អន្តរជាតិ
បុរស​ម្នាក់​បាន​បោះបង់អ្វីៗគ្រប់បែបយ៉ាង​ដើម្បី​មក​រស់​នៅលើ​ដើមឈើ
13, Jun 2015 , 7:39 pm        
រូបភាព
ដោយ: ធីតា

ជា​ញឹកញាប់ គេ​ចូលចិត្ត​និយាយថា បោះបង់ចោលអ្វីៗគ្រប់យ៉ាង​ដើម្បី​ទៅ​រស់នៅ​ជិត​ធម្មជាតិ។ ប៉ុន្តែ បុរស​ម្នាក់នេះ​មិនមែន​គ្រាន់តែ​និយាយ​តែ​មាត់​ទេ។ គាត់​ពិតជា​បានមក​រស់នៅ​ក្បែរ​ធម្ម​ជាតិ​មែន គឺ​នៅលើ​ដើមឈើ។



Foster Huntington ធ្លាប់មាន​អាជីព​ដ៏​ភ្លឺស្វាង​មួយ​ក្នុង​ពិភព​ម៉ូដ។ ប៉ុន្តែ កាលពី​បួន​ឆ្នាំមុន គាត់​បានសម្រេច​ចិត្ត​បោះបង់ចោល​ការងារ និង​ធ្វើដំណើរ​ជុំវិញ​សហរដ្ឋអាមេរិក​ជាមួយ​រថយន្ត​របស់គាត់។ បន្ទាប់ពី​បាន​ឆ្លងកាត់​គ្រប់​ច្រកល្ហក​ក្នុងប្រទេស​នេះ គាត់​គិតថា គាត់​មិនអាច​វិលត្រឡប់​ទៅប្រើ​ជីវិត​រស់នៅក្នុង​ទីក្រុង​បាន​ទៀត​ទេ។ យុវជន​អាយុ ២៧ ឆ្នាំនេះ​សុខចិត្ត​កែប្រែ​ជីវិត​របស់ខ្លួន​ទាំងស្រុង។

បន្ទាប់មក គាត់​បាន​សង់ផ្ទះ​ដោយ​ខ្លួនឯង​នៅ​ជ្រលង​ភ្នំ​នៃ Columbia ដែលជា​ព្រំប្រទល់​រវាង Washington និង Oregon ក្រោម​ជំនួយ​ពី​មិត្ត​ល្អ​របស់គាត់ ដោយ​ចំណាយពេល​មួយឆ្នាំ។

ពួកគេ​បានរួម​គ្នា​សង់ផ្ទះ​ឈើ​ពីរ​នៅលើ​ដើមឈើ ទំហំ២០ម៉ែត្រការ៉េ ដោយមាន​ស្ពាន​មួយ​ដើម្បី​ដើរ​ឆ្លង​ពី​ផ្ទះមួយ​ទៅផ្ទះ​មួយ៕


© រក្សាសិទ្ធិដោយ thmeythmey.com