៉ាស៊ីន​តែមួយ បើទោះបីជា​ថ្នាក់លើ​ពិគ្រោះ​យល់​គ្នាច្រើន​យ៉ាងណាក៏ដោយ។ ជាការ​ពិត មុននឹង​ដាក់អោយអនុវត្ត​គោលការណ៍អ្វីមួយៗ វា​ចាំបាច់​ត្រូវតែមាន​ការពិគ្រោះ​យោបល់​គ្នា។ ប៉ុន្តែ​អ្វីដែល​ល្អ​នៅក្នុង​ចំណុច​ទី២ គឺថា រាល់​ការបញ្ជា​ត្រូវធ្វើឡើង​ដោយ​មនុស្ស​តែ​ម្នាក់​គត់។ ការដឹកនាំ​តាមរបៀប​ចុងក្រោយ​នេះ ភាគច្រើន ទទួលជោគជ័យ៕


© រក្សាសិទ្ធិដោយ thmeythmey.com