អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រដ្ឋធម្មនុញ្ញ​ថៃ​ថ្មី​ទទួលស្គាល់​នាយករដ្ឋមន្ត្រី​អាច​ឡើងកាន់តំណែង​ដោយ​រដ្ឋប្រហារ
04, Apr 2015 , 12:00 pm        
រូបភាព
ដោយ: ថ្មីៗ
គណៈកម្មាធិការ​ព្រាង​ច្បាប់រដ្ឋធម្មនុញ្ញ​ថៃ បានសម្រេច​ដាក់បញ្ចូល​បទបញ្ញត្តិ​សំខាន់​នៅក្នុង​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី ដែល​ក្នុងនោះ​រួមមាន​នាយករដ្ឋមន្ត្រី និង​ព្រឹទ្ធសភា​អាច​កើតចេញពី​ការតែងតាំង បាន​ប្រសិនបើ​ប្រទេស​ធ្លាក់​ក្នុង​វិបត្តិ។ ការបញ្ចូល​បទបញ្ញត្តិ​នេះ ធ្វើឡើង​តាមរយៈ នៃ​សំំ​ណើ​រ​របស់លោក​នាយករដ្ឋមន្ត្រី​រដ្ឋប្រហារ ប្រា​យុទ្ធ ចាន់​អូ​ចា។



កាលពីពេល​ថ្មី​នេះ គណៈកម្មាធិការ​ព្រាង​ច្បាប់រដ្ឋធម្មនុញ្ញ​ថៃ បានសម្រេច​ដាក់បញ្ចូល​បទបញ្ញត្តិ​ថ្មិ​ពីរ​ទៅក្នុង​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថៃ​ថ្មី ដោយបាន​កំណត់ថា​នាយករដ្ឋមន្ត្រី និង ព្រឹទ្ធសភា​អាច​កើតចេញពី​ការតែងតាំង​បាន នៅពេលដែល​ប្រទេស​ធ្លាក់ចូល​នៅក្នុង​វិបត្តិ។

បើ​យោងតាម​អ្នកនាំពាក្យ​របស់​គណៈកម្មាធិកា​រ​ព្រាង​រដ្ឋធម្មនុញ្ញ លោក Lertrat Rattanawanit គណៈកម្មាធិការ​បានសម្រេច​ដាក់បញ្ចូល​បញ្ញត្តិ​ដ៏​ច​ម្រោ​ង​ចម្រាស់​ស្តីពី​ការឡើង​កាន់តំណែង​រប​ស់​នាយករដ្ឋមន្ត្រី ទៅក្នុង​ប្រការ​ទី១៨២ នៃ​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី។ ហើយ​ប្រការនេះ គឺជា​ការបើកផ្លូវ​និង​ការទទួលស្គាល់​ដោយ​ស្របច្បាប់​ទៅលើ​នាយករដ្ឋមន្ត្រី ដែល​ឡើងកាន់​អំណាច​ដោយ​ការតែងតាំង ជាពិសេស​នោះ​ការ​កាន់តំណែង​ដោយ​រដ្ឋប្រហារ យោធា​ដូចដែល​បាន​កើតឡើង​កាលពី​ថ្ងៃទី២២ ខែឧសភា ជា​ឧទាហរណ៍។

លោក​បាន​បន្ថែមទៀតថា គណៈកម្មាធិការ​ក៏បាន​កែប្រែ​បទបញ្ញត្តិ​នៃ​ការឡើង​កាន់តំណែង របស់​សមាជិក​ព្រឺទ្ធសភា​ទាំង ២០០នាក់​ផងដែរ។ ក្នុងនោះ​សមាជិក​ត្រូ​ង​ជ្រើសតាំង​តាមរបៀប វារៈ​បី រួមមាន​សមាជិក ៧៧រូប​ត្រូវ​កើតចេញពី​ការបោះឆ្នោត​ពី​ខេត្ត​ទាំង៧៧ សមាជិក ៦៥រូប ត្រូវ​កើតចេញបី​ការតែងតាំង​អតីតមន្ត្រី​ជាន់ខ្ពស់ និង សមាជិក​របស់​អង្គការ​ជំនាញ និង ៥៨រូប ផ្សេងទៀត ត្រូវ​ជ្រើស​តាំងពី​អ្នកជំនាញ​ដែលមាន​វិជ្ជាជីវៈ​លើ​វិស័យ​ដូចជា អប់រំ សុខភាព និង ធនធានធម្មជាតិ។

យ៉ាងណាក៏ដោយ បទបញ្ញត្តិ​នេះ អាចដាក់​អនុវត្ត​ជាធរ​មានបាន​លុះត្រា មានការ​អនុម័ត ដែលមាន​សម្លេងគាំទ្រ​ពី​សមាជិកសភា​យ៉ាងហោចណាស់​ពីរភាគបី​ទើបបាន។ មួយវិញទៀត បទបញ្ញត្តិ​នេះ ក៏មាន​ការជំទាស់​ខ្លាំង​ពី​គណបក្សនយោបាយ​ថៃ​ធំ​ពីរ​របស់​ថៃ​ផងដែរ ក្នុងនោះ ពួកគេ​បានទាមទារ​អោយមាន​ការធ្វើប្រជាមតិ​ជាមុនសិន។

គួរ​រម្លឹក​ផងដែរ ក្រោយពី​មាន​រដ្ឋប្រហារ​ថ្ងៃទី២២ ខែឧសភា កាលពី​ឆ្នាំ២០១៤ លោកនាយក​រដ្ឋ មន្ត្រី​ប្រា​យុទ្ធ ចាន់ អូ​ចា បាន​សន្យាថា​នឹងធ្វើ​ការកែទម្រង់ និង នាំ​លទ្ធិប្រជាធិបតេយ្យ​ត្រលប់ មក​ក្នុង​បរិបទ​នយោបាយ​វិញ។ ជាមួយគ្នា​ដែរ ការកែប្រែ​រដ្ឋធម្មនុញ្ញ គឺជា​គោលការណ៍​មួយ សំខាន់​នៅក្នុង​ដំណាក់​ការ​នៃ​ការកែទម្រង់ លោក​ឧ​ត្ត​ម​សេនីយ៍​យោធា​ត្រូវធ្វើ​មុនពេល នៃ ការបោះឆ្នោត​នៅក្នុង​ឆ្នាំ ២០១៦ ខាងមុខ​ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com