ជាតិ
មនុស្ស១៩នាក់​ស្លាប់ និង​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ
11, May 2015 , 10:17 am        
រូបភាព
ដោយ: ថ្មីៗ


មនុស្ស​យ៉ាងហោចណាស់​ចំនួន៤នាក់​បាន​ស្លាប់ និង១៥នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់​និង​ស្រាល នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ចំនួន៩លើក នៅ​ទូទាំងប្រទេស កាលពី​ថ្ងៃទី១០ខែឧសភា​ម្សិលមិញ។ នេះ​បើ​យោងតាម​របាយ​ការ​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ។



របាយការណ៍​ដដែល បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ៩លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន១៨គ្រឿង​ក្នុងនោះ ម៉ូតូ​ចំនួន៨គ្រឿង​រថយន្ត​ធុន​តូច​ចំនួន៤គ្រឿង​រថយន្ត​ធុន​ធំ៤គ្រឿង និង​យាន​ផ្សេង២គ្រឿង ។

មូលហេតុ​គឺ​បណ្តាលមកពី​បើកបរ​ហួស​ល្បឿន៥លើក​ប្រជែង​គ្រោះថ្នាក់៣លើក​កត្តា​យានយន្ត១លើក ក្នុងនោះ​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់​មិន​ពាក់មួក​សុវត្ថិភាព​ចំនួន១០នាក់៕
 



© រក្សាសិទ្ធិដោយ thmeythmey.com