អត្ថបទពាណិជ្ជកម្ម
សំអាងការ​មង្គល​ថ្មី ផ្តល់​ក្តីមេត្តា​ដល់​គូស្នេហ៍​កម្សត់​នៅ​ប៉ោយប៉ែត
08, May 2015 , 10:12 am        
រូបភាព
ដោយ: ថ្មីៗ

តាម​ប្រភព​ពត៌មាន​បណ្តាញ Facebook បានធ្វើ​ឲ្យ​មាន​ភ្ញាក់ផ្អើល​ចំពោះ​គូ​ស្វាមីភរិយា​មួយគូ បានរៀបចំ​ពី​ធិ​អា​ពា​ពិ​ពារ​ណ៍​របស់ខ្លួន​យ៉ាង​កម្សត់ ជាមួយនិង​ការតុបតែង​ខ្លួនធម្មតាៗជាមួយ​សំលៀកបំពាក់​នៅផ្ទះចាស់ៗ និង ការ​សែន​ព្រេង​បន្តិចបន្តួច ។

ដោយ​មានការ​សង្វេគ​ក្នុង​ចិត្ត​ពី​លោកស្រី លីម ស៊ីវ​ជូ ជា​ម្ចាស់​សំអាងការ​មង្គល​ថ្មី  ចំពោះ​គូស្នេហ៍​ឈ្មោះ លោក ខ្វាត ច​ន្ធី និង រើ​ន ច​ន្នី ជា​ភរិយា នៅឯ​ក្រុង​ប៉ោយប៉ែត។ លោក​ក៏បាន​ជួយ​ផ្សព្វផ្សាយ រក​ថវិកា​មួយចំនួន ឲ្យ​ធ្វើដំណើរ​មក​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​មាន​សំលៀកបំពាក់​សមរម្យ តាម​លក្ខណៈ​ប្រពៃណី​ក្នុងការ​ថតរូប និង ថវិកា​មួយចំនួន ជា​ក្តីមេត្តា​របស់​ម្ចាស់​សំអាង មង្គល​ថ្មី រួមជាមួយ​សប្បុរសជន​មួយចំនួនទៀត​សម្រាប់​គូ​ស្វាមីភរិយា​កម្សត់​មួយគូ​នេះ។

តាម​ប្រសា​ន៍​លោកស្រី លីម ស៊ីវ​ជូ ម្ចាស់​សំអាងការ មង្គល​ថ្មី បាន​ប្រាប់​សារពត៌មានថ្មីៗថា៖ លោកស្រី​មាន​ទឹកចិត្ត​អាណិតអាសូរ​ជាខ្លាំង​ចំពោះ​គូ​ស្វាមី​មួយ​គួ​នេះ និង​រីករាយ​ក្នុង​ការជួយ​ដល់​ប្អូន​ទាំងពីរ​ផងដែរ។ ហើយ​លោក​ក៏បាន​ឆ្លៀតឱកាស ផ្ញើរ​សារ​ដល់​ម្ចាស់​អាជីវកម្ម​ទាំងអស់​ឲ្យ​ចេះ​ជួយ​ចែករំលែក អ្វីដែល​ត្រូវធ្វើ​ទៅតាម​លទ្ធភាព​អាចធ្វើ​ទៅបាន​នៅក្នុង​សង្គម ។

ជា​ចុងក្រោយ លោកស្រី លីម ស៊ីវ​ជូ មា្ច​ស់​សំអាងការ​មង្គល​ថ្មី សូម​ថ្លែងអំណរគុណ​ដល់​សប្បុរ​ជន​ទាំងអស់ ដែល​បាន​ជួយ​ជ្រំ​ជ្រេ​ង ដល់​គូ​ស្វាមីភរិយា​មួយគូរ​នេះ សូម​ឲ្យ​ជួបតែ​សេចក្តីសុខ ចម្រើន រក​ទទួលទាន​មានបាន នឹង​សម្រេចអ្វីៗដូច​បំណង និង គូ​ស្វាមីភរិយា សូម​ឲ្យ​ប្អូន​ចេះ​ស្រឡាញ់​រហូតដល់​ចាស់ និង​រីកចម្រើន​ទៅមុខ​ជានិច្ច ។


(អត្ថបទ​ពាណិជ្ជកម្ម)




© រក្សាសិទ្ធិដោយ thmeythmey.com