ជាតិ
សង្គមជាតិ
អ្នកស្រី​ ទេព វ​ន្នី នៅតែ​បន្ត​តវ៉ា ប្រសិនបើ​គ្មាន​ដំណោះស្រាយ​បញ្ហា​តំបន់​បឹងកក់
22, Apr 2015 , 8:37 am        
រូបភាព
រូបអ្នកស្រី ទេព វន្នី តវ៉ានៅមុខ​សាលាដំបូងរាជធានីភ្នំពេញ កាលពីឆ្នាំ ២០១៤
រូបអ្នកស្រី ទេព វន្នី តវ៉ានៅមុខ​សាលាដំបូងរាជធានីភ្នំពេញ កាលពីឆ្នាំ ២០១៤
អ្នកស្រី​ទេព វ​ន្នី ម្ចាស់​ពានរង្វាន់​ស្ត្រី​ជា​មេដឹកនាំ​ពិភពលោក និង​ស្រី្ត​សកម្មជន​សហគមន៍​បឹងកក់​មួយចំនួនទៀត ដែល​ទើបតែ​ចេញពី​ពន្ធនាគារ​នោះ  គ្រោង​នឹងធ្វើ​បាតុកម្ម​ទាមទារ​រ​ក​យុត្តិធម៌​ទៀត ប្រសិនបើ​សាលា​រាជធានី​ភ្នំពេញ មិនមាន​ដំណោះស្រាយ​បញ្ហាដីធ្លី​ជូន​ពួកគេ បាន​នោះទេ ។



ក្រោយពី​ចេញពី​ព​ន្ឋ​នាគារ អ្នកស្រី ទេព វ​ន្នី បាន​អះអាង​ប្រាប់​សារពត៌មានថ្មីៗថា អ្នកស្រី និង​ស្រី្ត​សកម្មជន​ដទៃទៀត នឹង​នៅតែ​បន្តធ្វើ​បាតុកម្ម​ទាមទារ​រក​យុត្តិធម៌ ដោយ​គ្មាន​ការភ័យខ្លាច​ទេ ប្រសិនបើ​សាលា​រាជធានី​ភ្នំពេញ នៅតែ​ពន្យា​ពេល​មិន​ដោះស្រាយ​បញ្ហា​សហគមន៍​បឹងកក់​ជូន​ពួកគាត់ ។ អ្នកស្រី ទេព វ​ន្នី និង​ស្ត្រី​សកម្មជន​សហគមន៍​បឹងកក់៩រូប ព្រមទាំង​អតីត​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​មួយរូប ត្រូវបាន​ព្រះមហាក្សត្រ​ឡាយ​ព្រះ​ហត្ថលេខា​លើកលែងទោស និង​បាន​ដោះលែង​ឱ្យមាន​សេរីភាព​វិញ កាលពី​ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៥ កន្លងទៅ។ 

អ្នកស្រី ​ទេព វ​ន្នី បញ្ជាក់​យ៉ាងនេះ​ថា៖ «ខ្ញុំ​មិន​ខ្លាច​សមត្ថកិច្ច​ចាប់​ដាក់​ព​ន្ឋ​នាគារ​ទៀត​ទេ ក្នុងការ​ធ្វើបាតុកម្ម​ទា​ម​ទារ​យក​យុ​ត្តិ​ធ​ម៍ បើទោះបីជា រូបខ្ញុំ​ធ្លាប់ជា​ប់ព​ន្ឋ​នាគារ២ដង​រួចមកហើយ​ក្តី។ កុំថាឡើយ​ដល់​ទៅ​ជាប់​ម្តងទៀត ទោះបី​ជាប់១០០ដង​ទៀត ក៏​ខ្ញុំ​មិន​ខ្លាច​ដែរ » ។ តំណាង​អ្នកភូមិ​បឹងកក់​រូបនេះ និយាយថា ក្រោយពី​ក្រុម​ខ្លួន​ចេញពី​ពន្ធនាគារ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ជូនដំណឹង​ថា មន្ត្រី​របស់ខ្លួន​នឹង​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​របស់​ពួកគេ ។ 
 
ទាក់ទង​ទៅនឹង​ការលើកលែងទោស អ្នកស្រី ទេព វ​ន្នី ប្រាប់​សារពត៌មានថ្មីៗថា អ្នកស្រី​មិនសូវ​ពេញចិត្ត​ប៉ុន្មាន​ទេ ​ដោយ​អ្នកស្រី​យល់ថា ការចាប់​រូប​ខ្លួន និង​ស្ត្រី​សកម្មជន​ដីធ្លី​បឹងកក់​ដាក់​ព​ន្ឋ​នាគារ គឺជា​រឿង​ខុសច្បាប់ ហើយ​ការដោះលែង​ពួកគេ គឺជា​រឿង​នយោបាយ វា​មិនមែនជា​ការដោះលែង​ដោយ​យុត្តិធម៌​នោះទេ ។ អ្នកស្រី ទេព វ​ន្នី ក៏បាន​បញ្ជាក់​យ៉ាងនេះ​ថា ៖ « ការចាប់​ពួកគាត់ ដាក់​ព​ន្ឋ​នាគារ មិនមែនជា​រឿង​ដែល​ពួកគាត់​ប្រព្រឹត្ត​ខុសច្បាប់​ទេ តែ​វា​ជា​ឧបករណ៍​នយោបាយ សម្រាប់​អ្នកនយោបាយ​ដើម្បី​ដោះដូរ​អ្វីដែល​ពួកគេ​ចង់បាន ជាពិសេស​រឿង​ការចរចា​បង្កើត គ.ជ.ប ថ្មី » ។  



© រក្សាសិទ្ធិដោយ thmeythmey.com