អត្ថបទពាណិជ្ជកម្ម
ហាង​នំ​បុ័ង​លំដាប់​អន្តរជាតិ​Bread Talk សម្ពោធ​សាខា​ថ្មី​នៅ​បឹង​កេងកង
17, Jul 2015 , 10:29 am        
រូបភាព
ដោយ: ថ្មីៗ
លោកអ្នក​បានដឹងហើយថា​ហាង​នំ​បុ័ង​ដ៏​ល្បី Bread Talk បាន​សម្ពោធ​ជា​លើកដំបូង​នៅ​កម្ពុជា​កាលពី​ឆ្នាំ ២០១៤ កន្លងផុតទៅ ដោយមាន​ការគាំទ្រ​និង​ជោគជ័យ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ហាង​នំ​បុ័ង Bread Talk បាន​សម្ពោធ​ជាមួយនឹង​សាខា​ថ្មី​ដែលជា​សាខា​ទី៣ កាលពី​ថ្ងៃទី ១៦ កក្កដា ២០១៥ កន្លងទៅថ្មីៗនេះ ដែលមាន​ទីតាំងនៅ ផ្លូវ ៥១ បឹង​កេងកង១, ខណ្ឌចំការមន ក្រុងភ្នំពេញ ។ នាឱកាស​ក្នុងការ​បើកសម្ពោធ​នេះ​ក៏មាន​ការចូលរួម​ពី​សំណាក់​តារាល្បីៗជាច្រើនរូប​នៅក្នុង​ប្រទេស​កម្ពុជា​នឹងមាន​ការលេង​ល្បែង​កម្សាន្ត​យ៉ាង​សប្បាយរីករាយ​ផងដែរ។

ហាង​នំ​បុ័ង Bread Talk បានចាប់ផ្ដើម​ដំណើរការ​អាជីវ​កម្មល​ក់​នំ​បុ័ង​ដំបូង​បំផុត​នៅក្នុង​ប្រទេស​សិង្ហ​បុរី​តាំងពី​ឆ្នាំ ២០០០មកម្ល៉េះ​ហើយក៏​បាន​ពង្រីក​សាខា​ជាច្រើន​ប្រទេស​ក្នុង​តំបន់​អាស៊ី ក្នុងនោះ​ក៏មាន​កម្ពុជា​យើង​ដែល​បាន​នាំចូល​ដោយ​ក្រុមហ៊ុន CHAM & LY Corporation Co., Ltd។ គោលបំណង​ក្នុងការ​នាំចូល​មកដល់​កម្ពុជា​ក៏​ព្រោះតែ Bread Talk ចង់អោយ​ប្រជាជន​កម្ពុជា​ស្គាល់​នូវ​បទពិសោធ​ន៏​រសជាតិ​នំ​បុ័ង​ថ្មី ជាមួយនិង​តម្លៃ​ដែល​ប្រជាជន​កម្ពុជា​ទទួលយក​បាន។

នំ​បុ័ង​ក៏​ជា​អាហារ​មួយ​ប្រភេទ​ដែល​ប្រជាជន​កម្ពុជា​និយម​ចូលចិត្ត ហេតុដូចនេះ​ហើយ​ទើប​ហាង​នំ​បុ័ង Bread Talk បាន​បង្កើត​នូវ​រសជាតិ​នំ​បុ័ង​ជាច្រើន​ប្រភេទ​ជាង១០០ប្រភេទ​ដើម្បី​បំពេញតម្រូវការ​របស់​ប្រជាជន​កម្ពុជា។

រហូតមកដល់​ពេលនេះ​ហាង​នំ​បុ័ង Bread Talkមាន​សាខា​បី​ហើយ​ដែល​រាប់បញ្ចូល​ទាំង​សាខា​ទី ៣ខាងលើ ក្នុងនោះ​សាខា​ទី១មាន​ទីតាំងនៅ TK Avenue ផ្លូវ ៣១៥ កាច់ជ្រុង​នៃ​ផ្លូវ ៥១៦ ក្រុងភ្នំពេញ​និង សាខា​ទី២ នៅ​ផ្លូវ ២១៤ សង្កាត់​បឹងរាំង, ខណ្ឌដូនពេញ, ក្រុងភ្នំពេញ។

(អត្ថបទ​ពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com