ជាតិ
បទយកការណ៍ / បទសម្ភាសន៍
យុវនារី ឡាយ ឈុន​យី និង ហោ ស៊ីវ​ហុង ឈ្នះពានរង្វាន់អាជីវកម្មតំបន់មេគង្គ​ ជាមួយ​សេវា​កម្ម​បុណ្យសព​
26, Mar 2015 , 2:55 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ចាប់តាំងពី​បង្កើត​កម្ម​វី​ធី​ប្រកួតប្រជែង​អាជីវកម្ម​មេគង្គ​នៅក្នុង​ឆ្នាំ ២០០៦ មក នេះ​ជាលើកដំបូង​ដែល​និស្សិត​កម្ពុជា​អាច​ដណ្តើមបាន​មេដាយមាស​ពី​យុវជន​ក្នុង​មហា​អនុតំបន់​ទ​ន្លេមេគង្គ​ចំនួន ៦ប្រទេស។ និស្សិត ឡាយ ឈុន​យី និង​និស្សិត ហោ ស៊ីវ​ហុង បាន​ដណ្តើមយកមេដាយមាសជា​លើកដំបូង​ឲ្យ​កម្ពុជា ដោយ​ពួកគេ​លើកយក​គម្រោង​សេវាកម្ម​បុណ្យសព ចូល​ប្រកួត​ក្នុង​កម្មវិធី​គំនិត​អាជីវកម្ម​នៅក្នុង​ឆ្នាំ ២០១៥ នេះ។ ហើយ​នា​ខែ​ខាងមុខនេះ អ្នក​ទាំងពីរ នឹង​បន្តទៅ​ប្រកួត​ទៅ​ថ្នាក់​ពិភពលោក នៅ​សហរដ្ឋអាមេរិក​ទៀតផង។



ម្ចាស់​មេដាយមាស​ក្នុង​គំនិត​អាជីវកម្ម និស្សិត ឡាយ ឈុន​យី និង​និស្សិត ហោ ស៊ីវ​ហុង ជា​និស្សិត​កំពុង​សិក្សា​ឆ្នាំ​ទី៤ នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង តាម​បណ្តា​ប្រទេស​ក្នុង មហា​អនុតំបន់​ទន្លេមេគង្គ។ ពួកគេ​បាន​លើ​យក​គម្រោង​គំនិត​លើ​សេវាកម្ម​បុណ្យសព ដែល​ផ្ទុយ​ពី​ក្រុម យុវជន​ដទៃ ដែល​លើក​យកតែ​គំនិត​បើក​អាជីវកម្ម បើក​សេវាកម្ម​ម្ហូបអាហារ បដិសណ្ឋារកិច្ច និង​ភេសជ្ជៈ​ជាដើម​នោះ។

បន្ទាប់ពី​ទទួល​ជ័យលាភី​ថ្នាក់​តំបន់​រួច នា​ថ្ងៃទី២៤ ខែមេសា ខាងមុខនេះ អ្នក​ទាំងពីរ​​នឹង​ទៅ​ប្រកួត​ថ្នាក់​ពិភពលោក នៅ​សហរដ្ឋអាមេរិក​បន្តទៀត៕
ស្តាប់សំឡេង






© រក្សាសិទ្ធិដោយ thmeythmey.com