អន្តរជាតិ
ឈប់សម្រាក​មួយឆ្នាំ ដោយមាន​ប្រាក់ខែ ជា​កាដូ​ពិសេស​សម្រាប់​បុគ្គលិក​ក្រុមហ៊ុន Virgin
13, Jun 2015 , 10:52 am        
រូបភាព
ដោយ: ធីតា
លោក Richard Branson ម្ចាស់​ក្រុមហ៊ុន​Virginគឺជា​ថៅកែ​ដ៏​ល្អ​បំផុត​ក្នុង​ពិភពលោក​មែន​ទេ?ប៉ុន្មាន​ខែ​បន្ទាប់​ប្រកាសប្រាប់​បុគ្គលិក​របស់លោក​ថា ពួកគេ​អាច​យក​ពេល​ឈប់សម្រាក​ច្រើន​តាមចិត្ត​របស់ខ្លួន​ឲ្យ​តែ​ពួកគេ​បំពេញការងារ​បាន​ទាន់ពេលវេលា ពេលនេះ លោក​បានប្រកាស​ដំណឹង​ល្អ​មួយ​ទៀតហើយ។



មហាសេដ្ឋី​អង់គ្លេស និង​ជា​ប្រធាន​អគ្គនាយក​ក្រុមហ៊ុន Virginអនុញ្ញាត​ឲ្យ​ឪពុក​វ័យក្មេង​ឈប់សម្រាក​នៅផ្ទះ​របស់ខ្លួន​ពេញ​មួយឆ្នាំ​ដោយ​ទទួលបាន​ប្រាក់បៀវត្សរ៍​ធម្មតា នៅពេលដែល​ភរិយា​របស់​ពួកគេ​សម្រាលកូន ឬ​យក​ក្មេង​មក​ចិញ្ចឹម។ លោក​បាន​និយាយថា៖ «បើ​យើង​យកចិត្តទុកដាក់​ចំពោះ​បុគ្គលិក​ពួកគេ​ក៏​យកចិត្តទុកដាក់​ចំពោះមុខ​ជំនាញ​របស់​យើង​ដែរ »។ ប៉ុន្តែ​មិនមែន​បុគ្គលិក​ទាំងអស់​សុទ្ធតែ​ទទួលបាន​កាដូ​ពិសេស​នេះ​ទេ។

មានតែ​បុគ្គលិក​ផ្នែក​គ្រប់គ្រង​ដែលមាន​អតីតភាព​ចាប់ពី​បួន​ឆ្នាំ​ឡើង និង​បម្រើការ​នៅ​ស្នាក់ការ​ក្នុង​ក្រុង Londres និង​Genève ប៉ុណ្ណោះ​ដែល​ទទួលបាន​អត្ថប្រយោជន៍​នេះ ពោលគឺ​លើសពី ២០០ នាក់៕




© រក្សាសិទ្ធិដោយ thmeythmey.com