ព័ត៍មានសុខភាព
សុខភាព៖ អត្ថប្រយោជន៍​ដ៏​អស្ចារ្យ របស់​សម្បកចេក
07, Oct 2016 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
ចេក គឺជា​ផ្លែឈើ​ម្យ៉ាង ដែល​ផ្តល់​ផល​ល្អ​ចំពោះ​សុខភាព សម្រាប់​អ្នក​ដែល​បាន​ទទួលទាន​វា។ មិន​ត្រឹមតែ​ប៉ុណ្ណោះ សម្បក​របស់​វា ក៏មាន​អត្ថប្រយោជន៍ ដែល​អ្នក​មិន​នឹកស្មាន​ដល់​នោះដែរ។ អត្ថបទ​ខាងក្រោម នឹង​បង្ហាញថា តើ​អ្នក​អាច​ប្រើ​សម្បកចេក​ធ្វើ​អ្វីខ្លះ មុននឹង​អ្នក​បក​វា​ចោល ?


 
១. ជួយ​សម្រាល​ភាព​រមាស់ ដោយសារ​សត្វល្អិត​ខាំ ឬ​ទិច
ប្រើ​សម្បកចេក​មក​ត្រដុស នៅលើ​កន្លែង​ដែលមាន​សត្វល្អិត​ទិច ឬ​ខាំ នោះ​វា​នឹង​ជួយ​ធ្វើ​ឲ្យ​ស្បែក មិន​ហើមប៉ោង និង​បំបាត់​អាកា​រៈរ​មាស់។
 
២. បំបាត់​ស្នាម​ជាំ
ដោយសារតែ​សម្បកចេក មាន​សមាសធាតុ ជួយ​ឲ្យ​ត្រលប់​មករក​សភាព​ដើម​វិញ នោះ​វា​អាចជួយ​រំសាយ​ដុំ​ឈាម និង​បំបាត់​ស្នាម​ជាំ បាន​យ៉ាង​មាន​ប្រសិទ្ធិភាព។
 
៣. ជួយ​ឲ្យ​ធ្មេញ​ស
យក​សម្បកចេក មក​ត្រដុស​លើ​ធ្មេញ អោយបាន ២ ទៅ ៣ នាទី​ជា​រៀងរាល់ថ្ងៃ នោះ​វា​នឹង​ជួយ​ឲ្យ​ធ្មេញ​អ្នក ស​ស្អាត​ជាង​មុន តែ​អ្នក​ក៏​ចាំបាច់ ត្រូវធ្វើ​ការ​ដុស​សម្អាត​ធ្មេញ​ផងដែរ។
 
៤. បំបាត់​មុន
សម្បកចេក អាចជួយ​បំបាត់​នូវ​អាកា​រៈរ​មាស់ និង​ការ​រលាក ដែល​បណ្តាលមកពី​មុន។ វា​អាចជួយ​ទប់ស្កាត់ ការរីក​រាលដាល​រប​ស់​មុន ដោយ​អ្នក​គ្រាន់តែ​យក​វា មក​ជូត​នៅលើ​មុខ និង​ដងខ្លួន​ជា​រៀងរាល់​យប់។
 
៥. ជួយ​សម្រាល​អាកា​រៈ​ឈឺក្បាល
អ្នក​គ្រាន់តែ​បក​យក​សម្បកចេក ចេញ​ប៉ុន្មាន​បន្ទះ មក​បិទ​លើ​ថ្ងាស ហើយ​បិទ​ភ្នែក​សម្រាក​បន្តិច នោះ​វា​ក៏​អាចជួយ​ឲ្យ​អា​ការៈឈឺ​ក្បាល​របស់​អ្នក ប្រសើរ​ជាង​មុន​បានដែរ។
 
៦. អាច​ប្រើ​មក​ខាត់​ស្បែកជើង ឬ​សម្ភារៈ​ស្បែក ឲ្យ​ភ្លឺរលោង​បាន
អ្នក​អាច​ប្រើ​សម្បកចេក មក​ខាត់​ស្បែកជើង ឬ​កាបូប​ស្បែក ឲ្យ​ភ្លឺរលោង​បាន ដោយ​អ្នក​គ្រាន់តែ​យក​វា មក​ជូត​នៅលើ​សម្ភារៈ​ទាំងនោះ ហើយ​ជូត​សម្អាត ជាមួយនឹង​ក្រណាត់​ទន់​ស្អាត​វិញ ជាការ​ស្រេច៕
 
 
 ត្រួតពិនិត្យ​ដោយ www.health.com.kh
 

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com