ព័ត៍មានសុខភាព
សុខភាព៖ ផឹកទឹក​សណ្តែក គួរ​ប្រុងប្រយ័ត្ន​អ្វីខ្លះ?
20, Jul 2015 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ

ថ្វីត្បិតតែ​ទឹក​សណ្តែក​ល្អ ចំពោះ​សុខភាព​អ្នក ប៉ុន្តែ អ្នក​ត្រូវតែ​ចេះ​ប្រុងប្រយ័ត្ន នៅពេលដែល​អ្នក​ផឹក។ តើ​គួរតែ​ប្រយ័ត្ន​នូវ​អ្វីខ្លះ?



1.    អ្នក​មិនត្រូវ​ផឹក​ច្រើន​ហួសកំណត់​ទេ ព្រោះ​វា​អាចធ្វើឱ្យ​អ្នក​ក្អួត ឈឺពោះ ហើយ​បើ​ធ្ងន់ធ្ងរ អាច​កើត​មហារីក​ស្បូន​ទៀតផង។
2.    អ្នក​មិន​ត្រូវយក​ទឹក​សណ្តែក​ដែលក្តៅៗ ទៅ​ច្រក​ក្នុង​ដប​ឡើយ ព្រោះ​វា​អាច​កើត​មេរោគផ្សេងៗបាន។
3.    អ្នក​មិនត្រូវ​ផឹកទឹក​សណ្តែក ដែល​មិន​ដាំ​ពុះ​ទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់ ក្រពះ​អ្នក​ណាស់ ហើយ​ថែមទាំង​អាចធ្វើ​ឱ្យមាន​ជាតិពុល កើត​ក្នុង​ខ្លួន​អ្នក​ទៀតផង។
4.    អ្នក​មិនត្រូវ​ផឹកទឹក​សណ្តែក នៅ​ពោះ​ទទេរ​ទេ ព្រោះ​វា​អាចធ្វើឱ្យ​សារពាង្គកាយ​អ្នក មិនអាច​ស្រូបយក​សារធាតុចិញ្ចឹម​បានល្អ។
5.    អ្នក​មិនត្រូវ​ផឹក ជាមួយ​ថ្នាំផ្សេងៗទេ ព្រោះ​វា​អាច​បំផ្លាញ​សារធាតុចិញ្ចឹមផ្សេងៗ ដែលមាន​ក្នុង​ខ្លួន​អ្នក​បាន៕

ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com