ជាតិ
ក.អ.ក ប្រកាស​ឲ្យ​អ្នកកាសែត​ចុះឈ្មោះ​ជា​សមាជិក ដើម្បី​មាន​សិទ្ធិ​បោះឆ្នោត​រើស​ប្រធាន​ថ្មី
23, Apr 2015 , 4:48 pm        
រូបភាព
 
ក្លឹប​អ្នក​សែត​កម្ពុជា (ក.អ.ក) គ្រោង​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស ប្រធាន​ក្លឹម  និង​គណៈកម្មាធិការ​នា​យក សម្រាប់​អាណត្តិ​ទី៥ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៥ ខាងមុខនេះ។ ជាមួយគ្នានេះ ក្លឹប​អ្នកកាសែត ក៏​ប្រកាស​ឲ្យ​អ្នកសារព័ត៌មាន​ទាំងអស់​ចុះឈ្មោះ​ជា​សមាជិក ក.អ.ក ដើម្បី​មាន​សិទ្ធិ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ក្លឹប​ថ្មី ។



ក្លឹប​អ្នកកាសែត​កម្ពុជា ប្រកាស​ឲ្យ​អ្នកសារព័ត៌មាន​កម្ពុជា​គ្រប់​វ័យ គ្រប់​ភេទ និង​គ្រប់​និន្នាការ​នយោបាយ​ទាំងអស់​ដែល​មិនទាន់​ចុះឈ្មោះ​ជា​សមាជិក​ក្លឹប មក​ចុះឈ្មោះ ដើម្បី​មាន​សិទ្ឋិ​ចូលរួម​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ក្លឹប​ថ្មី និង​សមាជិក​គណៈកម្មាធិការ​នាយក ។

សេចក្តីជូនដំណឹង ដែល​បាន​ចុះផ្សាយ​ដោយ ក្លឹប​អ្នកការ​សែត​កម្ពុជា នៅ​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥ បាន​បញ្ជាក់ថា ការចុះឈ្មោះ​ចូល​ជា​សមាជិក​ជាមុនសិន ចាប់​ពីថ្ងៃ​ផ្សាយដំណឹង រហូតដល់​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៥។

សូម​រំឭកថា ការបោះឆ្នោត​ជ្រើសរើស​ប្រធាន​ក្លឹប និង​សមាជិក​គណៈកម្មាធិការ​នាយក សម្រាប់​អាណត្តិ​ទី៥នេះ​ត្រូវបាន​ធ្វើឡើង​ក្រោយពី  លោក ប៉ែន សមិទ្ធិ​ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា​អាណត្តិ​ទី៤ បានទទួល​មរណភាព​កាលពី​ថ្ងៃទី៣០ខែមីនា ឆ្នាំ២០១។ការបោះឆ្នោត​ជ្រើសរើស​ប្រធាន​ក្លឹប និង​គណៈកម្មាធិការ​នា​យក នៃ​ក្លឹប​អ្នកការ​សែត​កម្ពុជា តែង​ធ្វើឡើង​រៀងរាល់៣ឆ្នាំ​ម្តង៕


© រក្សាសិទ្ធិដោយ thmeythmey.com