អន្តរជាតិ
គ្រូបង្រៀន​គណិតវិទ្យា​សង្ហា​ជាងគេ​នៅលើ​ពិភពលោក​និង​មាន​សញ្ញាបត្រ​បណ្ឌិត​វិស្វកម្ម
05, Apr 2015 , 8:30 am        
រូបភាព
ដោយ:
គ្រូបង្រៀន​គណិតវិទ្យា​នៅ​សាកលវិទ្យាល័យ​ម្នាក់ បាន​ក្លាយជា​តារា​បង្ហាញ​ម៉ូដ ដោយសារតែ​លោក​មាន​រូបរាង​សង្ហា ហើយ​ត្រូវបាន​គេ​ដាក់​រហ័ស​នាម​ថា« គ្រូបង្រៀន​គណិតវិទ្យា​ដែល​ស៊ិ​ច​ស៊ី​បំផុត​របស់​ពិភពលោក »។ មិន​ត្រឹម​តែមាន​រូបរាង​សង្ហា​នោះទេ លោក​ក៏​ជា​សាស្ត្រាចារ្យ​ម្នាក់​ដែល​បានទទួល​សញ្ញាបត្រ​បណ្ឌិត​វិស្វករ​មេកានិច​ផងដែរ។



យោងតាម​កាសែត the guardian លោក Pietro Boselli អាយុ ២៦ ឆ្នាំ​ជា​សាស្ត្រាចារ្យ​ផ្នែក​គណិតវិទ្យា​នៅ​សាកលវិទ្យាល័យ University College London ធ្លាប់​បានឈ្នះ​ពានរង្វាន់​តារា​បង្ហាញ​ម៉ូដ European Fitness Model 2014 ផងដែរ។

ប្រវត្តិ​របស់លោក Pietro ត្រូវបាន​គេ​ចែកចាយ​និង​ល្បីល្បាញ​ពេញ​ពិភព​អ៊ី​ន​ធើ​ណែ​ត ក្រោយពេល​ដែ​លិ​ស្ស​របស់គាត់​ម្នាក់ បាន​វាយ​ឈ្មោះ​គាត់​ក្នុង Google និង​នៅក្នុង​ប​ញ្ដា​ញ​សង្គម Twitter បន្ទាប់មក​សិស្ស​ម្នាក់​នោះ បានឃើញ​រូប​គ្រូ​របស់ខ្លួន ក្នុង​ឈុត​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​ម៉ាក​ល្បី​មួយ។

លោក Pietro គឺជា​ជនជាតិ​អ៊ីតាលី ទទួលបាន​អាហារូបករណ៍​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ដោយសារតែ​លោក​គឺជា​សិស្ស​ឆ្នើម កាលពីពេល​លោក​រៀន​នៅ​ឆ្នាំ​ទី១ នៅឯ​សាកលវិទ្យាល័យ London university មុនពេល​ត្រូវ​បញ្ចប់​សញ្ញាបត្រ​ថ្នាក់បណ្ឌិត​វិស្វករ​មេកានិច។

ក្រោយពេល​មានការ​បង្ហាញ​រូបថត របស់​សាស្ត្រាចារ្យ​រូប​សង្ហា​នេះ​រួចមក គណនី Instagram របស់គាត់ មាន​អ្នក follow ជាង ៨ ម៉ឺន​នាក់​ក្នុង​រយៈពេល​ដ៏​ខ្លី។ ចាប់តាំងពី​លោក Pietro ទទួលបាន​ការងារ​ជា​គ្រូបង្រៀន​គណិតវិទ្យា​មក គាត់​បានទទួល​សារ​ជាច្រើន​ពី​អ្នកគាំទ្រ​គាត់ មកពី​ជុំវិញ​ពិភពលោក៕



© រក្សាសិទ្ធិដោយ thmeythmey.com