អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អូស្ត្រាលី៖ ទូត​អាមេរិក​ប្រកាស​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ខ្ពស់​ក្រែង​មានការ​វាយប្រហារ​ពី​ភេរវជន
15, May 2015 , 5:42 pm        
រូបភាព
ដោយ:
 
ការគំរាមកំហែង​ដោយ​ក្រុម​ភេ​វ​វជន​នៅ​អូស្ត្រាលី បានធ្វើ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី​ព្រួយបារម្ភ​ខ្លាំង។ អូស្ត្រាលី​កំពុង​ចាត់វិធានការ​ដោះស្រាយ​បញ្ហា​នេះ។ ចំណែក​ស្ថានទូត​អាមេរិក​នៅ​អូស្ត្រាលី​បានប្រកាស​អាសន្ន​ចំពោះ​ពលរដ្ឋ​អាមេរិក​ដើម្បី​ឲ្យ​ពួកគេ​ប្រុង​ប្រ​យ​ត្ន័​ខ្ពស់ ក្រែង​ល​មានការ​វាយប្រហារ​ណាមួយ​ពី​ក្រុម​ភេរ​វករ។



ថ្ងៃ​សុក្រ​នេះ​ទូត​អាមេរិក​ប្រចាំ​អូស្ត្រាលី​បានប្រកាស​ឲ្យ​ពលរដ្ឋ​របស់ខ្លួន​ដែល​កំពុងស្នាក់នៅ​ក្នុងប្រទេស​អូស្ត្រាលី​ប្រុង​ប្រ​យ​ត្ន័​ខ្ពស់ ការពារ​ក្រែង​មាន​គ្រោះថ្នាក់​ដោយសារ​ភេរវកម្ម។ការចេញ​ព័ត៌មាន​សន្តិសុខ​ជុំវិញ​បញ្ហា​ភេរវកម្ម​នេះ ធ្វើឡើង​ក្រោយពី​រដ្ឋាភិបាល​អូស្ត្រាលី​ប្រកាស​ជា​សាធារណៈ​ពី​លទ្ធភាព​នៃ​ការគំរាមកំហែង​របស់​ក្រុម​ភេ​វក​រលើ​អូស្ត្រាលី។

ដោយសារ​ចលនា​នៃ​គំរាមកំហែង​ពី​ភេ​វរ​កម្ម​មានការ​កើនឡើង​នៅក្នុង​រយៈពេល​ចុងក្រោយ​នេះ​អាជ្ញាធរ​អូស្ត្រាលី​បាន​ចាត់វិធានការ​តឹងរ៉ឹង​ដើម្បី​រក្សា​សន្តិសុខ​នៅក្នុង​ប្រទេស។ក្នុងនោះ​អាជ្ញាធរ​បាន​ណែនាំ​ប្រជាពលរដ្ឋ​ខ្លួន​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ពេលធ្វើ​ដំណើរ​ទៅណា​មក​ណា​ដើម្បី​ចៀស​ផុតពី​គ្រោះថ្នាក់ បើ​មាន​វាយប្រហារ​ណាមួយ​ដោយ​ក្រុម​ភេ​វករ​កើតឡើង​នោះ។

ស្ថានទូត​អាមេរិក​នៅ​អូស្ត្រាលី​បានផ្តល់​ការណែនាំ​ឲ្យ​ប្រជាជន​អាមេរិក​នៅ​អូស្ត្រាលី​ប្រុងប្រយ័ត្ន​ចំពោះ​មជ្ឈដ្ឋាន​ជុំវិញ​ជាពិសេស​នៅ​ថ្ងៃ​ដែលមាន​ការរៀន​ចំ​ព្រឹត្តិការណ៍ធំៗហើយ​ត្រូវ​តាមដាន​ព័ត៌មាន​នៅក្នុង​តំបន់​ឲ្យ​បាន​ទៀងទាត់​ផង។បន្ថែម​ពីនេះ​ប្រសិនបើ​មាន​សកម្មភាព​ណាមួយ​គួរ​ឲ្យ​សង្ស័យ​ទាក់ទង​នឹង​អំពើ​ភេរវកម្ម​ប្រជាជន​ត្រូវ​ជូនដំណឹង​ទៅកាន់​ស្ថាន​ទូ​ទូត​ឬ​អាជ្ញាធរ​មូលដ្ឋាន​នៅ​ទីនោះ។

គួរ​រម្លឹក​ផងដែរ​កាលពី​ខែ​មុននេះ​អាជ្ញាធរ​អូស្ត្រាលី​បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​ពាក់ព័ន្ធ​នឹង​ការរៀបចំ​គម្រោង​វាយប្រហារ​លើ​សាធារណៈជន​នៅ​ថ្ងៃ​ទិវា​មាតា​ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com