អន្តរជាតិ
​​​ន​យោ​បាយ​ជាតិ​
វិធីសាស្ត្រ​មួយចំនួន​ដើម្បី​បំបាត់​ការភ័យខ្លាច​ចំពោះ​សត្វ​ឆ្កែ
14, Jun 2015 , 8:54 am        
រូបភាព
ដោយ: ធីតា
ការភ័យខ្លាច​សត្វ​ឆ្កែ​អាច​បណ្តាលមកពី​ភាព​បាក់ស្បាត ដោយសារ​ធ្លាប់​ត្រូវ​ឆ្កែ​ខាំ។ ដើម្បី​កាត់បន្ថយ​អារម្មណ៍​ភ័យខ្លាច​នេះ យើង​ត្រូវ​យល់​ពី​អាកា​រៈ​មួយចំនួន​របស់​សត្វ​នេះ ដើម្បី​ជៀសផុត​ពី​ការតក់ស្លុត​តាំងពី​ឃើញ​ជា​លើកដំបូង។



សត្វ​ឆ្កែ​មិនដែល​ធ្វើការ​វាយប្រហារ​ដោយ​គ្មាន​ហេតុផល​ទេ។ វា​សម្តែង​ភាពកាចសាហាវ នៅពេលដែល​វា​យល់ថា ខ្លួន​វា​ស្ថិត​ស្ថានភាព​គំរាមកំហែង។ ជាទូទៅ វា​មិន​ខាំភ្លាមៗទេ។ វា​សម្តែង​អាកា​រៈ​មួយចំនួន​ដូចជា ដើរ​ថយក្រោយ បិទមាត់ ញេញធ្មេញ ស្លឹកត្រចៀក​បះ​ឡើងលើ និង​ទម្លាក់​គូថ​ចុះ​បន្តិច។ បើ​ឃើញ​អាកា​រៈ​អស់ទាំង​នេះ អ្នក​គួរតែ​ប្រុងប្រយ័ត្ន​ខ្លួន។

ប្រឈមមុខ​នឹង​ស្ថានភាព​បែបនេះ តើ​អ្នក​គួរ​ប្រព្រឹត្ត​ខ្លួន​យ៉ាងដូចម្តេច?
•    មិនត្រូវ​កម្រើកខ្លួន​ទេ ហើយ​កុំ​ចេញ​ស្តី​អ្វី​ទាំងអស់។ រាល់​សកម្មភាព​របស់​យើង​នឹងធ្វើ​ឲ្យ​សត្វ​ឆ្កែ​យល់ថា ជាការ​គំរាមកំហែង។
•    មិនត្រូវ​សម្លឹងមើល​សត្វ​ឆ្កែចំៗជាដាច់ខាត។
•    កុំ​បែរខ្នង​ដាក់​វា ជាពិសេស​កុំ​រត់​ឲ្យ​សោះ។

ការប្រព្រឹត្ត​ខ្លួន​នេះ​អាច​ឲ្យ​អ្នក​ជៀស​ផុតពី​គ្រោះថ្នាក់​ត្រូវ​ឆ្កែ​ខាំ​ជា​លើក​ទី​ពីរ ហើយក៏​មិនចាំបាច់​តក់ស្លុត​ចំពោះ​គ្រប់​សត្វ​ឆ្កែ​ដែរ៕






© រក្សាសិទ្ធិដោយ thmeythmey.com