អន្តរជាតិ
អាល់​ហ្សេ​រី ៖ កូន​ក​ម្លោះ​ប្តឹង​កូនក្រមុំ​ពីបទ​ឆបោក ក្រោយពី​ឃើញ​មុខ​គ្មាន​ម្សៅ​តុបតែង
05, Aug 2015 , 10:01 am        
រូបភាព
ដោយ: ធីតា


នៅ​អាល់​ហ្សេ​រី បុរស​ម្នាក់​បាន​ប្តឹង​ប្រពន្ធ​ថ្មីថ្មោង​របស់ខ្លួន បន្ទាប់ពី​ភិតភ័យ​នៅពេល​ឃើញ​មុខ​ពិតប្រាកដ​របស់​ប្រពន្ធ​ដែល​គ្មាន​គ្រឿងសម្អាង​តុបតែង ជា​លើកទីមួយ។



នៅពេល​ភ្ញាក់​ពី​ដំណេក បន្ទាប់ពី​ក្រេបទឹក​ឃ្មុំ​ដ៏​ផ្អែម​ល្អែ​ម​ជាមួយគ្នា​នៅ​យប់​ដំបូង​មក បុរស​ជា​ស្វាមី​ស្រាប់តែ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នឹង​មុខមាត់​របស់​ប្រពន្ធ​ខ្លួន។ ប៉ុន្តែ​មិនមែន​ដោយសារ​សម្រស់​របស់​នា​ង​ទេ គឺ​ដោយសារតែ​មិន​ស្មានថា ស្ត្រី​ដែល​ខ្លួន​នែបនិត្យ​ពេញ​មួយ​យប់នោះ គឺជា​ស្ត្រី​តែមួយ​ដែល​ស្ថិតនៅ​ចំពោះមុខ​ខ្លួន​នៅ​ព្រឹក​នេះ។ ស្វា​មីនេះ​ភិតភ័យ​យ៉ាងខ្លាំង ស្មានថា ស្ត្រី​នោះ​គឺជា​ចោរ​ដែល​បន្លំ​មក​ដេក​ក្បែរ​ខ្លួន​ជំនួស​ប្រពន្ធ​របស់ខ្លួន។

លុះ​ពិនិត្យ​ច្បាស់​បន្តិច​ទើប​ដឹងថា នាង​ពិតជា​ប្រពន្ធ​របស់ខ្លួន​មែន។ ប្រភព​មួយ​បាន​ប្រាប់​បណ្តាញ​ព័ត៌មាន Emirates 247 ថា៖ « បុរស​នោះបាន​និយាយថា ខ្លួន​ត្រូវ​ស្ត្រី​ជា​ប្រពន្ធ​នោះ​បោកប្រាស់ ដោយនៅ​មុនពេល​រៀបការ នាង​តែងតែ​តុបតែង​មុខមាត់​ជាប្រចាំ ហើយ​មើលទៅ នាង​ស្រស់ស្អាត និង​គួរ​ឲ្យ​ទាក់ទាញ​ណាស់ »។

បុរស​នេះ​ប្តឹង​ប្រពន្ធ​របស់ខ្លួន​ពីបទ​ឆបោក និង​ទាមទារ​ប្រាក់​សងជំងឺចិត្ត​ជាង ២ ម៉ឺន​ដុល្លារ៕

 


Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com