ព័ត៍មានសុខភាព
គួរតែ​ថើប​មនុស្ស​ស្រី​នៅ​កន្លែង​ណាខ្លះ​ដើម្បី​ធ្វើអោយ​ញាក់សាច់?
19, Mar 2015 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ

ឱកាស​ដែលល្អៗជាច្រើន​នោះ​គឺថា អ្នក​មិន​កំពុងតែ​ប្រើ​អាវុធ​ដ៏​សំខាន់បំផុត​មួយ​ក្នុង​កំលាំង​ផ្លូវភេទ​របស់​អ្នក​យ៉ាង​ពេញលេញ​នោះទេ។ អាវុធ​ដ៏​អាថ៌កំបាំង​នោះ​គឺជា​មាត់​របស់​អ្នក។ យើង​មិន​ត្រឹមតែ​កំពុងនិយាយ​អំពី​ការ​រួមភេទ​តាម​មាត់​តែមួយ​មុខ​នោះទេ ដូច្នេះ​អ្នក​គួរតែ​ផ្តល់អោយ​នាង​នូវ​ការសប្បាយ​តាម​ការ​រួមភេទ​តាម​មាត់​ជា​ទៀងទាត់​មួយ​ប្រសិនបើ​អ្នក​ចង់​ក្លាយជា​គូរ​ស្នេហ៍​ដ៏​ល្អ​ម្នាក់ ហើយ​ក្នុង​អត្ថបទ​នេះ​យើង​នឹង​រំកិល​អោយ​ហួស​ពី​ការ​ថើប​នៅ​នឹង​មាត់​ដែល​អ្នក​គួរតែ​ស្ទាត់ជំនាញ​ក្នុងពេល​ឥឡូវ​ប្រសិនបើ​អ្នក​ចង់​ថើប​នាង​នៅ​កន្លែង​ណា​ផ្សេងទៀត។



មាត់​អាច​ប្រើ​ជា​ទម្រង់ផ្សេងៗជាច្រើន​លើ​រាងកាយ​របស់​នាង​ដូចជា ការ​ថើប ការ​លិឍ ការ​កកេរ ការ​ខាំ​និង​ការ​ជញ្ជក់។ គ្រប់កន្លែង​ដែល​អ្នក​ប៉ះ​នាង​ដោយ​ដៃ វា​នឹងធ្វើ​អោយមាន​អារម្មណ៍​កាន់តែច្រើន​នៅពេល​អ្នក​ប្តូរ​មក​ការប្រើ​មាត់​ដ៏​សើម និង​កក់ក្តៅ​វិញ។ នៅពេល​ថើប​មនុស្ស​ស្រី​កន្លែង​ដែល​នាង​ចូលចិត្ត​អោយ​ថើប​នោះ​ត្រូវបាន​ស្តែងចេញ​ទាំង​ស្រស់​តែម្តង​ខណៈពេលដែល​មនុ​ស្ស​ប្រុសផ្សេងៗទៀត​មើលរំលង​ទៅវិញ។

ត្រចៀក

ត្រចៀក​ច្រើនតែ​ជា​កន្លែង​ធ្វេសប្រហែស​ជាងគេ​នៅលើ​រាងកាយ​ដែល​អាចជា​កន្លែង​មួយ​ផ្តល់អោយ​នាង​នូវ​ការសប្បាយ​ដ៏​ខ្លាំងក្លា ហើយ​ការប្រើ​មាត់​របស់​អ្នក​ទៅលើ​កន្លែង​នេះ​គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​សម្រាប់​ភ្ញោ​ច​អោយ​នាង​ព្រឺ​សម្បុរ។ ការ​ករ​កេរថ្នមៗលើ​ស្លឹកត្រចៀក​គឺជា​មធ្យោបាយ​ដែល​អាច​ទុកចិត្តបាន​មួយ​សម្រាប់​បញ្ចូល​អាកា​រៈ​ស្រើបស្រាល​ទៅ​ឆ្អឹងខ្នង​របស់​នាង ប៉ុន្តែ​អ្នក​ក៏​គួរតែ​ព្យាយាម​ត្រដុស​បរបេរ​មាត់​រប​ស់​អ្នកថ្នមៗលើ​ត្រចៀក​របស់​នាង​ដែរ​ដែល​វា​នឹង​ដាស់តឿន​ដល់​រោមទន់ៗដើម្បី​បង្កើតជា​រលក​នៃ​ការសប្បាយ​ដ៏​ស្រើបស្រាល។

កញ្ចឹងក

មធ្យោបាយ​ដ៏​ងាយស្រួល​បំផុត​ដើម្បី​ដាស់តឿន​អារម្មណ៍​នាង​បាន​នោះ​គឺ​ប្រើ​មាត់​ថើប​លើ​កញ្ចឹងក​របស់​នាង។ ការធ្វើ​ដូច្នេះ​មាន​ប្រសិទ្ធភាព​យ៉ាង​ពិសេស​ប្រសិនបើ​អ្នក​ផ្តល់អោយ​នាង​តាមរយៈ​ការភ្ញាក់ផ្អើល។ នៅពេលដែល​នាង​កំពុងតែ​រវល់​ធ្វើការ​ដូចជា​នៅ​វាយ​កុំព្យូទ័រ ចូរ​ទៅ​ពីក្រោយ​នាងស្ងាត់ៗវែក​សក់​របស់​នាង​ចេញ​បន្ទាប់មក​ថើប​នាង។ ពេលនោះ​នាង​នឹង​ភ្លេចអ្វីៗដែល​នាង​ត្រូវធ្វើ​ទាំងអស់​ហើយ​ចង់អោយ​អ្នក​បន្តធ្វើ​វា​ទៀត​អោយបាន​ច្រើន។

មុខ

មានរឿង​ផ្ទាល់ខ្លួន​មួយចំនួន​តូច​ដែល​វា​ច្រើនជាង​ការ​ថើប​មុខ​មនុស្ស​ស្រី​ទៅទៀត។ អារម្មណ៍​ដ៏​កក់ក្តៅ​របស់​អ្នក​សម្រាប់​ផ្តល់អោយ​នាង​អាច​បញ្ជាក់បាន​តាមរយៈ​ការ​ថើប​ដ៏​ផ្អែមល្ហែម​និងថ្នមៗលើ​ថ្ពាល់ ថ្ងាស់ តាម​ឆ្អឹងថ្គាម ច្រមុះ និង​ត្របកភ្នែក​ដែល​បិទ។ ប៉ុន្តែ​មិនត្រូវ​លិឍ​មុខ​របស់​នាង​ទេ ព្រោះ​វា​គ្មាន​រសជាតិ​អ្វី​នោះទេ។ អ្នក​ក៏​មិនត្រូវ​ខាំ​នាង​ដែរ។ មុខ​របស់​នាង​គួរតែ​ថែរក្សា​ជាមួយនឹង​ភាព​ទន់​រលោង និង​សេចក្តីស្រលាញ់។

ឆ្អឹងដងកាំបិត

ខណៈពេលដែល​នាង​នៅ​មិនទាន់​ដោះ​សម្លៀកបំពាក់​នៅឡើយ សម្រាប់​កន្លែង​ជួយ​បង្កើត​នូវ​ភាពស្និទ្ធស្នាល​ជាងគេ​បំផុត​នោះ អ្នក​អាច​ផ្តល់នូវ​ការ​ថើប​មួយចំនួន​នៅតាម​បណ្តោយ​ឆ្អឹងដងកាំបិត​របស់​នាង។

ឆ្អឹងដងកាំបិត​របស់​នាង​គឺជា​កន្លែង​សិច​ស៊ី​មួយ ហើយ​នៅពេល​អ្នក​ប្រើ​មាត់​ដើម្បី​ថើប​នៅ​កន្លែង​នោះ​វា​នឹងធ្វើ​អោយ​នាង​គិតថា​មាត់​របស់​អ្នក​ចូលចិត្ត​ស្រង់​រសជាតិ​ក្នុង​កន្លែង​ឯកជន​ជាច្រើន​របស់​នាង​ណាស់។ ដូច្នេះ​ចូរ​ចាប់ផ្តើម​ជាមួយនឹង​ការ​ថើប​នៅ​កន្លែង​នេះ​ទៅមុន​ពេល​អ្នក​មិនអាច​ឈានទៅដល់​កន្លែងផ្សេងៗទៀត​ខណៈពេល​នាង​នៅ​ស្លៀក​សម្លៀកបំពាក់​នៅឡើយ។

ត្រគៀក

ត្រគៀក​របស់​នាង​ជា​កន្លែង​ដែលមាន​រំញោច​ខ្លាំង​ជាង​ការរំពឹងទុក​របស់​អ្នក​ទៅទៀត។ វា​អាច​កើតឡើង​បាន​ដោយសារតែ​វា​នៅ​ជិត​នឹង​មជ្ឈមណ្ឌល​នៃ​ការសប្បាយ​ខាង​រាងកាយ។ មិន​ថា​មាន​ហេតុផល​អ្វី​នោះទេ ការ​ថើប ការ​លិឍ និង​ការ​ករ​កេរ​នៅ​នឹង​ត្រគៀក​របស់​នាង​វា​នឹង​ប​ញ្ចូ​ន​ភាពសប្បាយ​រីករាយ និង​ស្រើបស្រាល​ទៅដល់​ម្រាមជើង និង​ក្បាល​នាង​បាន។ មិនត្រូវ​ភ្លេច​កន្លែង​មួយ​នេះ​ទេ​ព្រោះ​នាង​ប្រហែលជា​ចង់អោយ​អ្នក​ប្រើ​មាត់​ដើម្បី​ថើប​ហើយ។

សុដន់

ការប្រើ​មាត់​បរ​បោស​អង្អែល​នៅលើ​សុដន់​របស់​នាង​អាច​ក្លាយជា​រឿង​មួយ​ក្តៅ​សាច់​ណាស់​សម្រាប់​នាង​ប៉ុន្តែ​ការដែល​ធ្វើ​ដោយ​មិន​ត្រឹមត្រូវ​បែរជា​អាចអោយ​នាង​មិន​ចូល​ចិត្តបាន។ ការ​ថើប ការ​លិឍ​និង​ការ​ជញ្ជក់​សុទ្ធតែជា​រឿង​ដែល​ត្រូវធ្វើ ហើយ​ការ​ខាំថ្នមៗមួយចំនួន​ក៏​អាច​ប្រើការ​បានដែរ។ សុដន់​ជា​សរីរាង្គ​ទន់ ដូច្នេះ​មិនត្រូវ​ភ្លេច​ថា អ្នក​គួរតែ​បម្រើ​វា​អោយ​ល្អ។ ការ​ជញ្ជក់​ឬ​ការ​ខាំ​មិនអាច​ធ្វើទៅបាន​លុះត្រាតែ​នាង​ធ្លាប់​ទទួលរង​នូវ​ការឈឺចាប់​លើ​សុដន់​របស់​នាង​ក្នុងពេល​រួមភេទ។ សុដន់​របស់​នាង​មិនគួរណា​មាន​ជា​ស្នាមរបួស​នៅពេល​អ្នក​ថើប​ជ​ញ្ច​ក់ ឬ​លិឍ​នោះទេ។ ជាមួយគ្នានេះដែរ ចូរ​ចងចាំ​ថា អ្នក​មិនត្រូវ​តម្រង់ទិស​តែ​លើ​ក្បាល​សុដន់​តែមួយ​មុខ​ឡើយ។ ចូរ​ប្រើ​មាត់​របស់​អ្នក​យកចិត្តទុកដាក់​លើ​សុដន់​ទាំងមូល​តែម្តង​ដើម្បីអោយ​ទទួលបាន​នូវ​ប្រសិទ្ធភាព​ខ្ពស់បំផុត។

កន្លែង​ដែល​មិនគួរ​ទៅ


មិន​ថា​អ្នក​ប្រើ​មាត់​នៅ​កន្លែង​ណា​ជាពិសេស​ដោយ​មិនបាន​ព្រៀងទុក​ជាមុន​ទេវា​ប្រហែលជា​កំពុង​ធ្វើអោយ​នាង​មាន​អារម្មណ៍ល្អ​ហើយ។ ទោះបីជា​យ៉ាងណាក៏ដោយ​មាន​កន្លែង​ពីរ​ដែល​អ្នក​គួរតែ​សុំ​ការអនុញ្ញាត​ពី​នាង​ជានិច្ច​នោះ​គឺ ប្រអប់ជើង និង​កំប៉េះគូថ។ ជាធម្មតា​មនុស្ស​ស្រី​មួយចំនួន​មិន​អនុញ្ញាតអោយ​អ្នក​ប្រើ​មាត់​លូកលាន់​ក្នុង​តំបន់​ដ៏​មាន​រំញោច​ទាំងនេះ​ទេ​ដូច្នេះ​ចូរ​សុំ​ការអនុញ្ញាត​ពី​នាង​ជាមុនសិន។ ម្យ៉ាងវិញទៀត មនុស្ស​ស្រី​ខ្លះ​នឹង​ស្វាគមន៍​ដោយ​ដៃ​ពីរ​នូវ​ការ​ជញ្ជក់​ម្រាមជើង ឬ​ការប្រើ​អណ្តាត។ ចូរ​ស្វែងរក​កន្លែង​ដែល​នាង​រង់ចាំ​និង​ប្រើ​មាត់​របស់​អ្នក​ទៅតាម​កាលៈទេសៈ។


© រក្សាសិទ្ធិដោយ thmeythmey.com