អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ប្រា​យុទ្ធ ប្រកាស​បន្ត​តំណែង​នាយករដ្ឋមន្ត្រី បើ​រដ្ឋធម្មនុញ​ថ្មី​មិនមាន​ការគាំទ្រ
05, Aug 2015 , 7:59 pm        
រូបភាព
ដោយ:
លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចា ប្រកាស​លោក​នឹង​បន្ត​តំណែង​ជា​នាយករដ្ឋមន្ត្រី​ដដែល ប្រសិនបើ​រដ្ឋធម្មនុញ្ញ​ថ្មី​មិនអាច​បញ្ចប់។ សេចក្តីប្រកាស​នេះ ធ្វើឡើង​ខណៈពេល​ដំណើរ​នៃ​ការធ្វើ រដ្ឋធម្មនុញ្ញ​ថ្មី ហាក់ដូចជា​មិនមាន​ពន្លឺ និង កំពុង​ប្រឈម​នឹង​ភាពចម្រូងចម្រាស​ជាច្រើន។



សូមស្ដាប់ពត៌មានលម្អិត៖


 
ក្រោយពី​ព្រះមហាក្សត្រ​តែងតាំង​ជា​នាយករដ្ឋមន្ត្រី លោក​ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ ចាន់​អូ​ចា បាន​សន្យា បញ្ចប់​នូវ​ភាពជាប់គាំង​នៃ​នយោបាយ​ថៃ និង ស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ។ ក្នុងនោះ លោក ប្រា​យុទ្ធ បាន​បង្កើត​គណៈកម្មាធិកា​រ​ដើម្បី​ធ្វើការ​កែប្រែ​រដ្ឋធម្មនុញ្ញ​លើ​មាត្រា​មួយចំនួន​ដើម្បី​ជា​យន្តការ មួយ​អាចជួយ​ដោះស្រាយ​បញ្ហានយោបាយ​ពេល​ជាប់គាំង និង ដើម្បី​ជា​ជំហាន​មួយ​ឈានទៅដល់​ការបោះឆ្នោត​ជា​សកល​ផងដែរ ។
 
ថ្វី​ត្បិត​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​ត្រូវ​បានបញ្ចប់ ភាព​ច​ម្រោ​ង​ចម្រាស់​មិនត្រូវ​បានបញ្ចប់​ជាមួយគ្នា នោះទេ ពោលគឺ​បទបញ្ញត្តិ​នៅក្នុង​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ បាន​បង្កើត​បញ្ហា​ជាថ្មី។ កត្តា​នេះហើយ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ថៃ​ត្រូវ​ពន្យា​ពេល​នៃ​ការបោះឆ្នោត​ជាស​កល​ជាច្រើនលើក​មកហើយ។
 
ជុំវិញ​នេះ មាន​រិះគន់​មិន​ពេញចិត្ត​ជាច្រើន​ពី​សំណាក់​ប្រជាជន និង គាំទ្រ​លទ្ធិប្រជាធិបតេយ្យ។ នោះ ក៏​ព្រោះតែ គេ​ចាត់ទុក​នេះ គឺជា​ចេតនា​របស់លោក​ប្រយុទ្ធ​ដើម្បី​ក្រាញ​អំណាច និង បន្ត​របប​យោធា ហើយ​របប​គ្រប់គ្រង​នេះ ពិតជា​ប៉ះពាល់​ដល់​ការលូតលាស់​របស់​សេដ្ឋកិច្ចជាតិ។ 
 
យ៉ាងណាក៏ដោយ យោងតាម​ការដកស្រង់​សម្តី​របស់លោក​ប្រា​យុទ្ធ​ក្នុង The Nation លោកនាយក​រដ្ឋ  មន្ត្រី​ប្រា​យុទ្ធ បាន​បញ្ជាក់ថា លោក​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​សម្រាប់​ផ្ទេរតំណែង​ទៅ​ឲ្យ​នាយក​រដ្ឋ  មន្ត្រី​ថ្មី ក៏ប៉ុន្តែ លោក​គ្មាន​ជម្រើស​អ្វី​ក្រៅពី​នៅក្នុង​តំណែង​នេះ​ទេ  ប្រសិនបើ​រដ្ឋធម្មនុញ្ញ​ថ្មី នៅតែ​មិនទាន់​ទទួលបាន​ការគាំទ្រ។ បន្ថែម​ពីនេះ លោកនាយក​រដ្ឋមន្ត្រី ក៏បាន​ស្នើ​ឲ្យ​គណបក្សនយោបាយ ក៏ដូចជា​ប្រជាជន​គាំទ្រ និង ការពារ​តំណែង​របស់លោក​ផងដែរ។
 
សូមបញ្ជាក់​ផងដែរ បទបញ្ញត្តិ​ចម្រូងចម្រាស ដែល​ធ្វើ​ឲ្យ​ជាប់គាំង​នៃ​ដំណើរ​ការធ្វើ​រដ្ឋធម្មនុញ្ញ​ថ្មី ជាប់ទាក់ទង​ជាមួយ នាយករដ្ឋមន្ត្រី​អាច​ឡើងកាន់តំណែង​មិនចាំបាច់​កើតឡើង​ពី​ការបោះឆ្នោត និង ការតែងតាំង​សមាជិក​ព្រឹទ្ធសភា  ហើយ​ដោយសារ​បញ្ហា​នេះ លោក​ប្រា​យុទ្ធ បាន​ពន្យា​ពេល ការបោះឆ្នោត​ពី​ឆ្នាំ ២០១៦ ទៅ២០១៧ ឬ​អាច​យូរ​ជាង​នេះ៕
 

Tag:
 ប្រា​យុទ្ធ ចាន់​អូ​ចា
  នាយករដ្ឋមន្ត្រី​ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com