អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លី សៀន​ឡុង៖ ខ្ញុំ​មិន​ជំពាក់​កម្មករ​បរទេស​ទេ តែ​ខ្ញុំ​ជំពាក់​ការទទួលខុសត្រូវ​ចំពោះ​ប្រជាជន​សិង្ហ​បុរី
04, Aug 2015 , 11:04 am        
រូបភាព
ដោយ:
ខណៈ​សេដ្ឋកិច្ច​សិង្ហ​បុរី​កាន់តែ​រីកលូតលាស់​ទៅមុខ លំហូរ​កម្មករ​បរទេស​ក៏​កាន់តែ​កើន​ឡើងជា      បន្តបន្ទាប់។ ការកើនឡើង​នៃ​កម្មករ​បរទេស​ដែលមាន​ជំនាញ និង ទេពកោសល្យ បាន​ជួយ​ជំរុញ​សេដ្ឋកិច្ច សិង្ហ​បុរី ឲ្យ​កាន់តែ​ល្អប្រសើរ។ ស្រប​ជាមួយគ្នានេះ ការគំរាមកំហែង ក៏ត្រូវ​កើតមានឡើង​ស្រប​ផងដែរ។ លោកនាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី លី​សៀន​ឡុង បាន​បញ្ជាក់ថា បញ្ហា​នេះ​គឺជា​បញ្ហា​ដ៏​ពិបាក​ដើម្បី​ដោះស្រាយ ក៏ប៉ុន្តែ លោក​នឹង​ខិតខំ​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​ប្រជាជន​សិង្ហ​បុរី និង អនាគត​ក្មេង​ជំនាន់ ។



យោងតាម​កិច្ច​សម្ភាស​របស់​នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង ជាមួយ​ទូរទស្សន៍​ក្នុងស្រុក បញ្ហា​ប្រឈម​ធំ​របស់​សិង្ហ​បុរី បច្ចុប្បន្ន​គឺ ការកើនឡើង​នៃ​ចំនួន​កម្មករ​បរទេស(PMETs)នៅក្នុង​ប្រទេស ដែល​រួមមាន អ្នកឯកទេស អ្នកគ្រប់គ្រង នាយក​ប្រតិ​ប​ត្ត និង អ្នកបច្ចេកទេស។  ចំនួន​នៃ​កម្មករ​ជំនាញ​បរទេស​នេះហើយ ដែល​អាច​ឲ្យ​សិង្ហ​បុរី​ត្រូវ​កត្តា​ប្រឈម​នូវ​ការបាត់បង់​អត្តសញ្ញាណ​នៅក្នុង​រយៈពេល៥០ឆ្នាំក្រោយ។ ការកើនឡើង​នេះ​ត្រូវបាន​លោក លី សៀន​ឡុង ចាត់ទុកថា​ជា​បញ្ហា​ដែល​ពិបាក​ដោះស្រាយ ដ្បិត​ការចាត់​វិធាន​តឹងរឹង​អាច​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ។

លោក លី សៀន​ឡុង បានទទួល​ស្គាល់​ប្រសិនបើ​មិនមាន​កម្មករ​បរទេស​នោះទេ សេដ្ឋកិច្ចជាតិ នឹងត្រូវ ជួប​វិបត្តិ ហើយ​ការរស់នៅ​របស់​ប្រជាជន​នឹងត្រូវ​ប៉ះពាល់​ផងដែរ។ ក៏ប៉ុន្តែ​ប្រសិន​យើង​បណ្តែត បណ្តោយ​លំហូរ​នៃ​កម្មករ​ឲ្យ​កាន់តែកើនឡើងៗនោះ យើង​ត្រូវមាន​សម្ពាធ និង បញ្ហា​នៅក្នុង​សង្គម។

ដើម្បី​ជាការ​ទទួលខុសត្រូវ​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី លោក​សៀន​ឡុង បាន​អះអាងថា​យើង​ត្រូវតែ ស្វែងរក​ដំណោះស្រាយ​ណា ដែល​អាច​ធានាបាន​នូវ​តុល្យភាព​សម្រាប់ អ្វីដែល​យើង​ត្រូវការអត្ត​ស​ញ្ញណ និង តម្រូវការ​សេដ្ឋកិច្ច​របស់​យើង។ ជាពិសេស​នោះ លោក​សង្កត់ធ្ងន់ថា ក្នុងនាម​លោក ជា​តំណាង​ប្រជាជន​សិង្ហ​បុរី លោក​នឹង​ខិតខំ​ឲ្យ​ពី​សមត្ថភាព​ដើម្បី​ប្រជាជន​សិង្ហ​បុរី និង អនាគត​ក្មេង ជំនាន់​ក្រោយ។ លោក​បន្ថែមទៀតថា លោក​មិនបាន​ជំពាក់​កម្មករ​បរទេស​នោះទេ តែ​លោក ជំពាក់ កាតព្វកិច្ច​សម្រាប់​ប្រជាជន​សិង្ហ​បុរី។

គួរបញ្ជាក់​ផងដែរ សិង្ហ​បុរី គឺ​រដ្ឋ​ដ៏​តូច​ជាងគេ ក្នុងចំណោម​រដ្ឋ​អាស៊ាន​ទាំង​ដប់។ ក៏ប៉ុន្តែ​ប្រទេស​នេះ មាន​សេដ្ឋកិច្ច​លូតលាស់​លឿន និង ខ្ពស់ជាង​ក្នុងចំណោម​រដ្ឋ​អាស៊ាន។ ជាពិសេស រដ្ឋាភិបាល​សិង្ហ​បុរី ប្រឆាំង​ជាដាច់ខាត​រាល់​អំពើពុករលួយ និង ឲ្យ​តម្លៃ​បំផុត​សម្រាប់​អ្នកមាន​ទេពកោសល្យ និង​សមត្ថភាព ពិតប្រាកដ។ កត្តា​នេះហើយ ដែល​ជំរុញ​ឲ្យ​កម្មករ​បរទេស ចង់ទៅ​បម្រើការ និង​ចង់​រស់នៅ​ទីនោះ​ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com