ជាតិ
បទយកការណ៍ / បទសម្ភាសន៍
យីហោ​ហាង​កាត់សក់​បែប​កំប្លែង ទាក់​ម៉ូយ​បាន​ច្រើន
26, Jul 2015 , 2:20 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រៅពី​មាន​ថ្វីដៃ​ហើយ​នោះ ហាង​កាត់សក់​នៅក្នុងរាជធានីភ្នំពេញដែល​អាច​ស្រូបយក​អតិថិជន​បាន​ច្រើន ក៏ត្រូវ​ពឹងផ្អែក​លើ​ស្លាក​យីហោ​ដែលមាន​ភាព​ទាក់ទាញ​ផងដែរ។ ពិតណាស់ នៅក្នុងពេលបច្ចុន្បន្ននេះ ហាង​កាត់សក់​ដែលមាន​ស្លាក​យីហោ​បែប​កំប្លែង ពិតជា​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​អតិថិជន ឲ្យ​ចង់​សាកល្បង។ លោក សឿង សាវុន ម្ចាស់​ហាង«កាត់សក់​ដើម្បី​នាង»បាន​លើកឡើងថា អតិថិជន​ដែល​បាន​ចូលមក​កាត់សក់​នៅ​ហាង​របស់លោក​មួយចំនួន គឺ​ដោយសារតែ​ពួកគេ​ចាប់អារម្មណ៍​នឹង​ឈ្មោះ​ហាង​របស់លោក ហើយក៏​ជាប់ចិត្ត​តែម្តង។  ចំណែកឯ​ហាង«កាត់សក់​ដើម្បី​អូន» និង​ហាង«កាត់សក់​លើករាសី» ឯណោះ​វិញ ក៏​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​អតិថិជន​គ្រប់​ស្រទាប់​វ័យ​ផងដែរ។ លោ អ៊ឹម សំនៀង ជា​ម្ចាស់​ហាង​កាត់សក់​ទាំង​ពីនេះ​ឲ្យ​ដឹងថា អតិថិជន​ជា​អ្នកធ្វើការ និង​ជា​អ្នករកស៊ី​មួយចំនួន​សរសើរ​ថា ក្រោយពី​កាត់សក់​នៅ​ហាង«កាត់សក់​លើករាសី»របស់លោក​ហើយ​នោះ ពួកគេ​មាន​អារម្មណ៍​ស្រស់ស្រាយ និង​ជួយ​លើករាសី​ពិតប្រាកដ​មែន។ ដោយឡែក​អតិថិជន​ជា​យុវវ័យ​មួយចំនួន​វិញ ពួកគេ​ចូលចិត្ត​កាត់សក់​នៅ​ហាង«កាត់សក់​ដើម្បី​អូន» ដើម្បី​ផ្គាប់ចិត្ត​គូរ​ស្នេហ៍​របស់​ពួកគេ ឲ្យ​ត្រូវ​តាម​អត្ថន័យ​នៃ​ឈ្មោះ​ហាង​មួយ​នេះ​ផងដែរ៕

 
ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញ​ទស្សនា​វីដេអូ​ដូចតទៅ៖
 



 

© រក្សាសិទ្ធិដោយ thmeythmey.com