ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី៖ « ការបោះឆ្នោត​លើក​ក្រោយ​នឹង​លែងមាន​បញ្ហា​ដូច​មុន​ទៀត »
09, Apr 2015 , 8:44 am        
រូបភាព
ដោយ: ថ្មីៗ
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បានប្រកាសថា គ.ជ.ប ថ្មី កើតឡើង​ក្រោម​ស្នាដៃ​កែទម្រង់​របស់​បក្ស​ទាំងពីរ មាន​ភាពល្អប្រសើរ ហើយ​លោក​មានជំនឿថា ការបោះឆ្នោត​នៅ​អាណត្តិ​ក្រោយ នឹង​មិនមាន​បញ្ហា​បោះឆ្នោត​ដូច​លើក​មុន​ទេ ។ « អ្នកណា​ឈ្នះ អ្នកណា​ចាញ់ ដោយមាន​កិត្តិយស។ វា​ធានា​នូវ​សន្តិ​សភា ស្ថិរភាព​គ្រប់​កាលៈទេសៈ » ។ លោក​សម រង្ស៊ី និយាយ​បែបនេះ នៅក្រោយ​ជំនួប​ជាមួយ​លោក ស ខេង នា​វិមាន​រដ្ឋសភា កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ។


 
ជាមួយគ្នានេះដែរ លោក ស ខេង ក៏មាន​ក្តី​រំពឹង​ដែរ​ថា ក្រោយ​ការបោះឆ្នោត​លើក​ក្រោយ នឹងមិន​បញ្ហា​អ្វី​ដល់​ប្រទេសជាតិ​ទៀត​ដែរ។ 

ស្តាប់​សំឡេង 




សូមបញ្ជាក់ថា​ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍នេះ រដ្ឋសភាជាតិ កំពុងបើកសម័យ​ប្រជុំ ដើម្បី​បោះឆ្នោតគាំទ្របេក្ខជនឈរ​ឈ្មោះ​ក្នុងតំណែង​សមាជិក​គ.ជ.ប ថ្មី ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com