អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កងកម្លាំង​ទ័ព​ពិសេស៨ក្រុម​ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល​ល្អ​ជាងគេ​បំផុត​លើ​លោក
15, May 2015 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ

កងកម្លាំង​ទ័ព​ពិសេស គឺ​សំដៅ​ដល់​ក្រុម​កងទ័ព​ពិសេស ដែល​បានទទួល​ការបណ្តុះបណ្តាល​ដ៏​ល្អ​ជាងគេ​បំផុត ហើយ​ប្រទេស​ភាគច្រើន​តែងតែមាន​ក​ង​កម្លាំង​ប្រភេទ​នេះ ប៉ុន្តែ​ជំនាញ​របស់​ពួកគេ​គឺមានភាពខុសៗគ្នា ទៅតាម​ប្រទេសនីមួយៗ ។



កងកម្លាំង​ពិសេស ត្រូវគេ​បញ្ជូន​ទៅកាន់​កន្លែង​កង​ទ័ព​ធម្មតា​មិនអាច​ទៅ​បំពេញភារកិច្ច​បាន ដូចជា ត្រៀម​ការពារ​នៅពេល​មានការ​គំរាមកំហែង​កំណត់​គោលដៅ​យុទ្ធសាស្ត្រ​ក្នុងពេល​អនុវត្ត​ការងារ និង​ការធ្វើ​បេសកកម្ម​ជួយសង្គ្រោះ​ជាដើម។

ទោះបីជា​វា​ជាការ​លំបាក ក្នុងការ​បណ្ដុះបណ្ដាល​ក​ង​កម្លាំង​ទាំងនេះ ប៉ុន្តែ​គេ​នៅចាំ​បាច់​បង្កើត​ក្រុម​នេះ​ឡើង ដើម្បី​បង្កើន​សុវត្ថិភាព​នៅពេល​សត្រូវ​របស់​ពួកគេ វាយប្រហារ​ក្នុង​ហេតុការណ៍​ណាមួយ​នោះ។ក្រុម​ទាហាន​ពិសេស​ទាំងនេះ​បាន​ឆ្លងកាត់​ការហ្វឹកហាត់​យ៉ាង​ម៉ត់ចត់ រហូតដល់​កម្រិតស្តង់ដា​រ​មួយ។

យោងតាម​សារព័ត៌មាន Business Insider ខាងក្រោម​នេះ​គឺជា​កងកម្លាំង​ពិសេស​ទាំង ៨ ដែល​ទទួលបាន​ការបណ្ដុះ​បណ្ដាល និង​មាន​ជំនាញ​ល្អ​ជាងគេ​បំផុត នៅលើ​ពិភពលោក៖
ទី៨៖ កម្លាំង​ពិសេស The Special Services Group (SSG) របស់​ប្រទេស​ប៉ា​គី​ស្ថាន
ទី៧៖ កងកម្លាំង​ពិសេស Spain's Naval Special Warfare Force របស់​ប្រទេស​អេស្បាញ
ទី៦៖ កងកម្លាំង​ពិសេស Russia's Alpha Group ដែល​ត្រូវបាន​គេ​ស្គាល់​ជា​អង្គភាព​កងកម្លាំង​ពិសេស​មួយ​ដ៏​ខ្លាំង​មួយ​នៅលើ​ពិភពលោក បង្កើតឡើង​ដោយ​ទីភ្នាក់ងារ​ចារកម្ម​រុស្ស៊ី KGB
ទី៥៖ កងកម្លាំង​ពិសេស France's National Gendarmerie Intervention Group (GIGN) របស់​ប្រទេស​បារាំង មាន​សមាជិក ២០០ នាក់​ដែល​ទទួលបាន​ការបណ្ដុះ​បណ្ដាល​ជាពិសេស
ទី៤៖ កងកម្លាំង​ពិសេស Israel's SayeretMatkalរបស់​ប្រទេស​អ៊ី​ស្រា​អ៊ែ​ល
ទី៣៖ កងកម្លាំង​ពិសេស​The British Special Air Service (SAS) របស់​ចក្រភព​អង់គ្លេស
ទី២៖ កងកម្លាំង​ពិសេស The UK equivalent of the Navy SEALS ដែល​កម្លាំង​ពិសេស​ជំនាញ​ប្រើប្រាស់​ទូក នៅក្នុង​ប្រតិបត្តិការ​ផ្លូវទឹក​របស់​កងទ័ពជើងទឹក​អង់គ្លេស
ទី១៖ កងកម្លាំង​ពិសេស The US Navy SEALSជា​ក្រុម​ទ័ពជើងទឹក​ពិសេស​មួយ​របស់ កងទ័ពជើងទឹក​អាមេរិក។ ដើម្បី​ចូលក្នុង​ក្រុម​នេះ​អ្នក​ត្រូវ អង្គុយ-ងើបៗ បាន ៥០ ដង​ក្នុង​រយៈពេល ២ នាទី និង​អាច​រត់​បាន​ចម្ងាយ ២,៥ គីឡូម៉ែត្រ​ក្នុង​រយៈពេល ១១ នាទី៕




© រក្សាសិទ្ធិដោយ thmeythmey.com