កីឡាជាតិ
ជាតិ
អាស៊ី​អឺរ៉ុប​ប៉ះ​ស៊ីម៉ាក់ គីរីវង់​ជួប​ខេ​ម​បូ​ឌា​ន​ថៃ​ហ្គ័​រ ភ្នំពេញ​ក្រោ​ន​ទទួល​ការពារជាតិ
15, Jul 2015 , 11:17 am        
រូបភាព
ខ្សែប្រយុទ្ធអាមេរិក Janzen Anthony ដែល​កំពុងលេចធ្លោ​សម្រាប់ក្លិបស៊ីម៉ាក់
ខ្សែប្រយុទ្ធអាមេរិក Janzen Anthony ដែល​កំពុងលេចធ្លោ​សម្រាប់ក្លិបស៊ីម៉ាក់
ដោយ:
ក្រុម​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធិ​ត កំពុង​ស្វែងរក ៣ ពិន្ទុ​ជា​លើកដំបូង​សម្រាប់​ខ្លួន​ក្នុង​រដូវ​កាល​ថ្មី នៃ​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ២០១៥ (Metone Cambodian League 2015) ក្រោយ​ប្រកួត​បើកឆាក ៤ លើក​ចាញ់​ទាំង ៤ ដោយ​ត្រូវ​ជួប​ក្រុម​ខេ​ម​បូ​ឌា​ន​ថៃ​ហ្គ័​រ នៅ​រសៀល​ថ្ងៃទី ១៥ ខែ កក្កដា នេះ​ខណៈ​ដំណាលគ្នា​នេះដែរ​ក្រុម គីរីវង់​សុខ​សែន​ជ័យ ត្រូវ​ជួប​ក្រុម​ចំណូល​ថ្មី​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា (ស៊ីម៉ាក់) និង ក្រុម​ភ្នំពេញ​ក្រោ​ន ត្រូវ​ជួប​ក្រសួងការពារជាតិ។



អាស៊ី​អឺរ៉ុប ត្រូវ​ជួប​ក្រុម​ខេ​ម​បូ​ឌា​ន​ថៃ​ហ្គ័​រ វេលា​ម៉ោង ៣:៣០ នាទី​រសៀល​លើ​ទីលាន​មជ្ឍមណ្ឌល​និង​សាលា​បាល់ទាត់​ជាតិ​បាទី ក្នុង​ខេត្តតាកែវ។ ការប្រកួត​សប្ដាហ៍​ទី៥ នេះ​ក្រុម​ទាំង ២ សុទ្ធតែ​ត្រូវការ​ពិន្ទុ​ដូចគ្នា ដោយ​អាស៊ី​អឺរ៉ុប ចង់​ឆ្លង​ឱ្យ​ផុតពី​បាត​តារាង ហើយ​ខេ​ម​បូ​ឌា​ន​ថៃ​ហ្គ័​រ ចង់​ប្រជែង​កៅអី​ក្រុម​ខ្លាំង​ទាំង ។ ក្រុម​ទាំង ២ សុទ្ធតែ​បរាជ័យ នៅ​ប្រកួត​ចុងក្រោយ​ដូចគ្នា ក្នុងនោះ​អាស៊ី​អឺរ៉ុប ចាញ់ ភ្នំពេញ​ក្រោ​ន ៦ ទល់ ១ ហើយ​ខេ​ម​បូ​ឌា​ន​ថៃ​ហ្គ័​រ ចាញ់ ក្រសួងការពារជាតិ ២ទល់ ១ ។

ដោយ​នៅក្នុង​ប្រកួត​មួយទៀត​នៅ​ម៉ោង ៣:៣០ នាទី​ដំណាលគ្នា​នេះដែរ ក្រុម​គីរីវង់​សុខ​សែន​ជ័យ ត្រូវ ជួប​ក្រុមសិស្ស​ប្អូន មជ្ឍមណ្ឌល​កំចាត់មីន​កម្ពុជា ដែល​គ្រប់គ្នា​និយម​ហៅថា​ស៊ីម៉ាក់ នៅលើ​ទីលាន​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ (ស្ដា​ត​ចាស់)។ គីរីវង់ ដែលមាន​មូលដ្ឋាន​នៅ​ខេត្តតាកែវ ទើប​បរាជ័យ​ក្រោម​ថ្វី​ជើង​បឹងកេត​អង្គរ រហូតដល់ ១២ ទល់ ២ ក្នុង​ប្រកួត​ចុងក្រោយ ស្របពេល​ស៊ីម៉ាក់ ដែល​ដឹកនាំ​ដោយ​លោក មាស សំអឿន ស្គាល់​ពាក្យ​ចាញ់​ជា​លើកដំបូង​ក្រោម​ថ្វី​ជើង​ណាហ្គា​វើ​ល។

ចំណែក​នៅ​ម៉ោង ៦ ល្ងាច​ក្រុម​ភ្នំពេញ​ក្រោ​ន ត្រូវ​បើកទ្វារ​កីឡដ្ឋាន RSN Stadium របស់ខ្លួន​ទទួល​ក្រុម​ក្រសួងការពារជាតិ ព្រមទាំង​មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្ដិ៍​ទូរទស្សន៍ BTV ផងដែរ។ ៣ ពិន្ទុ​នៅថ្ងៃនេះ​ពិតជា​សំខាន់​ណាស់​សម្រាប់​ក្រុម​ទាំង ២ ព្រោះ​ម្ចាស់ផ្ទះ​ត្រូវ​ប្រដេញ​តំបន់​កំពូល​តារាង ហើយ​ក្រុម​ក្រសួងការពារជាតិ ត្រូវការ​តំណែង​ក្រុម​ខ្លាំង​ទាំង ៤ (Top4) ប្រចាំ​រដូវ​កាល។

តើ​ក្រុម​ណា​អាច​រកបាន ៣ ពិន្ទុ​នៅ​សប្ដាហ៍​ទី៥ ជើង​ទី១ របស់ខ្លួន​ល្ងាច​នេះ?

ចំពោះ​កាល​វិភាព​ប្រកួត​ប្រចាំ​សប្ដាហ៍​ទី៥ នេះ​មាន៖
ថ្ងៃទី ១៥ កក្កដា ឆ្នាំ ២០១៥
-គីរីវង់​សុខ​សែន​ជ័យ Vs ខេ​ម​បូ​ឌា​ន​ថៃ​ហ្គ័​រ (ម៉ោង ៣:៣០ នាទី​នៅ​បាទី)
-អាស៊ី​អឺរ៉ុប​យូ​ណាយ​ធិ​ត Vs ស៊ីម៉ាក់ (ម៉ោង ៣:៣០០ នាទី​នៅ​ស្ដា​ត​ចាស់)
-ភ្នំពេញ​ក្រោ​ន Vs ការពារជាតិ Live BTV (ម៉ោង ៦ ល្ងាច នៅ RSN Stadium)


© រក្សាសិទ្ធិដោយ thmeythmey.com