អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កូរ៉េខាងជើង​ធ្វើ​សមយុទ្ធ​បញ្ចេញ​សាច់ដុំ​យោធា​ឌឺដង​កូរ៉េខាងត្បូង
15, May 2015 , 4:51 pm        
រូបភាព
ដោយ:
 គ្រាន់តែ​រយៈពេល​ត្រឹម​តែមួយ​សប្តាហ៍​តែប៉ុណ្ណោះ​ការឡើង​កម្តៅ​និង​ការ​រ​ប្រឈមមុខគ្នា​នៅក្នុង​ឧបទ្វីប​កូរ៉េ​បាន​ឈានដល់​ដំណាក់កាល​មួយ​គួរ​ព្រួយបារម្ភ។ជាមួយគ្នា​នោះ​ការគំរាមកំហែង​បី​លើក​ផ្ទួន​ត្រូវបាន​ធ្វើឡើង​ដោយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ដែល​សកម្មភាព​នេះ​ត្រូវបានរដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បានចាប់ផ្តើម​សមយុទ្ធ​យោធា​រយៈពេល​បី​ថ្ងៃ​របស់ខ្លួន​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​រវាង​កូរ៉េ​ទាំងពីរ។សមយុទ្ធ​យោធា​នេះ​ធ្វើឡើង​ក្រោយពី​មេដឹកនាំ​កំពូល​កូរ៉េខាងជើង​គីម​ជុង​អ៊ុន​បានប្រកាស​ពី​ភាពជោគជ័យ​ក្នុងការ​សាកល្បង​បាញ់​មី​ស៊ី​លពី​នាវាមុជទឹក​ដែល​សកម្មភាព​នេះ​ពិតជា​បាន​គំរាមកំហែង​ដល់​សន្តិសុខ​នៅក្នុង​ឧបទ្វីប​កូរ៉េ។



យោងតាម​សេចក្តីថ្លែងការណ៍​កូរ៉េខាងជើង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​បើក​សមយុទ្ធ​យោធា​រយៈពេល​បី​ថៃ្ង​ដែល​បានចាប់ផ្តើម​តាំងពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ។ការធ្វើ​សមយុទ្ធ​នេះដែរ​គឺមាន​ទំហំ​ប្រហាក់ប្រហែល​ទៅនឹង​សមយុទ្ធ​យោធា​ដែល​កូរ៉េខាងជើង​បានធ្វើ​កាល​ពី​ឆ្នាំ២០១៤កន្លងទៅនេះ។ក៏ប៉ុន្តែ មិនមាន​ពត៌មាន​ណាមួយ​បានបង្ហាញ​ពី​ប្រភេទ​សព្វាវុធ​ដែល​កូរ៉េខាងជើង​យកមកប្រើ​ប្រាស់​នៅក្នុង​សមយុទ្ធ​យោធា​នោះទេ។

យ៉ាងណាក៏ដោយ​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​បាន​បញ្ជាក់ថា «ប្រសិនបើ​កូរ៉េខាងជើង​ហ៊ាន​ធ្វើ​អ្វីដែល​បំពាន​ដែនសមុទ្រ​រវាង​ប្រទេស​កូរ៉េខាងត្បូង​នឹង​ឆ្លើយតប​ទៅវិញ»។
គួរ​រម្លឹក​ផងដែរ​កាលពី​ខែកុម្ភៈ​កន្លងទៅនេះ​កូរ៉េខាងត្បូង​បានធ្វើ​សមយុទ្ធ​យោធា​ជាមួយនឹង​សម្ព​ន្ធ័​មិត្ត​របស់ខ្លួន​អាមេរិក​នៅក្នុង​សមុទ្រ​ដែលជា​ន់​ព្រំដែន​រវាង​ប្រទេស​កូរ៉េ​ទាំងពីរ។ក្នុងនោះ​កូរ៉េខាងជើង​ក៏បាន​ប្រតិកម្មខ្លាំងៗនិង​ប្រកាស​ធ្វើសង្គ្រាម​ជាមួយនឹង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​ក្រុង​សេ​អ៊ូ​ល​ផងដែរ។

ដោយឡែក​សម្រាប់​ការធ្វើ​សមយុទ្ធ​យោធា​ដោយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​និង​សកម្មភាព​ចុងក្រោយ​នេះ​ជាការ​ឆ្លើយតប​និង​បង្ហាញ​សាច់ដុំ​ទៅកាន់​កូរ៉េខាងត្បូង​និង​ជាពិសេស​នោះ​សហរដ្ឋអាមេរិក​ដែល​បាន​បង្ក​ព្យុះភ្លៀង​នៅក្នុង​ឧបទ្វីប​កូរ៉េ៕



© រក្សាសិទ្ធិដោយ thmeythmey.com