កីឡាជាតិ
ជាតិ
JDFA នឹង​ប្រគល់​ស្បែកជើង​បាល់ទាត់​ដល់​កុមារ​ប្រមាណ៣០នាក់​នៅ​កម្ពុជា
21, Jul 2015 , 12:11 pm        
រូបភាព
ដោយ: ថ្មីៗ
សមាគម Japan Dream Football Association (JDFA) នឹង​រៀបចំ​កម្មវិធី​បង្រៀន​បាល់ទាត់​រយៈពេល​ខ្លី រួមទាំង​ចែក​ស្បែកជើង​ដល់​កុមារ​ថ្នាក់បឋមសិក្សា​ប្រមាណ៣០នាក់ នៅ​ទីលាន​កងទ័ពជើងទឹក​ចាប់ពី​ម៉ោង៩ និង៣០នាទី ព្រឹក​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥ ។



JDFA ត្រូវបាន​បង្កើតឡើង​ដោយ អតីត​ប្រធាន​ក្រុម Gamba Osaka នៃ​ក្របខណ្ឌ​កំពូល​ជប៉ុន លោក Masao Kiba ចាប់តាំងពី​ឆ្នាំ២០១២ មក ក្នុង​បំណង​ស្វែងរក​សមត្ថភាព​កីឡាករ​ដ៏​មាន​សក្តានុពល​ពី​តំបន់​អាស៊ីអាគ្នេយ៍​ដើម្បី​ទទួលបាន​ឱកាស​ទៅលេង​ក្នុង​ក្របខណ្ឌ J-League របស់​ជប៉ុន។

កាលពី​ខែកញ្ញា​ឆ្នាំ២០១៤ JDFA បានរៀបចំ​ទិវា​បាល់ទាត់​មួយ​សម្រាប់​កុមារ​នៅក្នុង​រាជធានី​ភ្នំពេញ ដោយ​កាលណោះ ក្មេងៗមួយចំនួន​មិនមាន​ស្បែកជើង​ពាក់​នោះឡើយ។ ដោយ​មើលឃើញថា ការលេង​ដោយ​គ្មាន​ស្បែកជើង​អាច​បង្ក​គ្រោះថ្នាក់ JDFA និង​ក្រុមហ៊ុន ម៉ូ​រី​ស៊ី​តា ជីតា​ន់ ដែលជា​ម្ចាស់​ឧបត្ថម្ភ​ដ៏​សំខាន់ បានរៀបចំ​កម្មវិធី​ប្រមូល​ស្បែកជើង​ដែល​គេ​ឈប់​ប្រើ​នៅ​ជប៉ុន យកមកចែក​ដល់​កុមារ​កម្ពុជា៕



© រក្សាសិទ្ធិដោយ thmeythmey.com