ជាតិ
សេដ្ឋកិច្ច
រដ្ឋ​ប្រមូល​ពន្ធដារ​បាន​ជាង២០០លាន​ដុល្លារ ក្នុង​ខែមេសា
19, May 2015 , 6:59 pm        
រូបភាព
 
ក្នុង​ខែមេសា​ឆ្នាំ២០១៥កន្លងទៅ  អគ្គនាយកដ្ឋាន​ពន្ធដា​រ​បាន​ប្រមូល និង​បង់ប្រាក់​ពន្ធ​ចូល​ថវិការ​ជាតិ បាន​ចំនួន៨១៧,០០១លាន​រៀល ឬ​ប្រមាណ​ជា២០៤.២៥លាន​ដុល្លារ ។ តួលេខ​នេះ​ត្រូវបាន​បង្ហាញ​នៅក្នុង​កិច្ចប្រជុំ​បូក​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ខែមេសា ឆ្នាំ២០១៤។



របាយការណ៍​ស្តីពី​ស្ថានភាព​ចំណូល​ពន្ធដារ​បានបង្ហាញ​ទៀតថា​ចំណូល នេះ គឺ​កើនឡើង ៤០.៩១ភាគរយ បើ​ធៀប​នឹង​ចំណូល​ពន្ធ​ដែល​ប្រមូលបាន​ខែមេសា ឆ្នាំ២០១៤ ។

សូមបញ្ជាក់ថា កាលពី​ខែមីនា​កន្លងទៅ អគ្គនាយកដ្ឋាន​ពន្ធដា​រ​ប្រមូល​ចំណូល​ពន្ធអាករ​គ្រប់​ប្រភេទ​បាន​ចំនួន៩១៧,៥៦០លាន​រៀល​ស្មើនឹង​ប្រមាណ២២៩.៣៩លាន​ដុល្លារ និង​បានធ្វើ​បែបបទ​ចូល​ថវិកាជាតិ​បាន​ចំនួន៦៣២,១៦២លាន​រៀល​ស្មើនឹង​ប្រមាណ១៥៨.១លាន​ដុល្លារ​កើនឡើង៨២.៦៧ភាគរយ​បើ​ធៀប​នឹង​ខែមីនា ឆ្នាំ២០១៤។

ដោយឡែក ក្នុង​ត្រីមាស​ទី១ឆ្នាំ២០១៥នេះ​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ចំណូល​ពន្ធ​ផ្ទៃក្នុង​បាន​ចំនួន ១,២៩៣,៦៥៩លាន​រៀល​ស្នើ​នឹង​ប្រមាណ៣២៣.៤២លាន​ដុល្លារ កើនឡើង៤៨.៥៣ភាគរយ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ២០១៤៕





© រក្សាសិទ្ធិដោយ thmeythmey.com