អន្តរជាតិ
ប្រទេស​អាស៊ី​មាន​កម្រិត​អប់រំ​ល្អ​បំផុត​ខណៈ​អឺរ៉ុប​និង​អាមេរិក​ធ្លាក់ចុះ
15, May 2015 , 8:39 am        
រូបភាព
ដោយ:

រដ្ឋ​នៅ​អាស៊ី​ចំនួន​ប្រាំ​ត្រូវបាន​គេ​ចាត់​ចំណាត់​នៅក្នុង​បញ្ជី​ប្រទេស​ដែលមាន​ប្រព​ន្ធ័​អប់រំ​ល្អ​បំផុត​លើ​ពិភពលោក។ដោយឡែក​សម្រាប់​ប្រទេស​អឺរ៉ុប​ដូចជា​ហ្វាំ​ង​ឡង់​និង​ស៊ុយអែត​ដែល​គេ​ធ្លាប់​ស្គាល់​ថា​មាន​គុណភាព​អប់រំ​ខ្ពស់​នោះបាន​ធ្លាក់​ដល់​ចំណាត់ថ្នាក់​លេខ​រៀង​ទី៦និង​លេខ​រៀង៣។រីឯ​សហរដ្ឋអាមេរិក​វិញ​បាន​ធ្លាក់​មកដល់​ចំណាត់ថ្នាក់​លេខ២។នេះ​បើ​យោងតាម​ការវាស់ស្ទង់​ក​ម្រិ​ត​អប់រំ​ដែល​បានប្រកាស​ដោយ​ស្ថាប័ន សហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​អភិវឌ្ឍន៍(OECD) ។សូមរ​បញ្ជាក់​ផងដែរ OECD ឬ​អង្គការ​សហ​ប្រតិការ​សេដ្ឋកិច្ច​និង​អភិវឌ្ឍន៍ បាន​វាយតម្លៃ​ប្រព​ន្ធ័​អប់រំ​នេះ​ដោយ​ផ្អែកលើ​ចំណេះដឹង​គណិតវិទ្យា​និង​វិទ្យាសាស្ត្រ​របស់​សិស្ស​ដែលមាន​អាយុ១៥ឆ្នាំ​ក្នុង​បណ្តា​ប្រទេស ៧៦ ។



នៅ​ខាងក្រោម​នេះ​ជាតា​រាង​ប្រទេស និង​តំបន់១០ដែល​ជាប់​ចំណាត់​ថា្នក់​រដ្ឋ​ដែលមាន​ប្រព​ន្ធ័​អប់រំ​ល្អ​បំផុត​លើ​ពិភពលោក៖
១. សិង្ហ​បុរី
២. ហុងកុង
៣. កូរ៉េខាងត្បូង
៤. ជប៉ុន
៤. តៃវ៉ាន់
៦. ហ្វាំ​ង​ឡង់
៧. អ៊ី​ស្តូ​នី
៨. ស្វ៊ី​ស
៩. ហូ​ឡង់
១០. កាណាដា



© រក្សាសិទ្ធិដោយ thmeythmey.com