អន្តរជាតិ
ដើរ ៤៨ គីឡូម៉ែត្រ បើ​មិន​បង់ថ្លៃ​តាក់ស៊ី
13, Jun 2015 , 8:19 pm        
រូបភាព
ដោយ: ធីតា
 ក្មេងស្រី​ម្នាក់​ត្រូវបាន​ចៅក្រម​ដាក់ទោស​ឲ្យ​ដើរ​ចម្ងាយ ៤៨ គីឡូម៉ែត្រ ក្នុង​រយៈពេល​ពីរ​ថ្ងៃ ស្មើនឹង​ចម្ងាយ​ដែល​នាង​បាន​ជិះ​តាក់ស៊ី ដោយសារ​នាង​មិន​ព្រម​បង់ប្រាក់​ឲ្យ​ម្ចាស់​រថយន្ត។



Victoria Bascom អាយុ១៨ឆ្នាំ​បាន​ហៅ​រថយន្ត​តាក់ស៊ី​ជិះ​ពី​Cleveland ទៅ Painesville (សហរដ្ឋអាមេរិក)។ ពេលទៅដល់​គោលដៅ នាង​បាន​ចុះ​ពី​រថយន្ត​ដោយ​មិន​បង់ប្រាក់។

នៅ​ចំពោះមុខ​តុលាការ នាង​បានទទួល​ស្គាល់​កំហុសរ​បស់​ខ្លួន។ ចៅក្រម​បានផ្តល់​ជម្រើស​ពីរ​ឲ្យ​នាង គឺ​ចូល​គុក​រយៈពេល ៦០ ថ្ងៃ ឬ​ដើរ​ចម្ងាយ ៤៨ គីឡូម៉ែត្រ​ក្នុង​រយៈពេល ៤៨ ម៉ោង។ នាង​បាន​រើសយក​ជម្រើស​ទី​ពីរ​ដោយ​មិន​ស្ទាក់ស្ទើរ។ ដោយមាន​ភ្ជាប់​ឧបករណ៍ GPS នៅ​នឹង​កជើង​ដើម្បី​កំណត់​រយៈ​ចម្ងាយ​ឲ្យ​ច្បាស់លាស់​នាង​បាន​អនុវត្ត​ទោស​ដើរ​ជុំវិញ​ពហុ​កីឡដ្ឋាន​Painesville។

ប៉ុណ្ណឹង​នៅ​មិនទាន់​អស់​ទេ នាង​ត្រូវ​ស្ថិតនៅក្រោម​ការឃ្លាំមើលរ​បស់​អាជ្ញាធរ​រយៈពេល ៤ ខែ និង​តម្រូវ​ឲ្យ​បង់ប្រាក់ ១០០ ដុល្លារ​ជា​ថ្លៃ​សងជំងឺចិត្ត​ដល់​ក្រុមហ៊ុន​រថយន្ត​តាក់ស៊ី៕


© រក្សាសិទ្ធិដោយ thmeythmey.com