ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា៖ CPPជា​គូប្រកួត​របស់​CNRP តែ​មិនមែនជា​គូសត្រូវ
17, Oct 2015 , 5:05 pm        
រូបភាព
«គណបក្ស​ប្រជាជន​កម្ពុជា ជា​គូប្រកួត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​សម្រាប់​ការបោះឆ្នោត តែ​មិនមែនជា​គូសត្រូវ​នោះទេ»។ នេះ​គឺជា​បញ្ជាក់​របស់លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ទៅ​ឯ​វេទិកា​ថ្នាក់ដឹកនាំ​មូលដ្ឋាន និង​សកម្មជន​ក្នុងភូមិ​ច្រក​ខ្លី ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ។



សំឡេង




លោក​កឹម សុខា ក៏បាន​ប្រាប់​ឲ្យ​អ្នកគាំទ្រ​របស់ខ្លួន ឲ្យ​ស្វែងយល់​ពី​ចំណុចខ្លាំង និង​ចំណុច​របស់​គូប្រកួត​របស់ខ្លួន​ផងដែរ ដើម្បី​ឈានទៅរក​ភាពជោគជ័យ​នៃ​ការបោះឆ្នោត​នាពេលខាងមុខ។ 
 
ក្រៅតែពី​ការ​ថ្លែង​សារ​នយោបាយ​ប្រាប់​អ្នកគាំទ្រ​របស់ខ្លួន អនុប្រធាន​សង្គ្រោះ​ជាតិ​រូបនេះ ក៏បាន​លើកឡើង​ពី​ការកែទម្រង់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត(គ.ជ.ប) ដែល​ប្តូរ​មកវិញ​នូវ​ការបោះឆ្នោត​បាន​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ ជាមួយគ្នា​នោះ លោក​ក៏បាន​លើកឡើង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​សហគមន៍​អឺរ៉ុប និង​ប្រទេស​ជប៉ុន ដែល​ជូ​យ​ជ្រោមជ្រែង​ទាំង​ថវិកា និង​បច្ចេកទេស ក្នុង​កំណែទម្រង់​គ.ជ.ប​នេះ៕

Tag:
 លោក កឹម សុខា
  គណបក្សនយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com