ព័ត៍មានសុខភាព
សុខភាព៖ ក្រពះ​មិន​ស្រួល គួរ​បរិភោគ​អ្វី?
29, Jul 2016 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
តើ​ក្រពះ​មិនល្អ​គួរតែ​ធ្វើ​ដូចម្តេច?មនុស្ស​សព្វថ្ងៃ​តែងតែមាន​ទម្លាប់​មិនល្អ​ក្នុងការ​រស់នៅ​ដូចជា​ការបរិភោគ​ជាដើម ជាហេតុ​ដែល​នាំ​ឲ្យ​ពួកគេ​មាន​ជំងឺ​ក្រពះជារឿយ។ដូចនេះ​តើ​គួរ​ធ្វើ​ដូចម្តេច​ទើប​អាច​ការពារ​ក្រពះ​អ្នក​ឲ្យ​មាន​សុខ​ភាពល្អ?ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​អាហារ​ដែល​អាច​ជំនួយ​ដល់​ក្រពះ​អ្នក។


 
អ្នក​អាច​បរិភោគ​ពោត​គ្រប់​ប្រភេទ​បាន​មិន​ថា​លឿង ឬ​ស ព្រោះ​នៅក្នុង​ពោតនីមួយៗតែងតែមាន​សារធាតុ​ទាំងឡាយ​ដែល​អាចធ្វើ​ឲ្យ​ក្រពះ​អ្នក​មិនសូវ​រករឿង​អ្នក។
 
អ្នក​អាច​បរិភោគ​សណ្តែក​គ្រប់​ប្រភេទ ជាពិសេស​ស​ណ្តែ​ខ្មៅ​ព្រោះ​វា​អាចធ្វើ​ឲ្យ​ក្រពះ​អ្នកមាន​សុខភាព​ល្អ ប៉ុន្តែ​ក្រោយ​ពេលដែល​អ្នក​បរិភោគ​រួច អ្នក​ត្រូវ​ផឹកទឹក​ឲ្យ​បាន​ច្រើន ព្រោះ​វា​អាចធ្វើ​ឲ្យ​អ្នក​ផោម​ច្រើន​បាន ជាងនេះទៅទៀត អ្នក​មិនត្រូវ​បរិភោគ​ច្រើនពេក​ក្នុង​មួយថ្ងៃ​បានទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ក្រពះ​អ្នក​បាន ធ្វើ​ឲ្យ​វា​រំលាយ​អាហារ​មិនបាន​ល្អ។
 
អង្ករសម្រូប​ក៏​ជា​អង្ក​រដែ​លអាច​ជំនួយ​ដល់​ក្រពះ​អ្នក​ដែរ ព្រោះ​វា​មាន​សារធាតុចិញ្ចឹម​ជាច្រើន​នៅក្នុង​នោះ ថ្វីត្បិតតែ​វា​ពិបាក​ពិសារ ប៉ុន្តែ​បើ​អ្នក​អាច​ព្យាយាម​បរិភោគ៥ដង​ក្នុង​មួយអាទិត្យ នោះ​ក្រពះ​អ្នកនឹង​គ្មាន​ជំងឺ​ឡើយ។
 
នំ​បុ័ង​ដែល​ធ្វើ​ពី​ស្រូវ​សាលី​ក៏​ជា​អាហារ​ដែល​ជំនួយ​ក្រពះ​អ្នក​ដែរ ព្រោះ​នៅក្នុង​នោះ​មាន​សារធាតុចិញ្ចឹម​យ៉ាង​សន្ធឹកសន្ធាប់​ដែល​អាច​ការពារ​ក្រពះ​អ្នក​បាន​យ៉ាង​ល្អ មិន​ងាយ​ឲ្យ​វា​មាន​ជំងឺ​ឡើយ។
 
ទឹកដោះគោ​ក៏​ល្អ​ចំពោះ​ក្រពះ​អ្នក​ដែរ ប៉ុន្តែ​បើ​អ្នក​ប្រតិកម្ម​ជាមួយ​ទឹកដោះគោ ហើយ​ក្រោយ​ពេលដែល​ផឹក​រួច​មាន​អាកា​រៈ​ក្អួត អ្នក​អាច​ប្តូរ​មក​ផឹក​ទឹកដោះគោ​ជូរ​បាន ព្រោះ​នៅក្នុង​ទឹកដោះគោ​ជូរ​មាន​សារធាតុ​ដូច​ក្នុង​ទឹកដោះគោ​ដូចគ្នា។
 
អ្នក​អាច​បរិភោគ​សំបក​ក្រូច​បាន ព្រោះ​វា​មាន​សារធាតុ​ដែល​អាចជួយ​ក្រពះ​អ្នក​ឲ្យ​រំលាយ​អាហារ​បាន​លឿន ដូចនេះ​ក្រពះ​អ្នកនឹង​គ្មាន​ជំងឺ​ឡើយ។
 
ស្ពៃស​ជា​អាហារ​ដែល​ជួយ​ក្រពះ​អ្នក​ឲ្យ​ដំណើរការ​បានល្អ ហើយ​វា​អាចជួយ​ក្រពះ​អ្នក​កិន​អាហារ​បានល្អ​ដូចគ្នា ដូចនេះ​វា​អាច​កាត់បន្ថយ​អត្រា​នៃ​ការ​មាន​ជំងឺ​ក្រពះ​របស់​អ្នក​បាន​យ៉ាង​ងាយ៕
 
 
ត្រួតពិនិត្យ​ដោយ www.health.com.kh
 

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com