ជាតិ
កម្ពុជា ថៃ និង​វៀតណាម បន្ត​រួមគ្នា​ជំរុញ​វិស័យ​ទេសចរណ៍​តាម​សមុទ្រ
29, Aug 2015 , 4:19 pm        
រូបភាព

ក្រុមមន្ត្រី​ទេសចរណ៍​នៃ​ប្រទេស​កម្ពុជា ថៃ និង​ប្រទេស​វៀតណាម បាន​ព្រមព្រៀងគ្នា ក្នុងការ​បង្កើត​កម្មវិធី​កញ្ចប់​ទេសចរណ៍​តាម​សមុទ្រ​មួយ ដោយ​ភ្ជាប់​ទៅនឹង​តំបន់​ទេសចរណ៍​នានា នៅ​ភាគខាងត្បូង​បំផុត​នៃ​ប្រទេស​ទាំង៣ ។


 
បើតាម​ការចុះផ្សាយ​នៅក្នុង​គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​របៀង​ទេសចរណ៍​ភាគខាងត្បូង​លើក​ទី២ ដែល​បាន​ធ្វើឡើង​នៅក្នុង​ខេត្តកោះកុង កាលពី​ថ្ងៃទី២៤ខែ សីហា កន្លងទៅ។
 
កិច្ចប្រជុំ​របៀង​ទេសចរណ៍​ភាគខាងត្បូង​ធ្វើឡើង​ក្នុង​បំណង​ជំរុញ​កិច្ចអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ នៅតាម​តំបន់​សមុទ្រ​ភាគខាងត្បូង​របស់​ប្រទេស​ទាំង៣ ដែល​រួមមាន​ខេត្ត​ចំនួន៥ ស្ថិតនៅក្នុង​ប្រទេស​កម្ពុ​ជា ខេត្ត៥ខេត្ត​ក្រុង នៅក្នុង​ប្រទេស​វៀតណាម និង​ចំនួន៤ទៀត​នៅក្នុង​ប្រទេស​ថៃ។
 
សូមបញ្ជាក់ថា កិច្ចប្រជុំ​របៀង​ទេសចរណ៍​ភាគខាងត្បូង​លើក​ទី៣ គ្រោង​នឹងធ្វើ​កោះ​ភូ​គក់ របស់​ប្រទេស​វៀតណាម នៅ​ឆ្នាំ២០១៦ខាងមុខ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com