អត្ថបទពាណិជ្ជកម្ម
Yamaha សម្ពោធ​សាខា​ថ្មី​មួយទៀត​នៅ​ផ្សារកណ្តាល
03, Apr 2015 , 1:00 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖  ក្រោយពី​ទទួលបាន​ភាពជោគជ័យ​ជា​បន្តបន្ទាប់​ក្នុងការ​ផ្ត​ត់​ផ្គង់​ម៉ូតូ​លើ​ទីផ្សារ​កម្ពុជា នោះ នៅ​ថ្ងៃទី៣ នេះ ក្រុមហ៊ុន​យ៉ាម៉ាហា​បាន​សម្ពោធ​សាខា​ថ្មី​មួយទៀត​ជា​ផ្លូវការ គឺ​ហាង​ម៉ូតូ យ៉ាម៉ាហា​ថោ​ន​ផ្សារកណ្តាល។ ក្រុមហ៊ុន យ៉ាម៉ាហា ម៉ូ​ទ័​រ ខេ​ម​បូ​ឌា ខូ​អិ​ល​ធី​ឌី ជា​ក្រុមហ៊ុន​ម៉ូតូ​ជប៉ុន​ដែល​នាំចូល ផ្តាច់មុខ​នូវ​ម៉ូតូ ជាច្រើន​ដូចជា Fino, Mio 125i, TTX, Filano, Spark I, Jupiter I, FZ,FZ-S,  R15 និង​ម៉ូ​ដែល​ថ្មី​ជាច្រើន​ទៀត។

ពិធី​សម្ពោធ​ហាង​ម៉ូតូ​យ៉ាម៉ា​ថោ​ន​ផ្សារកណ្តាល នៅ​ថ្ងៃទី៣នេះ ប្រព្រឹត្ត​ក្រោម​វត្តមាន លោក​ឧ​ញ៉ា គង់ នួន ប្រធាន​ក្រុមហ៊ុន​យ៉ាម៉ាហា​កម្ពុជា លោក Mumazawa Kazuhiro នាយក​គ្រប់​គ្រង់​ក្រុមហ៊ុន Yamaha និង​លោក ឃាង សុខ​ម៉េង អ្នកចាត់ការ​ទូទៅ​ហាង​ម៉ូតូ​យ៉ាម៉ា ថោ​ន​ផ្សារកណ្តាល ព្រមទាំង​តំណាង​អ្នក​ចែកចាយ​ម៉ូតូ​យ៉ាម៉ាហា​ជាច្រើន​នាក់​ទៀត។ ជាងនេះទៀត ក៏មាន​ការ​ច្រៀង​ចម្រៀង​ពី​តារាចម្រៀង​ដ៏​ល្បី គឺ កញ្ញា មាស សុខ​សោភា។

នាឱកាស​ដ៏​រីករាយ​នេះ លោក ឃាង សុខ​ម៉េង អ្នកចាត់ការ​ទូទៅ និង​ជា​តំណាង​លោកស្រី ជា សុខចិត្ត ម្ចាស់​ហាង​ម៉ូតូ​យ៉ាម៉ា​ថោ​ន​ផ្សារកណ្តាល បាន​ថ្លែងថា ការសម្ពោធ​ហាង​ម៉ូតូ​ថ្មី​នេះ ជា ការពង្រីក​អាជីវកម្ម​បន្ថែមទៀត​ជា​ក្រុមហ៊ុន​ម៉ូតូ​យ៉ាម៉ាហា ពិសេស​គឺ​ការបម្រើ​អតិថិជន ដែល​ចូលចិត្ត​ប្រើប្រាស់​ម៉ូតូ​ជប៉ុន​ម៉ាក់​យ៉ាម៉ាហា។ លោក​ថា៖«យើង​បានចាប់ផ្តើម​ធ្វើ​អាជីវកម្ម ជាមួយ​ក្រុមហ៊ុន​យ៉ាម៉ាហា​ជាង ៨ឆ្នាំ ពោលគឺ​ចាប់ពី​ឆ្នាំ២០០៧មក។ ពេលនោះ យើង​បាន​ចាប់ ផ្តើម​ពី​ចំណុច​តូច រហូត​ឈានដល់​ចំណុច​ធំ ដូច​ថ្ងៃនេះ»។

ជាមួយគ្នានេះ  លោក Mumazawa Kazuhiro នាយក​គ្រប់​គ្រង់​របស់​ក្រុមហ៊ុន Yamaha Motor Cambodia Co., Ltd បាន​សម្តែង​ការអបអរសាទ ចំពោះ​ការបើក​សម្ពោធ​សាខា​ថ្មី​នេះ ដោយ​លោក​លើកឡើងថា ក្រុមហ៊ុន​មាន​ក្តី​រីករាយ ស្របពេល​ដែរ​តំណាង​អ្នក​ចែកចាយ គ្រប់​សាខា​ចែកចាយ​មានការ​រីកចំរើន​កើនឡើង។

ទន្ទឹមនឹងនេះ លោក​ក៏បាន​អះអាងថា ក្រុមហ៊ុន​យ៉ាម៉ាហា​មាន​គោលដៅ​ធានា​គុណ​ភាពល្អ និង​សេវាកម្ម​ល្អ​ដល់​អតិថិជន។ លោក​បញ្ជាក់ថា៖«ក្រុមហ៊ុន​យ៉ាម៉ាហា​ប្រកាន់យក​គោលដៅ ធានា​គុណភាព​ម៉ូតូ​ជប៉ុន​ដ៏​ល្អ ជាមួយ​សេវាកម្ម​ម៉ូតូ​កាន់​ល្អប្រសើរ»។

ក្រៅពី​នាំចូល​ម៉ូតូ​ជប៉ុន​ម៉ាកយ៉ាម៉ាហា​ផ្តាច់មុខ ដូចជា ម៉ូ​ដែល Fino, Mio 125i, TTX, Filano, Spark I, Jupiter I, FZ,FZ-S,  R15 ជាដើម​នោះ នាពេលថ្មីៗនេះ ក្រុមហ៊ុន យ៉ាម៉ាហា ម៉ូ​ទ័​រ ខេ​ម​បូ​ឌា ក៏បាន​សម្ពោធ​ជា​ផ្លូវការ​នូវ​ម៉ូ​ឌែ​ល​ថ្មី២ សម្រាប់​ឆ្នាំ២០១៥ គឺ Yamaha XTZ និង Yamaha Ray Z ផងដែរ។

លោក​ឧ​ញ៉ា គង់ នួន ប្រធាន​ក្រុមហ៊ុន​យ៉ាម៉ាហា បាន​និយាយថា ក្រុមហ៊ុន​យ៉ាម៉ាហា មាន​ក្តី​រីករាយ​ក្នុងការ​នាំយក​នូវ​ម៉ូតូ​ម៉ូ​ដែលថ្មីៗទៀត​នាពេលខាងមុខ សម្រាប់​បំពេញតម្រូវការ របស់​អតិថិជន ពិសេស​គឺ​សម្រាប់​យុវវ័យ​ដែល​ចូលចិត្ត​ម៉ូតូ​ដែល​ទាន់​សម័យនិយម។

លោក​ថា៖«យើង​មាន​ម៉ូតូ​យ៉ាម៉ាហា​ជាច្រើន​ប្រភេទ ហើយថ្មីៗនេះ យើង​បាន​សម្ពោធ​ម៉ូតូ​ម៉ូ ដែល​ថ្មី ២០១៥ Yamaha XTZ និង Yamaha Ray Z ។ យើង​នឹង​នាំយក​ម៉ូតូ​ដែល​ធានា​ទាំង គុណភាព និង​សេវាកម្ម​សម្រាប់​អតិថិ​ន»៕




© រក្សាសិទ្ធិដោយ thmeythmey.com