អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក​ប្រា​យុទ្ធ ព្រមាន​ថាក់ស៊ីន​មិន​ឲ្យ​និយាយ​អាក្រក់​ពី​ថៃ​ក្នុង​សន្និសីទ​កំពូល​នៅ​កូរ៉េខាងត្បូង
15, May 2015 , 9:19 am        
រូបភាព
ដោយ:

អតីត​នាយ​រដ្ឋមន្ត្រី​ថៃ​លោក​ថាក់ស៊ីន​ស៊ីន​ណា​វ៉ា​ត្រា​នឹង​បង្ហាញមុខ​សារជាថ្មី​នៅក្នុង​សន្និសីទ​អន្តរជាតិ​ក្នុង​ក្រុង​សេ​អ៊ូ​ល​ប្រទេស​កូរ៉េខាងត្បូង។ លោក​អតីត​នាយករដ្ឋមន្ត្រី​ថៃ​រូបនេះ​ត្រូវបាន​គេ​អញ្ជើញ​ឲ្យ​ថ្លែង​សុន្ទរកថា​ផងដែរ​ប៉ុន្តែ​ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ​ចាន់​អូ​ចា ដែល​នឹងមាន​វត្ត​មាននៅ​ទីនោះ​ដែរនោះ បាន​ផ្ញើរ​សារ​ទៅ​លោក ថាក់ស៊ីន ហើយ​ថា លោក​មិនគួរ​និយាយ​អាក្រក់​ពី​ថៃ​ឡើយ។



យោងតាម​គណនី​Instragramនិង​ការ​បញ្ជាក់បន្ថែម​ពី​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោក​ថាក់ស៊ីន​ស៊ីន​ណា​វ៉ា​ត្រា​នៅ​ថ្ងៃទី១៩ខែឧសភា​ខាងមុខនេះ​លោក​នឹង​អញ្ជើញ​ចូលរួម​នៅក្នុង​សន្និសីទ​កំពូល​អាស៊ី​លើក​ទី៦នៅ​ទីក្រុង​សេ​អ៊ូ​ល។វត្តមាន​អតីត​នាយករដ្ឋមន្ត្រី​រូបនេះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ពេលដែល​មានការ​ប្រឈមមុខ​គ្នា​យ៉ាង​តឹងតែង​ជាមួយ​នាយករដ្ឋមន្ត្រីរ​ដ្ឋ​ប្រហារ​យោធា​ថៃ​ប្រា​យុទ្ធ​ចាន់​អូ​ចា​ផងដែរ។

ជុំវិញ​បញ្ហា​នេះដែរ​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ​ចាន់​អូ​ចា​បាន​បញ្ជាក់ថា​លោក​មិនមាន​ការព្រួយបារម្ភ​ដោយសារ​សុន្ទរកថា​របស់លោក​ថា​ក់​ស៊ីន​ស៊ីន​ណា​វ៉ា​ត្រា​នៅ​ចំពោះមុខ​មេ​ដឹក​កំពូល​របស់​អាស៊ី​នោះឡើយ។លោក​បន្ថែមទៀតថា​លោក​ថាក់ស៊ីន​នឹង​អាច​ទាក់ទាញ​ការ​ចាប់ពី​សំណាក់​មេដឹកនាំ​ដែល​ចូលរួម។
លើសពីនេះទៅទៀត​លោក​ប្រា​យុទ្ធ​ក៏បាន​សង្កត់ធ្ងន់៖« លោក​ថាក់ស៊ីន គួរតែ​ដឹង​ពីអ្វី​ដែល​ត្រូវ​និយាយ​មិនចាំបាច់​ខ្ញុំ​ណែនាំ​នោះទេ​ហើយ​លោក​មិនគួរ​និយាយ​អ្វីដែល​អាក្រក់​ពី​ថៃ​ឡើយ»។

យ៉ាងណាក៏ដោយ​គេ​រំពឹង​ទុក​មុន​ថា​លោក​អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន​ទំនងជា​មិន​ថ្លែង​សុន្ទរកថា​នោះទេ​ព្រោះ​លោក​មិនចង់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បញ្ហា​ផ្ទៃក្នុង​ថៃ​និង​ពិសេស​នោះ​ដើម្បី​បញ្ជៀ​ស​ការប្រឈមមុខគ្នា​កាន់តែខ្លាំង​ជាមួយនឹង​លោក​ឧ​ត្ត​ម​សេនីយ៍​យោធា​ប្រា​យុទ្ធ​ចាន់​អូ​ចា។

គួរ​រម្លឹក​ផងដែរ​លោក​អតីត​នាយ​រដ្ឋមន្ត្រី​ថាក់ស៊ីន​ស៊ីន​ណា​វ៉ា​ត្រា​ត្រូវបាន​គេ​ទម្លាក់​ពី​តំណែង​ក្នុង​ឆ្នាំ២០០៦ខណៈពេលដែល​កំពុង​ប្រជុំ​នៅក្នុង​អង្គការ​សហ​ប្រជា​តិ​ក្រុង​ញូវយ៉ក។ក្នុងនោះ​លោក​ត្រូវបាន​គេ​ចោទប្រកាន់ថា​បានធ្វើ​ឲ​សង្គម​ថៃ​បែកបាក់​និង​បាន​ប្រព្រឹត្ត​អំពើ​ពុក​ក្នុងពេល​គ្រប់គ្រង​អំណាច​ផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com