អន្តរជាតិ
ភ្លើង​សញ្ញា​ចរាចរណ៍​ឈានដល់​ខួប១០១ឆ្នាំ
05, Aug 2015 , 12:05 pm        
រូបភាព
ដោយ: ធីតា
ភ្លើង​សញ្ញា​ចរាចរណ៍​ត្រូវបាន​ដាក់​ឲ្យ​ដំណើរ​ជា​លើកដំបូង​នៅ​ថ្ងៃទី៥ ខែសីហា ឆ្នាំ១៩១៤ ដោយ​ក្រុមហ៊ុន American Traffic Signal Company នៅលើ​ផ្លូវ ១០៥ និង​ផ្លូវ Euclid ក្នុង​រដ្ឋ Cleveland, Ohio ។ ក្រុមហ៊ុន Google បាន​អបអរ​ដល់​ឈានដល់​ខួប១០១ឆ្នាំ នៃ​ភ្លើង​សញ្ញា​ចរាចរណ៍​អគ្គិសនី​នេះ តាមរយៈ​កម្មវិធី Noodle របស់ខ្លួន។

 
ចាប់ផ្តើម​រចនា​ឡើង​នៅ​ឆ្នាំ១៩១២ ដោយ​ប៉ូលិស​អាមេរិក លោក Lester Wire ភ្លើង​សញ្ញា​ចរាចរណ៍​មានតែ២ពណ៌​ប៉ុណ្ណោះ គឺ​ក្រហម និង​បៃតង។ យោងតាម​កាសែត Le Point របស់​បារាំង ឈានដល់​ឆ្នាំ១៩២០ ភ្លើង​សញ្ញា​ចរាចរណ៍៣ពណ៌​បានចាប់កំណើត​ឡើង​នៅតាម​ផ្លូវ Detroit រដ្ឋ Michigan របស់​សហរដ្ឋអាមេរិក ពោលគឺ​ការបន្ថែម​សញ្ញា​ពណ៌​ទឹកក្រូច (ក្រោយមក​ពណ៌​លឿង) ក្រោម​ការផ្តួចផ្តើម​រប​ស់​ប៉ូលិស​អាមេរិក​ម្នាក់ទៀត​ឈ្មោះ William Potts។
 
នៅ​ថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩២៣ ផ្លូវ Saint-Denis និង Sébastopol ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង បានដាក់​ដំណើរការ​ភ្លើង​ចរាចរណ៍​តែ២ពណ៌​ប៉ុណ្ណោះ គឺ​ពណ៌​ខៀវ និង​ពណ៌​ទឹកក្រូច ហើយ​ត្រូវ​រង់ចាំ​រហូតដល់​ឆ្នាំ១៩៣៣ ទើប​ក្រុងប៉ារីស​ទាំងមូល​មាន​ភ្លើង​ចរាចរណ៍​បី​ពណ៌៕
 

© រក្សាសិទ្ធិដោយ thmeythmey.com