អន្តរជាតិ
ក្រុម​ឧទ្ទាម ISIS បញ្ចេញ​តារាង​តម្លៃ​ទាសករ​ផ្លូវភេទ
06, Aug 2015 , 8:39 am        
រូបភាព
ដោយ: ធីតា
កាន់តែ​ក្មេង គឺ​កាន់តែ​ថ្លៃ។ លោកស្រី Zainab Bangura អ្នកតំណាង​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​អំពើហិង្សា​ផ្លូវភេទ​នៅក្នុង​សង្គ្រាម​បាន​អះអាងថា លោកស្រី​ទទួលបាន​តារាងបញ្ជី​តម្លៃ​នៃ​ទាសករ​ផ្លូវភេទ​របស់​ក្រុម​ឧទ្ទាម ISIS នៅក្នុង​អំឡុង​ពេលដែល​លោកស្រី​ធ្វើដំណើរ​ទៅ​ប្រទេស​អ៊ីរ៉ាក់ ហើយ​វា​គឺជា​តារាង​តម្លៃ​សម្រាប់​ឆ្នាំ ២០១៤ នេះ​បើតាម​ការចុះផ្សាយ​របស់​គេហទំព័រ Bloomberg កាលពី​ថ្ងៃ​អង្គារ​កន្លងទៅនេះ។


ក្មេងស្រី​ត្រូវបាន​គេ​ជួញដូរ​ដូច​ប្រេងឥន្ធនៈ។ ក្មេងស្រី​អាច​នឹងត្រូវ​លក់ និង​ទិញ​ដោយ​បុរស ៥ ឬ ៦ នាក់​ផ្សេងគ្នា។ ជួនកាល ក្រុម​ឧទ្ទាម​នេះ​លក់​ក្មេងស្រី​ទៅ​ឲ្យ​ក្រុមគ្រួសារ​របស់​ពួកគេ​វិញ ដោយ​ទាមទារ​ថ្លៃ​លោះ​ខ្លួន​រាប់ពាន់​ដុល្លារ។ ជា​មធ្យម កុមារ​អាយុ​ពី ១-៩ ឆ្នាំ មានតម្លៃ​ខ្ពស់​ជាងគេ ដោយ​លក់​ក្នុង​រង្វង់ ១៦៥ ដុល្លារ។ ក្មេងស្រី​ដែលមាន​អាយុ​ច្រើនជាង​នេះ​បន្តិច​លក់​ថ្លៃ ១២៤ ដុល្លារ។ ចំណែក​នារី​ដែលមាន​អាយុ​លើសពី ២០ ឆ្នាំ​មិនសូវ​មានតម្លៃ​ដូចក្មេងៗទេ។

បើតាម​អ្នកតំណាង​អង្គការសហប្រជាជាតិ​រូបនេះ មេដឹកនាំ​ក្រុម​ឧទ្ទាម​ប្រដាប់អាវុធ​មាន​អាទិភាព​ក្នុងការ​ជ្រើសរើស​ទាសក​រ​ទៅតាម​ចំណូលចិត្ត​របស់ខ្លួន។ បន្ទាប់មក ពួក​អ្នក​មានមក​ម​ជ្ឈឹ​ម​បូព៌ា​អាច​ដេញថ្លៃ​ទិញ​ទាសករ​បាន​ក្នុងតម្លៃ​រាប់ពាន់​ដុល្លារ។ ក្រោយពី​ឆ្លងកាត់​ពីរ​ដំណាក់កាល​នេះហើយ ទាសករ​ដែល​នៅ​សេសសល់​នឹង​លក់​ទៅ​ឲ្យ​ក្រុម​ប្រដាប់អាវុធ​នៅក្នុង​មូលដ្ឋាន ក្នុងតម្លៃ​ទាប៕

តារាង






© រក្សាសិទ្ធិដោយ thmeythmey.com