ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សមាគម​ទេ​ចរណ៍​កម្ពុជា ប្តេជ្ញា​ពង្រឹង​វិស័យ​ទេសចរណ៍​ជាមួយ​ខេត្ត​ចន្ទ​បូរី​របស់​ថៃ
28, Jun 2015 , 11:00 pm        
រូបភាព
ដោយ:
សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​ដឹកនាំ​ភ្នាក់ងារ​ក្រុមហ៊ុន​ទេសចរណ៍​ប្រមាណ ៣០ និង​អ្នកកាសែត​មួយ​ចំនូ​ន​ទៅ​ទស្សនា​ខេត្ត​ចន្ទ​បូរី​របស់​ប្រទេស​ថៃ​រយៈពេល ៣ ថ្ងៃ ពោលគឺ​ចាប់ពី​ថ្ងៃទី ២២ ដល់​ថ្ងៃទី ២៤ ខែមិថុនា កន្លងទៅ។ ដំណើរ​របស់​ភ្នាក់ងារ​ទេសចរ​កម្ពុជា ទៅកាន់​ខេត្ត​នេះ តប​តាម​ការអញ្ជើញ​របស់​អភិបាលខេត្ត​ចន្ទ​បូរី ដើម្បី​ឲ្យ​ក្រុមហ៊ុន​ទេសចរណ៍​កម្ពុជា បាន​ស្វែងយល់​ពី​សក្តានុពល​ទេសចរណ៍​ដែលមាន​នៅក្នុង​ខេត្ត​នេះ។មន្ត្រីខេត្ត​ចន្ទ​បូរី បាន​អះអាងថា ភ្ញៀវទេសចរ​កម្ពុជា ស្ថិតនៅ​ក្នុងចំណោម​ភ្ញៀវទេសចរ​ដ៏​សំខាន់ ដែល​ខេត្ត​ចន្ទ​បូរី​របស់​ពួកគេ​ត្រូវការ។ ប្រធាន​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោក អាង គឹម​អ៊ាង និយាយថា សមាគម​របស់លោក នឹង​សហការ​ជាមួយ​មន្ត្រី​ទេ​ចរណ៍​ខេត្ត​នេះ ដើម្បី​ពង្រឹង​វិស័យ​ទេសចរណ៍​រវាង​ខេត្ត​ចន្ទ​បូរី ជាមួយ​ប្រទេស​កម្ពុជា។



សូម​ស្តា​ប់លោក ជា ធី​រិ​ទ្ធ!





 

© រក្សាសិទ្ធិដោយ thmeythmey.com