ពីនេះ ពីនោះ
សំបក​ក្រូច​អាចជួយ​បំបាត់​ក្លិន​មាត់​យ៉ាង​មាន​ប្រសិទ្ធិភាព
23, Jul 2015 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
បញ្ហា​ក្លិន​មាត់ ធ្វើ​ឲ្យ​យើង​បាត់បង់​នូវ​ភាពជឿជាក់​លើ​ខ្លួនឯង ហើយ​ពិបាក​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ​ថែមទៀត។ ប៉ុន្តែ​លោកអ្នក​កុំ​ព្រួយ យើង​អាច​ប្រើប្រាស់​វិធី​ធម្មជាតិ​កម្ចាត់​វា​បាន គឺ​សំបក​ក្រូច។ សំបក​ក្រូច​មាន​សារធាតុ​ប្រេង​ដ៏​សំខាន់​ក្នុង​ការជួយ​ព្យាបាល​ក្លិន​អាក្រក់​យ៉ាង​មាន​ប្រសិទ្ធិភាព ដោយ​មិន​ខ្វល់​ពី​ផលប៉ះពាល់។ នៅក្នុង​ការប្រើប្រាស់​សំបក​ក្រូច​ដើម្បី​បំបាត់​ក្លិន​មាត់ មាន​ជំរើស​បីយ៉ាង៖


•    យក​សំបក​ក្រូច​ទៅ​ចម្អិន បន្ទាប់មក​កាត់​ជា​ចំណិតតូចៗ និង​បរិភោគ​ជា​អាហារ។
•    យក​សំបក​ក្រូច​មួយ​ចំណិត​ទៅ​បៀម​ក្នុង​មាត់​ឲ្យ​ញឹកញាប់ ត្រូវ​បៀម​មួយដង​ពី ៥ទៅ១០នាទី។
•    យក​សំបក​ក្រូច​ស្រស់​ទៅ​ទំពារ​ដោយផ្ទាល់​តែម្តង វា​ជា​វិធីសាស្ត្រ​ដែល​អាចជួយ​ការពារ​ក្លិន​មាត់​យ៉ាង​មាន​ប្រសិទ្ធិភាព។


© រក្សាសិទ្ធិដោយ thmeythmey.com