អន្តរជាតិ
​បច្ចេកវិទ្យា
Iphoneអាច​នឹង​ប្តូរ​ទៅ​ផលិត​នៅ​ប្រទេស​ឥណ្ឌា ដើម្បី​កាត់បន្ថយ​ការចំណាយ
16, Jun 2015 , 8:39 am        
រូបភាព
ដោយ: ធីតា

បើតាម​Reuters ក្រុមហ៊ុន​Foxconnដែលជា​អ្នក​ចែកចាយ​ផលិតផល​ម៉ាក​Apple បន្ត​ពី​ក្រុមហ៊ុន​យក្ស​អាមេរិក​បាននិងកំពុង​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ឥណ្ឌា​ដើម្បី​បើក​រោងចក្រ​ដំឡើង​ផលិត​ម៉ាក​iPhone និង iPadពី១០ ទៅ ១២ រោងចក្រ​ក្នុងប្រទេស​នេះ​ក្នុង​គោលដៅ​កាត់បន្ថយ​ខ្ទង់ចំណាយ។



នេះ​ជា​មធ្យោបាយ​មួយ​ដើម្បី​ឲ្យ​ផលិតផល​ម៉ាក Apple រឹតតែ​មាន​ភាព​ប្រកួតប្រជែង​ថែមទៀត​នៅលើ​ទីផ្សារ​ដែល​ខ្លួន​បាន​នាំមុខ​ម៉ាក​Samsung និង​ផលិតផល​ក្នុងស្រុកផ្សេងៗទៀត។នៅពេលនេះ ក្រុមហ៊ុន​យក្ស​អាមេរិក​មិនទាន់​ធ្វើការ​បញ្ជាក់​ចំពោះ​ដំណឹង​នេះ​នៅឡើយ​ទេ។

Foxconnដែល​បច្ចុប្បន្ននេះ​មាន​ទីស្នាក់ការ​នៅ​ប្រទេស​ចិន​បាន​ប្រើប្រាស់​បុគ្គលិក​លើសពី​មួយ​លាន​នាក់​ដើម្បី​ដំឡើង​ជាពិសេស​ទូរស័ព្ទ​ម៉ាក iPhoneនិង​iPadព្រមទាំង​ផលិតផល​ម៉ាក BlackBerry Amazonនិង Microsoft។

នៅ​ឥណ្ឌា​ដែល​ទីផ្សារ​ទូរស័ព្ទ​កើនឡើង​យ៉ាងខ្លាំង​ទូរស័ព្ទ​iPhoneថ្លៃ​ជាង​Samsung Galaxy S6 តែ១០%ប៉ុណ្ណោះ។



© រក្សាសិទ្ធិដោយ thmeythmey.com