កីឡាជាតិ
ជាតិ
ហុន ឈុនហេង និង សូត្រ ប៊ុនធី ប៉ះថៃ លើសង្វៀន CTN សប្តាហ៍នេះ កីឡាករជើងខ្លាំងវ័យក្មេង ហុន ឈុនហេង នឹងប៉ះកីឡាករជើងខ្លាំងថៃ LOUKYORT SITHPJAK ឯកីឡាករ សូត្រ ប៊ុនធី ប៉ះកីឡាករថៃ PHITHNOY PEAK KHACARE នៅលើសង្វៀន CTN ក្នុងកម្មវិធីប្រកួតក្បាច់បុរាណខ្មែរ លក្ខណៈមិត្តភាព អន្តរជាតិ នៅរសៀលថ្ងៃសៅរ៍សប្តាហ៍នេះ។
កីឡាករកំពស់១,៦០ម៉ែត្រ ហុន ឈុនហេង ទើមមានអាយុ១៩ឆ្នាំ មកពីក្លិបសម្រែករាជសីហ៍បង្ក្រាបគ្រឿងញៀនហើយមានប្រវត្តិប្រកួត ៥៩ដង ឈ្នះ៥៧ដង ចាញ់១ដង ស្មើ១ដង និងផ្តួលគូប្រកួតឱ្យសន្លប់ចំនួន ១២ដង តិចជាងកីឡាករជើងខ្លាំងថៃ LOUKYORT SITHPJAK ដែលមានបទពិសោធន៍ក្នុងការប្រកួតរហូតដល់ ៨៣ដង ឈ្នះ៦៥ដង ចាញ់១៤ដង និងស្មើ៤ដងប៉ុន្តែក្នុងការផ្តួលគូប្រកួតឱ្យសន្លប់មានចំនួនតិចជាង កីឡាករ ហុន ឈុនហេងកីឡាករទាំង ២ ប្រកួតក្នុងប្រភេទទំងន់ ៥១ គ.ក្រ។
ចំណែកកីឡាករជើងខ្លាំងវ័យក្មេង សូត្រ ប៊ុនធី មកពីក្លិបបក្សីស្លាបដែកមានកំពស់ ១,៧០ម៉ែត្រ ធ្លាប់ឆ្លងកាត់ការប្រកួត ៥៨ដង ឈ្នះ៤១ដង ចាញ់១៦ដង ស្មើ១ដង និងធ្លាប់ផ្តួលគូប្រកួតឱ្យសន្លប់រហូតដល់ ២២ដង នឹងត្រូវជួបប្រកួតជាមួយកីឡាករថៃ PHITHNOY PEAK KHACARE មានកំពស់ ១,៧០ម៉ែត្រ ធ្លាប់ឆ្លងកាត់ការប្រកួតរហូតដល់ ៦២ដង ឈ្នះ៥១ដង ចាញ់៨ដង និងស្មើ៣ដង ប៉ុន្តែសម្រាប់ការប្រកួតរបស់គេមិនដែលផ្តួលដៃគូឱ្យសន្លប់នោះទេ កីឡាករទាំង ២ នេះប្រកួតក្នុងប្រភេទទំងន់ ៦០គ.ក្រ៕
© រក្សាសិទ្ធិដោយ thmeythmey.com