ព័ត៍មានសុខភាព
តើ​របៀប​ឆាប​ន្លែ​បែបណា ដែល​អាចធ្វើឱ្យ​អ្នក កើត​មហារីក?
15, Jun 2015 , 11:43 am        
រូបភាព
ដោយ: ថ្មីៗ


នៅពេលដែល​អ្នក​ឆាប​ន្លែ អ្នក​ត្រូវតែ​ប្រុងប្រយ័ត្ន នូវ​ចំណុច​មួយចំនួន ទើប​ល្អ ចំពោះ​សុខភាព​អ្នក។



1.    នៅពេលដែល​អ្នក​ឆា​ម្ហូប​មួយ​ហើយ អ្នក​មិនត្រូវ​បន្ត​ប្រើ​ខ្ទះ​ដដែល ទៅ​ឆា​ម្ហូប​ទី​ពីរ​ទេ ព្រោះ​វា​អាចធ្វើឱ្យ​អ្នក កើត​មហារីក​បាន។ បើ​អ្នក​ចង់​បន្ត​ឆា អ្នក​ត្រូវតែ​យក​វា​ទៅ​លាង ជាមុនសិន។
2.    អ្នក​មិនត្រូវ​ឆា​ហើយ​ភ្លាម ទៅ​បិទ​ម៉ាស៊ីន​បឺត​ផ្សែង​ភ្លាម​នោះទេ អ្នក​ត្រូវតែ​ទុកឱ្យ​វា​បឺត​ផ្សែង​ឱ្យអស់​សិន ក្នុង​ចន្លោះពេល​ពី ៣ ទៅ ៥ នាទី។
3.    អ្នក​មិនត្រូវ​ចាំ​ដល់​ប្រេង​ចេញ​ផ្សែង​ហើយ ទើប​ដាក់​បន្លែ​ចូលទៅ​ឆា​ទេ ព្រោះ​វា​មិន​ត្រឹមតែ​អាចធ្វើឱ្យ​អ្នក​កើត​មហារីក វា​ថែមទាំង​ធ្វើឱ្យ​បន្លែ បាត់បង់​វីតាមីន​ទៀតផង។
4.    អ្នក​មិនត្រូវ​ប្រើ​ខ្លាញ់ ដែល​បំពង​រួចមក​ឆា​ទេ ព្រោះ​អត្រា​នៃ​ការកើត​មហារីក គឺ​ខ្ពស់​ណាស់ ដូចនេះ អ្នក​ត្រូវតែ​ចាក់​វា​ចោល ហើយ​ប្រើ​ខ្លាញ់​ថ្មី ទើប​ល្អ​ចំពោះ​សុខភាព​អ្នក៕

ផ្តល់សិទ្ធិដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com