ជាតិ
យ៉ានតាមដងផ្លូវ
ហុង ចាន់ថន៖ ១០រោងចក្រ​បាន​បញ្ឈប់​ខ្ញុំ ដោយសារតែ​ខ្ញុំ​ធ្លាប់​ធ្វើជា​មេ​សហជីព
01, May 2015 , 10:37 am        
រូបភាព
ដោយ: ថ្មីៗ

តាំងពី​ឆ្នាំ១៩៩៩ កញ្ញា ហុង ចាន់ថន បានសម្រេច​ចិត្ត​ឈប់​ពី​ការងារ​រោងចក្រ​នៅក្នុង​ខេត្តពោធិ៍សាត់ ដើម្បី​មករក​ការងារ​រោងចក្រ​នៅក្នុង​រាជធានី​ភ្នំពេញ ដោយ​សង្ឃឹមថា ខ្លួន​អាច​រកប្រាក់​ចំណូល​បាន​ច្រើនជាង ដើម្បី​ព្យាបាល​ជំងឺ​ឪពុក។ ១៦ឆ្នាំ​ជា​កម្មការិនី​រោងចក្រ​នៅ​ភ្នំពេញ ចាន់ថន អះអាងថា ខ្លួន​មិនបាន​សល់​លុយកាក់​ឡើយ ហើយ​ដីស្រែ​ក៏ត្រូវ​បាន​លក់ ដើម្បី​បាន​ថវិកា​ព្យាបាល​ឪពុក​ដែល​ទីបំផុត​បាន​ស្លាប់​នៅក្នុង​ឆ្នាំ២០១២ ។ ក្នុង​រយៈពេល១៦ឆ្នាំ​ក្នុង​ពិភព​ការងារ​រោងចក្រ ចាន់ថន ធ្លាប់បាន​ក្លាយជា​មេ​សហជីព​នៅក្នុង​រោងចក្រ​មួយ។ ក្រោយពី​រោងចក្រ​នោះ​ដែល​ក្ស័យធន​ដោយសារ​អគ្គិភ័យ ចាន់ថន​បាន​ស្វែង​ការងារ​ធ្វើ​មិនតិចជាង១០រោងចក្រ​ឡើយ ដែល​បញ្ឈប់​គាត់ភ្លាមៗ ក្រោយពី​បានដឹងថា គាត់​ធ្លាប់​ធ្វើជា​មេ​សហជីព។ នៅពេលនេះ ចាន់ថន ក៏​កំពុងធ្វើការ​ងារ​នៅក្នុង​រោងចក្រ​មួយ​ក្នុងដំណាក់កាល​សាកល្បង​នៅឡើយ។ ចាន់ថន នៅតែ​ព្រួយបារម្ភ​ខ្លាច​ក្រុមហ៊ុន​បញ្ឈប់​គាត់​ទៀត។



ខ្លឹមសារ​លំអិត សូម​លោកអ្នក​ស្តាប់​បទសម្ភាសន៍​របស់ នាយ យ៉ាន និង កញ្ញា ហុង ចាន់ថន៖









© រក្សាសិទ្ធិដោយ thmeythmey.com